ព័ត៌មាន
ទីផ្សារអាស៊ាន អឺរ៉ុប និងចិន បាននឹងកំពុងគាំទ្រដល់ការនាំចេញកសិផលកម្ពុជា
វិស័យកសិកម្មបាននិងកំពុងបង្កើតភាពធន់ ជួយជ្រោមជ្រែងដល់សន្តិសុខស្បៀង និងការនាំចេញកសិផលស្រស់របស់កម្ពុជា គាំទ្រដោយទីផ្សារអាស៊ាន សភាពអឺរ៉ុប ជាពិសេសការនាំចេញទៅកាន់ប្រទេសចិន ដោយទីផ្សារទាំងនោះបាននិងកំពុងលើកកម្ពស់ ដល់កសិករដែលជាអ្នកដាំដុះ និងការកែច្នៃសម្រាប់ការនាំចេញជាដើម។

ស្ថិតក្នុងស្ថានភាពមិនទាន់មានភាពភាពប្រាកដប្រជា វិស័យមួយចំនួនរបស់កម្ពុជាបាន និងកំពុងរងផលប៉ះពាល់ ជាក់ស្តែង វិស័យកសិកម្ម បើយោងតាមរបាយការណ៍ស្តីពីលទ្ធផលនៃការអនុវត្តថវិកាឆមាសទី១ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន បង្ហាញថា វិស័យកសិកម្មមានការថមថយខ្លះៗនៅលើអនុវិស័យមួយចំនួន តែទោះជាយ៉ាងណា វិស័យកសិកម្មបានដើរតួនាទីយ៉ាង សំខាន់ ជំនួសការនាំចូលផលិតផលពីខាងក្រៅបានជាអតិបរមា ជាពិសេសការជួយជ្រោមជែងនៃតម្រូវការសន្តិសុខស្បៀង និងការ នាំចេញផងដែរ។
វិញការនាំចេញនេះ, ទោះបីការដាំដុះនៅក្នុងឆ្នាំ២០២៦នេះ ត្រូវបានរំពឹងថា នឹងមានការថមថយ តែការនាំចេញកសិផល ជាពិសេសកសិផលស្រស់របស់កម្ពុជា កំពុងបន្តមាននិន្នាការកើនឡើង គាំទ្រដល់ទីសំខាន់ៗមួយចំនួនដូចជា៖ នៅក្នុងរយៈពេល៩ ខែ ឆ្នាំ២០២៦នេះ ការនំាចេញទៅប្រទេសចិន មានទឹកប្រាក់សរុបជាង ១,៥ ពាន់លានដុល្លារអាមេរិក ដោយក្នុងនោះការនាំចេញ កសិផលស្រស់មានមួយចំណែកផងដែរដូចជា៖ ចេកស្រស់, ដំឡូងមី, អង្ករ, កៅស៊ូ និងមៀនស្រស់ជាដើម។ ចំណែកទីផ្សារអាស៊ាន រួមមាន៖ ការនាំចេញទៅប្រទេសវៀតណាម, ម៉ាឡេស៊ី, ឥណ្ឌូនេស៊ី និងប្រទេសហ្វីលីពីនជាដើម ដោយទីផ្សារហ្វីលីពីនបានកំពុង គាំទ្រដល់ការនាំចេញអង្កររបស់កម្ពុជា។ ក្រៅពីនេះក៏មានការនាំចេញទៅកាន់សភាពអឺរ៉ុបដូចជា៖ ការនាំចេញម្រេច, អង្ករ និងស្វាយ ចន្ទីជាដើម។
ទាក់ទងការនាំចេញកសិកផលនេះ, ឯកឧត្តម ស្វាយ សុវណ្ណរិទ្ធ ប្រធានសមាគមអភិវឌ្ឍន៍សង្គមខ្មែរ លើកឡើងថា វិស័យ កសិកម្មបានកំពុងដើរតួយ៉ាងសំខាន់ សម្រាប់ជាសន្តិសុខស្បៀងក្នុងស្រុកផង ការកែច្នៃ និងបម្រើដល់ទីផ្សារនាំចេញ។ ស្ថិតក្នុងបរិបថ នេះ ការជំរុញនាំចេញកសិផលស្រស់ និងលើកកម្ពស់ការកែច្នៃក្នុងស្រុកសម្រាប់បម្រើការនាំចេញ គឺត្រូវតែដើរទន្ទឹមគ្នា ដោយយើងត្រូវ ជំរុញដល់ការនាំចេញផលិតផលស្រស់ផង និងការកែច្នៃផង ដើម្បីគាំទ្រដល់កសិករដែលជាអ្នកដាំដុះ និងនៅក្នុងអនុវិស័យកសិកម្ម ផ្សេងៗទៀត ដើម្បីចៀសវាងដល់ការកក់ស្ទះ ឬការជុញផលិតផលរបស់ពួកគាត់លើទីផ្សារ។
សូមបញ្ជាក់ថា ជុំវិញការនាំចេញកសិផលរបស់កម្ពុជានេះ បើយោងតាមស្ថិតិរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាកិរកម្ពុជា បានបង្ហាញឱ្យ ដឹងថា នៅក្នុងរយៈពេល៩ខែ ឆ្នាំ២០២៦ នេះ កសិផលដែលកម្ពុជាបាននំាចេញរួមមាន៖ ផ្លែឈើ និងគ្រាប់ផ្លែឈើដែលបរិភោគបាន មានទឹកប្រាក់ជាង ១,៥ ពាន់លានដុល្លារអាមេរិក, កៅស៊ូ និងផលិតផលធ្វើពីកៅស៊ូ មានទឹកប្រាក់ជាង ២,៣ ពាន់លានដុល្លារ, ធញ្ញ ជាតិជាង ៨៦៥ លានដុល្លារ និងការនាំចេញបន្លែដែលបរិភោគបាន ឫស និងមើមមាន ទឹកប្រាក់ជាង ៥១៧ លានដុល្លារផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

-
ព័ត៌មាន4 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន4 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន3 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន7 days agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន3 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣