ព័ត៌មាន
អ្នកនាំពាក្យរាជរដ្ឋាភិបាលប្រកាសច្រានចោលការផ្សាយរបស់សារព័ត៌មានថៃ និងទាមទារឱ្យបុគ្គល សម រង្ស៊ី បញ្ជាក់ករណីចោទថាកងកម្លាំងកម្ពុជាបាញ់ប្រហារមុន
ភ្នំពេញ៖ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ នេះ បានចេញសេចក្តីថ្លែងការណ៍ច្រានចោលទាំងស្រុងចំពោះការផ្សាយរបស់សារព័ត៌មានថៃ Top News ដែលបានដកស្រង់សម្តីអតីតមន្ត្រីជាន់ខ្ពស់ថៃ ចោទប្រកាន់ថា កងកម្លាំងកម្ពុជាជាអ្នកបើកការបាញ់ប្រហារមុន ព្រមទាំងបានដាក់ឱសានវាទ និងទាមទារឱ្យលោក សម រង្ស៊ី ចេញមុខបញ្ជាក់ការពិតជាបន្ទាន់ចំពោះរឿងនេះ។
យោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ សារព័ត៌មានថៃឈ្មោះ Top News បានចេញផ្សាយបទសម្ភាសន៍ជាមួយលោក Nantiwat Samart អតីតអនុប្រធានការិយាល័យស៊ើបការណ៍សម្ងាត់ជាតិ និងជាអតីតលេខាធិការរដ្ឋមន្ត្រីក្រសួងការបរទេសថៃ ដោយបុគ្គលរូបនោះបានអះអាងថា៖ «កាលពី២-៣ថ្ងៃមុន លោក សម រង្ស៊ី មេដឹកនាំប្រឆាំងកម្ពុជា បានចេញមកអះអាងថា កងកម្លាំងកម្ពុជាជាភាគីបាញ់ប្រហារថៃមុន ហើយដែលនាំឱ្យថៃតបតវិញ» ដែលព័ត៌មាននេះ ត្រូវបានអ្នកលេងបណ្តាញសង្គមយកទៅចែកចាយ និងធ្វើអត្ថាធិប្បាយយ៉ាងផុសផុល។
ជុំវិញការលើកឡើងខាងលើ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានប្រកាសបដិសេធទាំងស្រុងចំពោះការលើកឡើងខុសពីការពិតជាក់ស្តែងនេះ ដោយបានបញ្ជាក់ជាថ្មីម្តងទៀតយ៉ាងច្បាស់ថា គឺភាគីថៃជាអ្នកបើកការបាញ់ប្រហារមកលើដីកម្ពុជាមុន។ បញ្ហានេះ ត្រូវបានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ព្រមទាំងក្រសួងការពារជាតិ និងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បញ្ជាក់យ៉ាងច្បាស់លាស់ និងមានភស្តុតាងរឹងមាំរួចរាល់ហើយ។
ក្នុងន័យនេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានទាមទារយ៉ាងម៉ឺងម៉ាត់ឱ្យលោក សម រង្ស៊ី ចេញមុខបញ្ជាក់ការពិតជាសាធារណៈ ដោយបានកំណត់នូវលក្ខខណ្ឌចំនួន ៣ រួមមាន៖
១. ក្នុងករណីដែលលោក សម រង្ស៊ី មិនបាននិយាយដូចការផ្សាយរបស់សារព័ត៌មានថៃនោះទេ លោក សម រង្ស៊ី ត្រូវតែចេញមុខបដិសេធជាផ្លូវការចំពោះការផ្សាយព័ត៌មាននេះ។
២. ប្រសិនបើពិតជាបាននិយាយដូចការផ្សាយមែននោះ លោក សម រង្ស៊ី ត្រូវតែចេញមុខសុំទោសប្រជាពលរដ្ឋខ្មែរជាសាធារណៈជាចាំបាច់ ពីព្រោះការនិយាយបែបនេះគឺជា «អំពើក្បត់ជាតិដ៏ធ្ងន់ធ្ងរមួយ»។
៣. ក្នុងករណីដែលលោក សម រង្ស៊ី គេចវេះមិនព្រមចេញមុខបដិសេធជាផ្លូវការនូវអ្វីដែលសារព័ត៌មានថៃបានចុះផ្សាយទេនោះ វាមានន័យស្មើនឹង «លោក សម រង្ស៊ី ពិតជាបាននិយាយដូច្នេះមែន»។
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានសម្តែងនូវក្តីសង្ឃឹមថា លោក សម រង្ស៊ី នឹងមានសេចក្តីក្លាហានគ្រប់គ្រាន់ក្នុងការចេញមុខមកបំភ្លឺការពិតលើករណីនេះចំពោះមុខប្រជាជាតិខ្មែរទាំងមូល៕


-
ព័ត៌មាន5 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន5 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន3 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន5 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន5 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន3 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន5 days agoសម្តេចធិបតី ៖ ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បង្ហាញឱ្យពិភពលោកបានឃើញថាកម្ពុជាជាប្រទេសដែលមានសន្តិភាព សន្តិសុខ និងសុវត្ថិភាពពេញលេញ
-
ព័ត៌មាន5 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា