ព័ត៌មាន
គណៈមេធាវីរៀបចំមហាសន្និបាតលើកទី៣១ និងបោះឆ្នោតជ្រើសតាំងប្រធានគណៈមេធាវីសម្រាប់អាណត្តិទី១៦ ឆ្នាំ២០២៦
នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦នេះ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំមហាសន្និបាតលើកទី៣១ និងការបោះឆ្នោតជ្រើសតាំងប្រធានគណៈមេធាវីសម្រាប់អាណត្តិទី១៦ យ៉ាងឱឡារិក នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញដោយមានការអញ្ជើញចូលរួមសំណាក់ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ អគ្គព្រះរាជអាជ្ញារងនៃហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ អតីតប្រធានគណៈមេធាវីកម្ពុជា គ្រប់អាណត្តិ រួមទាំងបេក្ខជន និងសមាជិក គណៈមេធាវីផងដែរ។
លោក សាំង វណ្ណៈ ប្រធានគណៈមេធាវី បានបញ្ជាក់ថា ក្នុងការដឹកនាំគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា លោកបានបន្តខិតខំប្រឹងប្រែងជម្នះរាល់ឧបសគ្គក្នុងការអនុវត្តគោលនយោបាយ និងបេសកកម្មដែលបានដាក់ចេញសម្រាប់ដឹកនាំគណៈមេធាវី ដោយបានលះបង់ពេលវេលា និងកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតីក្នុងការបំពេញការងារ ដើម្បីសម្រេចឱ្យបាននូវសមិទ្ធផលថ្មីៗ និងដើម្បីលើកកម្ពស់ឧត្តមភាព កិត្យានុភាពនៃវិជ្ជាជីវៈមេធាវី ពង្រឹងសាមគ្គីភាពផ្ទៃក្នុង សេចក្តីថ្លៃថ្នូរ និងក្រមសីលធម៌មេធាវី ជាពិសេសធានាឱ្យបាននូវផលប្រយោជន៍របស់មេធាវី និងការទទួលស្គាល់តួនាទីមេធាវីក្នុងសង្គម ទាំងក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិ។ ក្នុងរយៈពេល ២ឆ្នាំ នៃអាណត្តិដឹកនាំរបស់លោកបានដោះស្រាយបញ្ហាប្រឈម និងសំណូមពរយ៉ាងច្រើន និងបានអនុវត្តគោលនយោបាយ ៩ចំណុច សម្រេចបានលទ្ធផលផ្លែផ្កាជាអាទិ៍៖
*បានចូលរួមសហការជាមួយ រាជរដ្ឋាភិបាល និងស្ថាប័នជាតិ និងអន្តរជាតិផ្សេងៗ
*បានកសាងសាលវិបុលភាព (សាលពហុបំណង) ដើម្បីបណ្តុះបណ្តាលជំនាញ សាលប្រជុំ និងកន្លែងបដិសណ្ឋារកិច្ច
*បានទំនើបកម្មវេបសាយ និងអែប (App) របស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
*ការបណ្តុះបណ្តាលជំនាញជំនួយការមេធាវី
*ការប្រឡងប្រជែងសិស្សមេធាវីជំនាន់២០ ដោយសមត្ថភាព «ចេះជាងគេ គឺជាប់»
*ទទួលបានការរៀបចំធ្វើជាម្ចាស់ផ្ទះលើកិច្ចប្រជុំសមាគមន៍អ្នកច្បាប់អា៊ស៊ានកម្ពុជា (ALA) ឆ្នាំ២០២៨ ដែលមានការគាំទ្រឯកភាពពីប្រមុខរាជរដ្ឋាភិបាល
*ទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលចំនួន ៤០០លានរៀល នាពេលថ្មីៗនេះ បន្ថែមលើថវិកាអនុវត្តស្រាប់ ២៦០០លានរៀល ក្នុងកិច្ចការពារក្តីជូនជនក្រីក្រ និងជនងាយរងគ្រោះ តាមរយៈក្រសួងយុត្តិធម៌ជាសេនាធិការ
*បានចូលរួមរៀបចំវិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកៈមេធាវី ជាមួយក្រសួងយុត្តិធម៌ រហូតទទួលបានផ្លែផ្កាជាមរតកប្រវត្តិសាស្ត្រ។ទន្ទឹមគ្នានេះ ដែរ ក្នុង អាណត្តិទី១៦ លោកមេធាវី សាំង វណ្ណៈ បានបន្តឈរឈ្មោះជាបេក្ខភាពប្រធានគណៈមេធាវី ដែលមានលេខរៀងទី១ នៃសន្លឹកឆ្នោតបានដាក់ចេញនូវគោលនយោបាយដឹកនាំចំនួន ១៦ចំណុច ក្រោមមូលបទ រួមគ្នាដើម្បី «វិបុលភាពន វិជ្ជាជីវៈមេធាវី» ដែលមានដូចតទៅ៖
*ទី១៖ បន្តចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ និងពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងប្រព័ន្ធយុត្តិធម៌
ទី២៖ ពង្រីកវិសាលភាពការអនុវត្តសិទ្ធិរបស់មេធាវីក្នុងការតំណាង ឬការពារកូនក្ដី ឬអតិថិជនរបស់ខ្លួននៅចំពោះមុខគ្រប់ស្ថាប័ន និងអង្គភាព នៅគ្រប់ដំណាក់កាលនីតិវិធីនៃវិវាទ និងរឿងក្ដីគ្រប់ប្រភេទ
*ទី៣៖ ពង្រឹងយន្តការអប់រំ បង្កើនសមត្ថភាព និងពង្រីកមុខវិជ្ជាបណ្ដុះបណ្តាល ចំពោះសិក្ខាកាមសុក្រឹតការមេធាវី និងសិស្សមេធាវី ស្របតាមការវិវឌ្ឍន៍នៃបទប្បញ្ញត្តិ បច្ចេកវិទ្យាបញ្ញាសប្បនិម្មិត និងបរិបទសេដ្ឋកិច្ចសង្គម
*ទី៤៖ រៀបចំយន្តការតម្រង់ទិសឱ្យមាន «ឯកទេសកម្មមេធាវី» ស្របតាមគុណវុឌ្ឍជំនាញ និងបទពិសោធន៍ ដើម្បីឆ្លើយតបនឹងវឌ្ឍនភាពសង្គម
*ទី៥៖ រៀបចំកែសម្រួល «វិធានគ្រប់គ្រងវិជ្ជាជីវៈមេធាវី» និងសេចក្តីសម្រេចនានា ស្របតាមការវិវត្តន៍ជាក់ស្ដែង នៃវិស័យច្បាប់ និងប្រព័ន្ធយុត្តិធម៌
*ទី៦៖ បន្តរៀបចំ និងធ្វើទំនើកម្ម «រដ្ឋបាលឌីជីថលរបស់គណៈមេធាវី» ឱ្យមានប្រសិទ្ធភាព និងលឿន ឆាប់រហ័ស ក្នុងការផ្តល់សេវាកម្ម ចរន្តការរដ្ឋបាល ការផ្សព្វផ្សាយ និងប្រមូលផ្តុំបណ្ដុំឯកសារផ្សេងៗ ជូនដល់សហភាតា ស្របតាមការវិវត្តន៍នៃសង្គមឌីជីថល
ទី៧៖ ពង្រឹងការត្រួតពិនិត្យ និងវាយតម្លៃសមត្ថភាពចំពោះការសុំចូលប្រកវិជ្ជាជីវៈមេធាវីដោយឈរលើគោលការណ៍ដែលមានចែងក្នុងវិធានវិជ្ជាជីវៈ គុណវល្លិ តម្លាភាព និងសំដៅធានាបាននូវវិបុលភាពនៃវិជ្ជាជីវៈ
ទី៨៖ បង្កើនមូលនិធិ «បេឡាពិសេស» សម្រាប់ផ្តល់ប្រាក់កម្រៃដល់មេធាវីការពារក្តីជូនជនក្រីក្រ ជនងាយរងគ្រោះ ឬជនដែលច្បាប់តម្រូវជាកាតព្វកិច្ចឱ្យមានមេធាវីការពារដែលពុំមានលទ្ធភាពពឹងពាក់មេធាវីដោយខ្លួនឯងបាន
*ទី៩៖ ផ្សព្វផ្សាយវិជ្ជាជីវៈមេធាវី និងបង្កើនកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នសាធារណៈ និងឯកជន ដើម្បីពង្រីកវិសាលភាពការងារជូនសហភាតា
ទី១០៖ ពិនិត្យ និងចាត់វិធានការនានា ប្រឆាំងនឹងសកម្មភាពទាំងឡាយណា ដែលធ្វើឱ្យប៉ះពាល់ដល់គុណតម្ល និងសេចក្តីថ្លៃថ្នូរនៃវិជ្ជាជីវៈមេធាវី
ទី១១៖ ជំរុញកិច្ចសហប្រតិបត្តិការជាមួយនគរបាលយុត្តិធម៌ ក្នុងការប្រកបវិជ្ជាជីវៈ និងស្នើសុំឱ្យមាន «បន្ទប់មេធាវីសម្រាប់ជួបសន្ទនាជាមួយជនសង្ស័យ» តាំងនៅតាមស្ថាប័ន/អង្គភាពនគរបាលយុត្តិធម៌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្នងការដ្ឋាននគរបាល និងបញ្ហាការដ្ឋានកងរាជអាវុធហត្ថរាជធានី-ខេត្ត
ទី១២៖ ពង្រីកវិសាលភាពសេវាមេធាវីដល់តំបន់ដាច់ស្រយាល សម្រាប់ពិគ្រោះយោបល់ តំណាង និងការពារក្តីជូនជនក្រីក្រ ជនងាយរងគ្រោះ និងជនដែលច្បាប់តម្រូវជាកាតព្វកិច្ចឱ្យមានមេធាវីការពារ ដែលពុំមានលទ្ធភាពក្នុងការពឹងពាក់មេធាវីដោយខ្លួនឯងបាន
ទី១៣៖ បង្កើនកិច្ចសហប្រត្តិការជាតិ អន្តរជាតិ ដើម្បីកសាងគុណភាព សមត្ថភាព បច្ចេកទេស និងគុណតម្លៃវិជ្ជាជីវៈមេធាវីកម្ពុជា លើឆាកអន្តរជាតិ ក្នុងបរិបទសាកលភាវូបនីយកម្ម
ទី១៤៖ បន្តអនុវត្ត និងពង្រីកគោលនយោបាយសុខុមាលភាពជូនសហភាតា និងបុគ្គលិកគណៈមេធាវី
ទី១៥៖ ពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងបង្កើនភាតរភាពក្នុងរង្វង់គ្រួសារគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
និងទី១៦៖ អនុវត្តគោលនយោបាយសំខាន់ៗរបស់អតីតប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
យោងតាមរបាយការណ៍បានឱ្យដឹងថា បច្ចុប្បន្ននេះ មេធាវីមានសិទ្ធិបោះឆ្នោត មានចំនួន ៣,១៨២រូប ខណៈនៅមេធាវី ដែលមានសិទ្ធិបោះឆ្នោតបានអញ្ជើញចូលរួមបោះឆ្នោតចំនួន ១,៩៧២រូប៕អត្ថបទ ៖សូដាវណ្ណ








-
ព័ត៌មាន7 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន7 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន7 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន7 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន7 days agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី