ព័ត៌មាន
ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលជំនាញស៊ើបអង្កេតបទល្មើសគ្រឿងញៀន និងច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន
ភំ្នពេញ៖ ឯកឧត្ដមឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតីពិធីបើកវគ្គបណ្ដុះបណ្ដាល បំប៉នជំនាញស៊ើបអង្កេតបទល្មើសគ្រឿងញៀន នីតិវិធី និងច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។
ពិធីនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ មានការចូលរួមពីលោកឧត្តមសេនីយ៍ វរសេនីយ៍នាយករងមន្ទីរ លោកគ្រូបង្គោល លោកនាយការិយាល័យ និងសិក្ខាកាមចំណុះមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនចំនួន៨៤រូប។

ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន មានប្រសាសន៍ថា ដើម្បីចូលរួមអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ព្រមទាំងប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមអភិសណ្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានចាត់តាំងលោកឧត្ដមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ជាគ្រូបង្គោល ក្នុងបណ្ដុះបណ្ដាលបំប៉នជំនាញរយៈពេលខ្លី ស្ដីពីតួនាទីភារៈកិច្ចរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល ដល់មន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាល តាមបណ្ដាស្នងការ រាជធានី-ខេត្ត ទូទាំងប្រទេស ដែលមកដល់ពេលនេះយើងចូលរួមបណ្ដុះបណ្ដាលបានចំនួន ១២ខេត្តហើយនិងកំពុងបន្តរហូតគ្រប់ ២៥រាជធានី-ខេត្ត។ ចំពោះមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនក៏ធ្លាប់បានបើកវគ្គបំប៉នជំនាញ ចំនួន២លើករួចមកហើយ ដោយមានសិក្ខាកាមសរុប ចំនួន១២០នាក់ មកពីបណ្ដាការិយាល័យទាំង១១។

ឯកឧត្ដមឧត្ដមសេនីយ៍ឯក នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក៏បានផ្ដាំផ្ញើដល់សិក្ខាកាមចំនួន៤ចំណុចរួមមាន ៖ ១-សិក្ខាកាមសូមយកចិត្តទុកដាក់ស្ដាប់គ្រូបង្គោល និងដកស្រង់បទពិសោធន៍ពីពួកគាត់ ព្រោះពួកគាត់សុទ្ធតែជាបុគ្គលជំនាញ និងមានស្នាដៃក្នុងអង្គភាព
២-ត្រូវមកសិក្សាឲ្យបានទៀងទាត់ គោរពពេលវេលា បទញ្ជាផ្ទៃក្នុង ត្រូវមានវិន័យជាកងកម្លាំង
៣-ក្រោយបញ្ចប់វគ្គបំប៉ននេះ សិក្ខាកាមដែលបានបំពេញគ្រប់លក្ខខណ្ឌ និងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា
៤-សូមយកចំណេះដឹង ដែលទទួលបានពីវគ្គបំប៉នជំនាញនេះ ទៅបម្រើសង្គមជាតិ បម្រើអង្គភាព ជាពិសេសគឺត្រូវស្មោះត្រង់ជាមួយរាជរដ្ឋាភិបាលស្របច្បាប់ ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី៕ អត្ថបទ៖ កុម្ភះ



-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧