Connect with us

ព័ត៌មាន

លំហាត់ហ្វឹកហ្វឺនសង្គ្រោះគ្រោះមហន្តរាយរួមគ្នារវាងកងទ័ព ៣ប្រទេស កម្ពុជា-ឡាវ-វៀតណាម ប្រចាំឆ្នាំ២០២៦ ប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យ

វៀតណាម៖នៅសាធារណរដ្ឋសង្គមនិយមវៀតណាម នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦នេះ លំហាត់ហ្វឹកហ្វឺនសង្គ្រោះគ្រោះមហន្តរាយរួមគ្នារវាងកងទ័ព៣ប្រទេស កម្ពុជា-ឡាវ-វៀតណាម ប្រចាំឆ្នាំ២០២៦ ប្រកបដោយភាពភាពជោគជ័យ ក្នុងគោលដៅចម្បងសំខាន់បំផុតរបស់កងទ័ពយើងទាំង៣ គឺការការពារ និងសង្គ្រោះអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋយើងទាំង៣ប្រទេស ។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។

ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានកោតសរសើរក្រសួងការពារប្រទេសវៀតណាម ដែលបានប្រើប្រាស់ធនធានមនុស្ស ២,៣៨២នាក់ ក៏ដូចជាសម្ភារសង្គ្រោះដ៏ទំនើប ថ្មី ដើម្បីទប់ទល់ បង្ការ សង្គ្រោះលើគ្រោះមហន្តរាយ ព្យុះ ទឹកជំនន់ បាក់ដី បាក់អាគារ ដោយបានបង្ហាញនូវបទពិសោធន៍ខ្ពស់ ក្នុងការជួយសង្គ្រោះប្រជាជន។

ប្រមុខការពារជាតិកម្ពុជាបញ្ជាក់ថា កងទ័ពកម្ពុជា ៧២នាក់ និងកងទ័ពឡាវ ៧៤នាក់ បានរួមចំណែកក្នុងការរៀបចំលំហាត់ហ្វឹកហ្វឺន ទទួលបាននូវបទពិសោធន៍យ៉ាងមានប្រសិទ្ធភាពក្នុងការទប់ស្កាត់គ្រោះមហន្តរាយ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia