ព័ត៌មាន
ភ្ញៀវទេសចរ និងប្រជាពលរដ្ឋដើរលេងកម្សាន្តឱកាសបុណ្យភ្ជុំបិណ្ឌ៣ថ្ងៃសរុបជាង ២លាននាក់
ភ្នំពេញ៖ របាយការណ៍ក្រសួងទេសចរណ៍ បានបង្ហាញថា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១០-១២ ខែតុលា ឆ្នាំ២០២៦ ភ្ញៀវទេសចរ និងប្រជាពលរដ្ឋដើរលេងកម្សាន្តសរុប ២,១៦ លាននាក់ កើនឡើង ០,៨% ធៀបនឹងគ្រាពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៥។
ឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ នៃក្រសួងទេសចរណ៍ បានបញ្ជាក់ថា ចរន្តភ្ញៀវទេសចរក្នុងឱកាសភ្ជុំបិណ្ឌនេះ បានបង្កើតជាផលប្រយោជន៍សេដ្ឋកិច្ចដ៏ច្រើនទាំងនៅថ្នាក់ជាតិ និងនៅតាមមូលដ្ឋាន ខណៈដែលសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ការគ្រប់គ្រងចរន្តភ្ញៀវ និងការគ្រប់គ្រងគុណភាព និងតម្លៃសេវាទេសចរណ៍នានា គឺមានភាពល្អប្រសើរច្រើន បើទោះបីមានបញ្ហាចោទឡើងតិចតួច។
ឯកឧត្តម មានប្រសាសន៍ថា ជាមួយគ្នានេះ ប្រជាពលរដ្ឋទូទៅ ពិសេសយុវជន សិស្ស-និស្សិត និងកម្មករ កម្មការិនី មានសេចក្តីរីករាយ និងថ្លែងអំណរគុណ សម្តេចធិបតីនាយករដ្ឋមន្រ្តី ដែលបានអនុញ្ញាតឲ្យមានការដឹកជញ្ជូនតាមរថយន្តក្រុងសាធារណៈដោយឥតគិតថ្លៃសម្រាប់ការធ្វើដំណើរទៅមកស្រុកកំណើត។ ជារួម យើងអាចវាយតំលៃបានថា ចរន្តភ្ញៀវក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ គឺបានមកពីការជឿជាក់លើរាជរដ្ឋាភិបាលពិសេសការធានាបាននូវសុខសុវត្ថិភាពពេញលេញដែលអនុញ្ញាតឲ្យប្រជាពលរដ្ឋដើរកម្សាន្តបានទូទាំងប្រទេស»។
សូមបញ្ជាក់ថា របាយការណ៍ក្រសួងទេសចរណ៍ បានបញ្ជាក់ទៀតថា ខេត្តចំនួន៥ ទទួលបានទេសចរច្រើនជាងគេ រួមមាន សៀមរាប កំពត ព្រះសីហនុ កំពង់ឆ្នាំង និងកំពង់ចាម។ ក្នុងនោះ សៀមរាបភ្ញៀវ ទេសចរ និងប្រជាពលរដ្ឋដើរលេងកម្សាន្ត សរុប ២៥៦ ៧១៥ នាក់, កំពត ចំនួន ២២៤ ៨៦០ នាក់, និង ព្រះសីហនុចំនួន ១៩៥ ៩៩៤ នាក់ និងកំពង់ឆ្នាំង និងកំពង់ចាម ទទួលបានភ្ញៀវទេសចរ និងប្រជាពលរដ្ឋដើរលេងកម្សាន្ត សរុបជាង ៣៣ម៉ឺននាក់៕ អត្ថបទ៖ ធូ វិរៈ





-
ព័ត៌មាន4 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន4 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន3 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន7 days agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន1 week agoសម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេនទី៧ នៅវត្តស្រះចក បួងសួងសុំសេចក្តី សុខចម្រើនជូនប្រជាពលរដ្ឋខ្មែរនិងប្រទេសជាតិ