ព័ត៌មាន
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងប្រកាន់ខ្ជាប់នូវវិធានការប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប និងធនធានសរុប ដើម្បីជួយពលរដ្ឋពីហានិភ័យគ្រោះមហន្តរាយនានាដោយមិនទុកនរណាម្នាក់ចោលឡើយ
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តែងប្រកាន់ខ្ជាប់នូវវិធានការប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប និងធនធានសរុប ដើម្បីកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ជួយសង្គ្រោះការបាត់បង់អាយុជីវិត ទ្រព្យសម្បត្តិ និងដោះស្រាយរាល់បញ្ហាផ្សេងៗ ជូនប្រជាជនរងគ្រោះ ដោយមិនទុកនរណាម្នាក់ចោលឡើយ ក្នុងករណីគ្រោះបមហន្តរាយនានាកើតមានឡើង។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានថ្លែងបញ្ជាក់បែបនេះតាមរយៈសារលិខិត ក្នុងឱកាស «ទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ» ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ភាពធន់ នឹងគ្រោះមហន្តរាយចាប់ផ្តើមពីគ្រួសារ» រួមជាមួយទិវាអាស៊ានគ្រប់គ្រងគ្រោះមហន្តរាយ និងទិវាអន្តរជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦នេះ។
សម្ដេចធិបតីបានថ្លែងថា ក្នុងស្ថានការណ៍បច្ចុប្បន្ន ពិភពលោកបាននឹងកំពុងប្រឈមនឹងហានិភ័យគ្រោះមហន្តរាយដ៏ស្មុគស្មាញ និងមានការប្រែប្រួលយ៉ាងឆាប់រហ័សដែលបង្កឡើងដោយបញ្ហាជាច្រើនរួមមាន កត្តាបរិស្ថាន សង្គម និង សេដ្ឋកិច្ច។ល។ ការប្រែប្រួលអាកាសធាតុ នគរូបនីយកម្ម និងស្ថានភាពបរិស្ថានធ្លាក់ចុះបង្កការគំរាមកំហែង យ៉ាងធ្ងន់ធ្ងរដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចប្រកបដោយចីរភាព។ ការកើនឡើងនៃមុខសញ្ញាគ្រោះថ្នាក់ ឧតុនិយមកាន់តែញឹកញាប់ និងខ្លាំងឡើងកំពុងគំរាមកំហែងអាយុជីវិតប៉ះពាល់ រឿងកំពុងគំរាមកំហែងអាយុជីវិតប៉ះពាល់ជីវភាពរស់នៅ និងរំខានដល់សេដ្ឋកិច្ចសហគមន៍ ព្រមទាំងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធទៀតផង។
ដោយឡែកព្រះរាជាណាចក្រកម្ពុជា ក៏មិនខុសពីប្រទេសនៅក្នុងតំបន់ និងនៅលើពិភពលោកនេះដែរ ស្ថានភាពអាកាសធាតុ ដូចជាការកើនឡើងកម្ដៅក្នុងរដូវវស្សាជួបនឹងរបាយទឹកភ្លៀងធ្លាក់រាយប៉ាយមិនបានល្អ ខ្យល់កន្ត្រាក់ រន្ទះបាញ់ បាក់ច្រាំងទន្លេ ជំងឺឆ្លងរាតត្បាត អគ្គិភ័យ មុខសញ្ញាគ្រោះថ្នាក់ផ្សេងៗទៀត បានបង្កផលប៉ះពាល់ ដល់អាយុជីវិតមនុស្ស ខូចខាតទ្រព្យសម្បត្តិប្រជាជន និងសហគមន៍ជាច្រើន។
សម្ដេចធិបតីបានបញ្ជាក់ថា៖«ប៉ុន្តែ ទោះស្ថិតក្នុងកាលៈទេសៈណាក្តី រាជរដ្ឋាភិបាលតែងប្រកាន់ខ្ជាប់នូវវិធានការប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប និងធនធានសរុប ដែលមាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជាសេនាធិការ ធ្វើការសម្របសម្រួលជាមួយក្រសួង ស្ថាប័នថ្នាក់ជាតិ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ កាកបាទក្រហមកម្ពុជា ផ្នែកសាធារណៈ ផ្នែកឯកជន សង្គមស៊ីវិល ធ្វើការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ជួយសង្គ្រោះការបាត់បង់អាយុជីវិត ទ្រព្យសម្បត្តិ និងដោះស្រាយរាល់បញ្ហាផ្សេងៗជូនប្រជាជនរងគ្រោះ ដោយមិនទុកនរណាម្នាក់ចោលឡើយ រួមទាំងការឆ្លើយតប ដោយបំពេញកិច្ចការមនុស្សធម៌ចំពោះប្រជាជនរងផលប៉ះពាល់ដោយសារជម្លោះព្រំដែននាពេលកន្លងមក ក៏ដូចជាប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិនានា»។
សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានលើកឡើងថា ប្រធានបទ «ភាពធន់នឹងគ្រោះមហន្តរាយចាប់ផ្តើមពីគ្រួសារ» ដែលត្រូវបានលើកយកមកប្រារព្ធទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយនាឱកាសនេះ ស្របជាមួយ ទិវាអាស៊ានគ្រប់គ្រងគ្រោះមហន្តរាយ និងទិវាអន្តរជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ដែលជាការផ្សារភ្ជាប់កិច្ចខិតខំប្រឹងប្រែងថ្នាក់ជាតិ រួមជាមួយថ្នាក់តំបន់ និងអន្តរជាតិ អំពីសារៈសំខាន់នៃការកាត់បន្ថយ ហានិភ័យគ្រោះមហន្តរាយ និងការបង្ហាញអំពីជំហរ ការប្តេជ្ញាចិត្ត និងសាមគ្គីភាពរបស់ប្រជាជាតិអាស៊ាន រួមគ្នាក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ តាមរយៈការអនុវត្តកិច្ចព្រមព្រៀងតាមរយៈការអនុវត្តកិច្ចព្រមព្រៀងអាស៊ានស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ និងការឆ្លើយតបសង្គ្រោះបន្ទាន់ ក្នុងស្មារតីលើកកម្ពស់ អាស៊ានតែមួយ ការឆ្លើយតបតែមួយ និងស្របតាមក្របខ័ណ្ឌការងារសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយឆ្នាំ២០១៥-២០៣០៕





-
ព័ត៌មាន4 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន4 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន3 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន7 days agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន3 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣