ព័ត៌មាន
សហរដ្ឋអាមេរិកប្តេជ្ញាចិត្តបន្តសហការជាមួយប្រទេសកម្ពុជាប្រយុទ្ធប្រឆាំងការផ្ដល់ហិរញ្ញវត្ថុខុសច្បាប់ និងការបោកប្រាស់តាមប្រព័ន្ធអនឡាញ
ភ្នំពេញ៖សហរដ្ឋអាមេរិកនៅតែបន្តប្តេជ្ញាចិត្តសហការជាមួយប្រទេសកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងការផ្ដល់ហិរញ្ញវត្ថុខុសច្បាប់ រួមទាំងប្រតិបត្តិការបោកប្រាស់តាមប្រព័ន្ធអនឡាញ ទៅលើប្រជាពលរដ្ឋអាមេរិក។ នេះបើតាមការបញ្ជាក់នៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា នៅល្ងាចថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦នេះ។
ស្ថានទូតអាមេរិក បានឱ្យដឹងថា លោកស្រីភារធារី Zittle និងអនុរដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក លោក Robert Kaproth បានជួបពិភាក្សាជាមួយទេសាភិបាលធនាគារជាតិនៃកម្ពុជា (NBC) លោកជំទាវបណ្ឌិត ជា សិរី ដើម្បីពិភាក្សាអំពីការពង្រឹងអភិបាលកិច្ច និងអភិវឌ្ឍវិស័យហិរញ្ញវត្ថុកម្ពុជា។
«ពួកយើងរួមគ្នា បង្កើតអនាគតហិរញ្ញវត្ថុមួយដែលប្រកបដោយសុវត្ថិភាព តម្លាភាព និងភាពធន់ ដែលផ្តល់ជូននូវតម្លៃពិតប្រាកដមួយសម្រាប់ប្រទេសទាំងពីរ»។ នេះបើតាមការបញ្ជាក់របស់ស្ថានទូតអាមេរិក។
សូមជម្រាបថា លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានទទួលជួបប្រតិភូក្រសួងរតនាគារសហរដ្ឋអាមេរិក ដឹកនាំដោយលោក Robert Kaproth ឧបការីរងទទួលបន្ទុកតំបន់អាស៊ី និងប៉ាស៊ីហ្វិកនៃក្រសួងរតនាគារសហរដ្ឋអាមេរិក ក្នុងជំនួបពិភាក្សាការងារ កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ។
ក្នុងជំនួបនោះ លោកជំទាវទេសាភិបាល និងលោកឧបការីរង បានផ្លាស់ប្តូរយោបល់អំពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងផលប៉ះពាល់នៃការកើនឡើងថ្លៃថាមពលសកល ស្ថានភាពវិស័យហិរញ្ញវត្ថុ និងលទ្ធភាពនៃកិច្ចសហប្រតិបត្តិការបច្ចេកទេស។
លោក Robert Kaproth បានលើកឡើងពីការកើនឡើងថ្លៃថាមពលលើទីផ្សារសកល ដែលអាចប៉ះពាល់ដល់សេដ្ឋកិច្ច និងអតិផរណា ព្រមទាំងបានផ្លាស់ប្តូរយោបល់អំពីការរក្សាស្ថិរភាពសេដ្ឋកិច្ច និងការអភិវឌ្ឍក្របខ័ណ្ឌគ្រប់គ្រងវិស័យហិរញ្ញវត្ថុ។ លោកក៏បានបង្ហាញការគាំទ្រចំពោះការយកចិត្តទុកដាក់របស់ធនាគារជាតិនៃកម្ពុជាលើការគ្រប់គ្រងទ្រព្យសកម្មនិម្មិត និងបានបញ្ជាក់ពីលទ្ធភាពបន្តពិភាក្សាអំពីកិច្ចសហប្រតិបត្តិការបច្ចេកទេសក្នុងវិស័យនេះ។
ជាការឆ្លើយតប លោកជំទាវទេសាភិបាល បានលើកឡើងពីភាពធន់នៃសេដ្ឋកិច្ចកម្ពុជា ដោយការនាំចេញ និងលំហូរវិនិយោគផ្ទាល់ពីបរទេសបន្តជាកត្តាគាំទ្រសំខាន់ ខណៈទុនបម្រុងអន្តរជាតិមានកម្រិតខ្ពស់គ្រប់គ្រាន់សម្រាប់គាំទ្រស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។ ទន្ទឹមនេះ លោកជំទាវក៏បានបញ្ជាក់ពីការបន្តតាមដានការវិវត្តក្នុងវិស័យហិរញ្ញវត្ថុ និងសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីពង្រឹងក្របខ័ណ្ឌគ្រប់គ្រងវិស័យហិរញ្ញវត្ថុ ជាពិសេសការគ្រប់គ្រងទ្រព្យសកម្មនិម្មិត៕






-
ព័ត៌មាន5 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន5 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន3 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន5 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន5 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន3 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន5 days agoសម្តេចធិបតី ៖ ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បង្ហាញឱ្យពិភពលោកបានឃើញថាកម្ពុជាជាប្រទេសដែលមានសន្តិភាព សន្តិសុខ និងសុវត្ថិភាពពេញលេញ
-
ព័ត៌មាន5 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា