ព័ត៌មាន
នៅព្រឹកថ្ងៃទី១៥តុលា កម្ពស់ទឹកស្ទឹងពោធិ៍សាត់បន្តនៅលើកម្រិតប្រកាសអាសន្ន ប្រឈមការជនលិចគ្រប់ពេល
ពោធិ៍សាត់៖ ចាប់ពីព្រឹកព្រលឹមថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ នៅក្រុងពោធិ៍សាត់ មានភ្លៀងធ្លាក់យ៉ាងខ្លាំង ហើយគិតត្រឹមម៉ោង៦ព្រឹក កម្ពស់ទឹកស្ទឹងពោធិ៍សាត់ ក្នុងក្រុងពោធិ៍សាត់ នៅចំនុចក្បាលហុង មានកម្ពស់៥.៤៣ម៉ែត្រ គឺនៅលើកម្រិតប្រកាសអាសន្នដែលមានកម្ពស់ត្រឹមតែ៥ម៉ែត្រ នេះបើយោងតាមរបាយការណ៍ពី មន្ទីរធនធានទឹកនិងឧតុនិយមខេត្តពោធិ៍សាត់ ស្ថានភាពបែបនេះអាចប្រឈមការជនលិចគ្រប់ពេល ។
ជាមួយគ្នានោះ របាយការណ៍របស់ មន្ទីរធនធានទឹកនិងឧតុនិយមខេត្តពោធិ៍សាត់ បានបញ្ជាក់បន្ថែមថា បើប្រៀបធៀបកម្ពស់ទឹកស្ទឹងពោធិ៍សាត់ ក្នុងក្រុងពោធិ៍សាត់ កាលពីយប់មិញ និងព្រឹកនេះគឺមានសញ្ញាស្រកចុះបន្តិច។ ចំពោះស្ថានភាពកម្ពស់ទឹកតាមទីតាំងផ្សេងស្ថានីយទៀតគិតត្រឹមម៉ោង៦ព្រឹកថ្ងៃទី១៥ តុលានេះ រួមមាន ៖
១-ទឹកក្នុងអាង(ស្ទឹងអារ៉ៃ)ដៃស្ទឹងពោធិ៍សាត់ នៅស្រុកភ្នំក្រវាញ
– ទំនប់លេខ3 មានកម្ពស់ទឹក 15.00 ម៉ែត្រ ចំពោះកម្ពស់ប្រុងប្រយ័ត្នគឺ 21.00 ម៉ែត្រ
– ទំនប់លេខ5 មានកម្ពស់ទឹក 10.40 ម៉ែត្រ ចំពោះកម្ពស់ប្រុងប្រយ័ត្នគឺ 11.00 ម៉ែត្រ
២-កំពស់ទឹកសឹ្ទងពោធិ៍សាត់
– ស្រុកវាលវែង មានកម្ពស់ទឹក 1.60 ម៉ែត្រ ចំពោះកម្ពស់ប្រុងប្រយ័ត្នគឺ 9.00 ម៉ែត្រ
– បាក់ត្រកួន ស្រុកភ្នំក្រវាញ មានកម្ពស់ទឹក 2.20 ម៉ែត្រ ចំពោះកម្ពស់ប្រុងប្រយ័ត្នគឺ 6.00 ម៉ែត្រ
– ចារឹក ស្រុកកណ្តៀង មានកម្ពស់ទឹក 6.46 ម៉ែត្រ ចំពោះកម្ពស់ប្រុងប្រយ័ត្នគឺ 6.00 ម៉ែត្រ
ជាមួយគ្នានោះដែរ អាជ្ញាធរខេត្តពោធិ៍សាត់ បាននិងកំពុងតាមដានដោយយកចិត្តទុកដាក់ ក្នុងស្មារតីមិនធ្វេសប្រហែសឡើយ ដើម្បីអន្តរាគមន៍ ជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋភ្លាមៗទាន់ពេលវេលា និងវាយតំលៃផលប៉ះពាល់ជាក់ស្តែង ដើម្បីត្រៀមស្បៀងសម្រាប់ជួយដល់ពលរដ្ឋ ដែលប្រឈមខ្លាំងនិងខ្វះខាត់ជីវភាព ៕






-
ព័ត៌មាន6 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន6 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន6 days agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន5 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣