ព័ត៌មាន
តំណាងធនាគារ Erebor បង្ហាញចំណាប់អារម្មណ៍ស្វែងរកឱកាសសហការវិស័យហិរញ្ញវត្ថុនៅកម្ពុជា
សហស្ថាបនិកនៃធនាគារអាមេរិក Erebor បានបង្ហាញចំណាប់អារម្មណ៍ខ្ពស់ ក្នុងការស្វែងរកឱកាសសហការក្នុងវិស័យហិរញ្ញវត្ថុ នៅព្រះរាជាណាចក្រកម្ពុជា និងបានបញ្ជាក់ពីការយកចិត្តទុកដាក់លើការគ្រប់គ្រងហានិភ័យ និងការអនុលោមតាមបទប្បញ្ញត្តិ។
លោក Jacob Hirshman សហស្ថាបនិក ធនាគារអាមេរិក Erebor ដែលជាធនាគារផ្តោតលើបច្ចេកវិទ្យា និងនវានុវត្តន៍ ហិរញ្ញវត្ថុ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ក្នុងជំនួបនោះ, បានជម្រាបជូនពីវឌ្ឍនភាពប្រតិបត្តិការរបស់ធនាគារ Erebor នៅសហរដ្ឋអាមេរិក និងគំរូអាជីវកម្មរបស់ធនាគារ ដែលផ្តោតលើបច្ចេកវិទ្យាហិរញ្ញវត្ថុ លោកក៏បានបង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសសហការ ក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា និងបានបញ្ជាក់ពីការយកចិត្តទុកដាក់លើការគ្រប់គ្រងហានិភ័យ និងការអនុលោមតាមបទប្បញ្ញត្តិ ផ្សេងៗផងដែរ។
ជាការឆ្លើយតប, លោកជំទាវទេសាភិបាល បានស្វាគមន៍ចំពោះការចាប់អារម្មណ៍របស់ធនាគារ Erebor មកលើទីផ្សារកម្ពុជា និងបានលើកឡើងពីវឌ្ឍនភាពនៃការអភិវឌ្ឍប្រព័ន្ធទូទាត់ឌីជីថល និងហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុ ដែលសម្រួលដល់ការធ្វើនវានុវត្តន៍ ហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ។ ជាមួយគ្នានេះ លោកជំទាវបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការបង្កើតបរិយាកាសអំណោយ ផល សម្រាប់គាំទ្រដល់នវានុវត្តន៍ហិរញ្ញវត្ថុ ការអនុលោមតាមបទប្បញ្ញត្តិ និងការរក្សាស្ថិរភាពហិរញ្ញវត្ថុ។
សូមបញ្ជាក់ថា ជុំវិញវិស័យធនាគារនេះ បើយោងតាមរបាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ធនាគារជាតិនៃកម្ពុជា ប្រព័ន្ធ ធនាគារនៅកម្ពុជាមានគ្រឹះធនាគារ និងហិរញ្ញវត្ថុទទួលប្រាក់បញ្ជើមានចំនួន ៦១ (ក្នុងនោះធនាគារពាណិជ្ជ ៥៨ និងគ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុចំនួន ៣), គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើ ១០៤ (ធនាគារឯកទេសចំនួន ៧ គ្រឹះស្ថានហិរញ្ញវត្ថុមិន ទទួលប្រាក់បញ្ញើ ៨៥ និងគ្រឹះស្ថានភតិសន្យាហិរញ្ញវត្ថុ ១២) និងគ្រឹះស្ថានឥណទានជនបទមានចំនួន ៨៨ ។
ចំណែកទ្រព្យសកម្មរបស់ប្រព័ន្ធធនាគារ គិតត្រឹមរយៈពេល៦ខែ ឆ្នាំ២០២៦ មានកំណើន ២,៥% ដល់ជិត ៤០០ ទ្រីលាន រៀល ត្រូវប្រមាណជិត ១០០ ប៊ីលានដុល្លារអាមេរិក ក្នុងនោះឥណទានអតិថជនកើនឡើង ៤,៦% ដល់ជាង ២៥៧ ទ្រីលានរៀល ត្រូវជាង ៦៤ ប៊ីលានដុល្លារអាមេរិក។ ដោយឡែកប្រាក់បញ្ញើអតិថិជនកើនឡើង ៤,៤% ដល់ជាង ២៧៥ ទ្រីលានរៀល ត្រូវជាង ៦៤ ប៊ីលានដុល្លារអាមេរិក និងដើមទុនមានកំណើន ៣% ដល់ ៤២ ទ្រីលានរៀល ត្រូវជាង ១០ ប៊ីលានដុល្លារអាមេរិក៕អត្ថបទ៖ សុន រ៉ាឌី,




-
ព័ត៌មាន6 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន6 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន6 days agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន5 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣