Connect with us

ព័ត៌មាន

ពលរដ្ឋបន្តនាំគ្នាទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត

ស្ថិតក្នុងដំណើរពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦ ពលរដ្ឋ​រស់​នៅ​រាជ​ធានី​ភ្នំពេញ​ ប​​​​ន្ត​​​​នាំគ្នាទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ដើម្បីជោគវាសនាជាតិ។

ពលរដ្ឋរស់នៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៥ខែតុលា ឆ្នាំ២​​​០​២៦​នេះ បានប្រាប់BTVឲ្យដឹងថា នៅថ្ងៃនេះមកចុះឈ្មោះបោះឆ្នោត នៅសង្កាត់ផ្សារដើមថ្កូវ ដើម្បី​មាន​សិ​​​ទ្ធិ​​អាចបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ដែលពួកយើងស្រលាញ់ពេញចិត្ត។ ​ហើយ​ពេល​មកដល់ទី​តាំងការិយាចុះឈ្មោះបោះឆ្នោត ក្រុមការងារចុះ​ឈ្មោះ​បោះឆ្នោត​ផ្តល់​សេវា​រហ័ស និងរួសរាយរាក់ទាក់ផងដែ​​​រ​។

សម្រាប់ពលរដ្ឋមួយចំនួនទៀតបានលើកឡើងដែរថា ការ​ផ្ទៀង​ផ្ទាត់​ប​ញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ឲ្យ​បាន​ត្រឹ​​​មត្រូវ​ក៏ជារឿងសំខាន់ដែរ ដើម្បីងាយស្រួល​ដល់​ថ្ងៃ​បោះ​ឆ្នោត​កុំឲ្យ​មាន​កំហុស​ត្រង់​ចំណុច​ណាមួ​យ​ដែ​​ល​​នាំ​​ឲ្យមិ​​នអាចបោះឆ្នោតបាន ដូច្នេះបានជាពួក​យើង​ផ្ទៀង​ផ្ទាត់​ឈ្មោះ​ឲ្យ​បាន​ត្រឹមត្រូ​វ​តាម​វេបសាយរប​​ស់​​ គ​​​​​.​​ជ.ប ដែលមាន​​​​ភាពងាយស្រួល មិនចាំបាច់ចំណាយ​ពេល​ទៅ​ពិនិត្យ​បញ្ជី​ឈ្មោះ​ដោយ​ផ្ទាល់នៅតាមឃុំ​​​​ស​​​​​​​​ង្កា​​ត់។

លោក ហែម សុផាត ចៅសង្កាត់ផ្សារដើមថ្កូវ បានប្រាប់BTVដែរថា តាម​ការ​សង្កាត់​ប្រជាពលរដ្ឋ​រស់​​​នៅ​​ស​ង្កាត់ផ្សារដើមថ្កូវបាននាំគ្នាមកពិនិត្យបញ្ជីឈ្មោះ ចុះឈ្មោះបោះឆ្នោត និង​ធ្វើ​ជីវមាត្រ​ជា​បន្ត​បន្ទាប់​ គ្រា​​ន់​​​តែមុនពិធីបុណ្យ​​កាន់បិណ្ឌ និងភ្ជុំបិណ្ឌមិនសូវមកច្រើន ប៉ុន្តែក្រោយ​ពិធី​បុណ្យ​នេះ​បាន​បញ្ចប់ ប្រជាព​​ល​​​​រដ្ឋ​​​​ច្រើនជាងមុនមកពិនិត្យបញ្ជីឈ្មោះ ចុះឈ្មោះបោះឆ្នោត និងធ្វើ​ជីវមាត្រ​។ លោក ហែម សុផាត បានបន្តថា ក្នុងនាមអា​​ជ្ញាធរតែងតែ​ជំរុ​ញដល់​ពលរដ្ឋ​គ្រប់​អាយុ​ចាប់​ពី​១៨​ឆ្នាំ​ឡើងទៅមិនទាន់មានឈ្មោះក្នុងបញ្ជីបោះឆ្នោត ត្រូវ​​​ទៅចុះឈ្មោះបោះឆ្នោត និង​អ្នក​មិន​ទាន់​ធ្វើជីវមាត្រ សូមអញ្ជើញមកធ្វើជីវមាត្រ។

គួរបញ្ជាក់ដែរថា នៅឆ្នាំនេះ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ គឺ​មា​​​​​នរយៈ​ពេល ៥៥ថ្ងៃ ដោយចាប់ដំណើរការតាំងពីថ្ងៃទី៧ ខែតុលានេះ រហូតដល់ថ្ងៃទី៣០ ខែ​វិច្ឆិកា​ ឆ្នាំ២​​០​​២៦​​ ជារៀងរាល់ថ្ងៃ រួមទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ ពលរដ្ឋគ្រប់អាយុ១៨ឆ្នាំឡើង មិន​ទាន់មានឈ្មោះក្នុងបញ្ជីបោះឆ្នោត អាច​ទៅ​ចុះ​ឈ្មោះបោះឆ្នោ​តនៅ​តាម​ឃុំ​សង្កាត់​ក្នុង​មូល​ដ្ឋាន​រស់​នៅ​ដោយភ្ជាប់ទៅជាមួយអ​​ត្ត​​សញ្ញាណបណ្ណសញ្ជាតិខ្មែរដែលមានសុពលភាព ឬឯកសារ​បញ្ជាក់​អត្ត​សញ្ញាណបម្រើឲ្យការចុះឈ្មោះបោះ​​ឆ្នោ​​ត៕ អត្ថបទ៖ទូច សោភ័ណ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia