ព័ត៌មាន
ប្រជាពលរដ្ឋ ៥៣៨គ្រួសារ ត្រៀមចូលរស់នៅក្នុងផ្ទះថ្មីនៅខេត្តស្ទឹងត្រែង ចាប់ពីថ្ងៃទី២៦ ខែតុលា
ភ្នំពេញ៖ ប្រជាពលរដ្ឋចំនួន ៥៣៨គ្រួសារ ដែលមានសិទ្ធិទទួលដីឡូតិ៍ និងលំនៅឋានក្នុងគម្រោងទី១ នៃកម្មវិធី «ផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព» នឹងចាប់ផ្តើមចូលរស់នៅក្នុងលំនៅឋានថ្មីរបស់ខ្លួននៅខេត្តស្ទឹងត្រែង ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ បន្ទាប់ពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធ សាងសង់ផ្ទះ និងបង្គន់អនាម័យត្រូវបានបញ្ចប់រួចរាល់។
សេចក្តីជូនដំណឹងរបស់លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព (ផ.ក.អ) បានបញ្ជាក់ថា បន្ទាប់ពីលេខាធិការដ្ឋានបានរៀបចំពិធីចាប់ឆ្នោតយកលេខដីឡូតិ៍និងផ្ទះជូនបុគ្គលមានសិទ្ធិទទួលបានដីឡូតិ៍និងផ្ទះចំនួន ៥៣៨គ្រួសារ ក្នុងគម្រោងទី១រួចមក និងបន្ទាប់ពីបានរៀបចំហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនិងសាងសង់ផ្ទះនិងបង្គន់អនាម័យបានរួចរាល់ លេខាធិការដ្ឋាននិងរដ្ឋបាលខេត្តស្ទឹងត្រែងនឹងរៀបចំក្រុមការងាររង់ចាំទទួលស្វាគមន៍ និងជូនទៅដល់ទីតាំង ដីឡូតិ៍និងផ្ទះ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។
ដោយកំណត់តាមរាជធានី ខេត្តដូចខាងក្រោម៖
១).ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ សរុប ១៥១គ្រួសារ រួមមាន៖ ខេត្តបាត់ដំបង (៥៦គ្រួសារ) ខេត្តស្ទឹងត្រែង (៦០គ្រួសារ) ខេត្តព្រះវិហារ (១៨គ្រួសារ) ខេត្តបន្ទាយមានជ័យ (១២គ្រួសារ) និងខេត្តកោះកុង (៥គ្រួសារ)។
២).ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ សរុប ១១៩គ្រួសារ រួមមាន៖ ខេត្តកំពង់ចាម (៦៣គ្រួសារ) ខេត្តរតនគិរី (២៥គ្រួសារ) ខេត្តតាកែវ (១៦គ្រួសារ) ខេត្តកំពង់ធំ (១០គ្រួសារ) និងខេត្តឧត្តរមានជ័យ (៥គ្រួសារ)។
៣).ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ សរុប ៩៨គ្រួសារ រួមមាន៖ ខេត្តត្បូងឃ្មុំ (៤៥គ្រួសារ) ខេត្តព្រៃវែង (២៣គ្រួសារ) ខេត្តសៀមរាប (១៣គ្រួសារ) ខេត្តកំពត (១២គ្រួសារ) និងខេត្តព្រះសីហនុ (៥គ្រួសារ)។
៤).ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ សរុប ៩៣គ្រួសារ រួមមាន៖ ខេត្តក្រចេះ (៤៥គ្រួសារ) រាជធានីភ្នំពេញ (២២គ្រួសារ) ខេត្តកំពង់ស្ពឺ (១២គ្រួសារ) ខេត្តស្វាយរៀង (១០គ្រួសារ) និងខេត្តប៉ៃលិន (៤គ្រួសារ)។
៥).ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ សរុប ៧៧គ្រួសារ រួមមាន៖ ខេត្តកែប (១គ្រួសារ) ខេត្តកណ្តាល (៣៦គ្រួសារ) ខេត្តពោធិ៍សាត់ (១៩គ្រួសារ) ខេត្តមណ្ឌលគិរី (១៣គ្រួសារ) និងខេត្តកំពង់ឆ្នាំង (៨គ្រួសារ)៕





-
ព័ត៌មាន6 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន5 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន7 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន7 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន7 days agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន2 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ