ព័ត៌មាន
គ្រូបង្រៀនជាង ១ពាន់នាក់ មកពីទូទាំងប្រទេស ធ្វើដំណើរមកកាន់មណ្ឌលប្រឡង ដើម្បីប្រកួតប្រជែងគ្នាក្នុងការផ្ទេរកន្លែងការងារមកភ្នំពេញ
បេក្ខជនជាលោកគ្រូ អ្នកគ្រូ មកពីបណ្តារាជធានី ខេត្ត ទូទាំងប្រទេសសរុបចំនួន ១,១៥១នាក់ បានធ្វើដំណើរមកដល់មណ្ឌលសាលាភូមិន្ទរដ្ឋបាលជាបន្តបន្ទាប់ ចាប់តាំងពីម៉ោង ១៣:០០នាទីរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦។
បេក្ខជនម្នាក់ៗ បានបង្ហាញនូវសេចក្តីសោមនស្ស រួមជាមួយភាពស្វាហាប់ និងទឹកមុខប្រកបដោយក្តីសង្ឃឹមខ្ពស់ ព្រមទាំងបានសម្តែងនូវការពេញចិត្តចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក)។
ជាមួយគ្នានេះ លោកគ្រូ អ្នកគ្រូ ក៏បានបង្ហាញទំនុកចិត្តទាំងស្រុងលើប្រព័ន្ធគ្រប់គ្រង និងការរៀបចំដ៏ហ្មត់ចត់ ប្រកបដោយតម្លាភាព និងយុត្តិធម៌ ដែលកត្តាទាំងនេះ បានជំរុញឱ្យពួកគាត់មានភាពជឿជាក់លើសមត្ថភាពផ្ទាល់ខ្លួនយ៉ាងពេញលេញ ក្នុងការចូលរួមការប្រឡងប្រជែងផ្ទៃក្នុងផ្ទេរក្របខ័ណ្ឌនារសៀលនេះ។ បេក្ខជនទាំងអស់ បាននិងកំពុងចូលរួមតម្រង់ជួរយ៉ាងមានសណ្តាប់ធ្នាប់ ដើម្បីឆ្លងកាត់ការត្រួតពិនិត្យឯកសារ ផ្ទៀងផ្ទាត់អត្តសញ្ញាណប័ណ្ណ និងសាលបត្រសម្គាល់ខ្លួន មុននឹងអនុញ្ញាតឱ្យចូលកាន់បន្ទប់ប្រឡងរៀងៗខ្លួន ស្របតាមការណែនាំបច្ចេកទេសរបស់គណៈកម្មការរៀបចំការប្រឡង។









-
ព័ត៌មាន5 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន5 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន5 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន5 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន5 days agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន4 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣