ព័ត៌មាន
រដ្ឋមន្រី្តសុខាភិបាល ជំរុញការអនុវត្តគម្រោងវះកាត់ផ្សាំសរីរាង្គនៅមន្ទីរពេទ្យកាល់ម៉ែត
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ និងក្រុមគ្រូពេទ្យឯកទេស នៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីពិនិត្យវឌ្ឍនភាព និងដំណើរការបច្ចេកទេស នៃការអនុវត្តគម្រោងវះកាត់ផ្សាំសរីរាង្គ (ជាពិសេសការផ្សាំតម្រងនោម) កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦។
កិច្ចប្រជុំមានការអញ្ជើញចូលរួមយ៉ាងយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និង មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ក្នុងគោលបំណងប្រមូលផ្តុំធនធានក្រុមគ្រូពេទ្យជំនាញ ពង្រឹងការតភ្ជាប់បណ្តាញសហប្រតិបត្តិការអន្តរមន្ទីរពេទ្យ និងពិនិត្យលទ្ធភាពពង្រីកសេវានេះទៅកាន់បណ្តាមន្ទីរពេទ្យជាតិផ្សេងៗទៀតនាពេលខាងមុខ។
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា បានផ្តល់នូវការណែនាំជាយុទ្ធសាស្ត្រដល់ថ្នាក់ដឹកនាំ និងក្រុមគ្រូពេទ្យបច្ចេកទេសវះកាត់ផ្សាំសរីរាង្គ ដោយផ្តោតលើចំណុចគន្លឹះរួមមាន៖
-ការពង្រឹងសមត្ថភាព៖ ត្រូវបន្តបង្កើនការបណ្តុះបណ្តាលជំនាញឯកទេសឱ្យបានច្បាស់លាស់ និងស៊ីជម្រៅ។
-ការកសាងក្របខណ្ឌស្តង់ដា៖ ត្រូវរៀបចំឱ្យមានស្តង់ដា និងពិធីសារវេជ្ជសាស្ត្រត្រឹមត្រូវ ព្រមទាំងមានការចែករំលែកបទពិសោធន៍រវាងក្រុមគ្រូពេទ្យឯកទេស។
-កិច្ចសហប្រតិបត្តិការអន្តរជាតិ៖ ត្រូវសហការឱ្យបានស្អិតរមួតជាមួយអ្នកជំនាញអន្តរជាតិ ដើម្បីពង្រឹងសមត្ថភាពបច្ចេកទេស បន្តការបណ្តុះបណ្តាល និងធានាឱ្យបាននូវនិរន្តរភាពនៃការផ្តល់សេវាក្នុងរយៈពេលវែង។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ និងក្រើនរំលឹកដល់ក្រុមគ្រូពេទ្យទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវ «គោលការណ៍ស្នូលទាំង៤» ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ រួមមាន៖ ១. ត្រូវមានសមត្ថភាពគ្រប់គ្រាន់។ ២. ត្រូវធានាសុវត្ថិភាពខ្ពស់បំផុតជូនអ្នកជំងឺ។ ៣. ត្រូវមានសីលធម៌វិជ្ជាជីវៈ និង៤. ត្រូវមានសមធម៌ក្នុងការបម្រើសេវាពុំមានការរើសអើង។
ក្រសួងសុខាភិបាល បន្តប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការលើកកម្ពស់គុណភាពសេវាថែទាំសុខភាពកម្រិតខ្ពស់ ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ និងឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល៕
អត្ថបទ រដ្ឋា




-
ព័ត៌មាន5 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន5 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន5 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន5 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន5 days agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន4 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣