Connect with us

ព័ត៌មាន

អាណាព្យាបាលបន្តនាំកូនៗទៅចុះឈ្មោះចូលរៀននៅបឋមសិក្សា ដើម្បីទទួលការអប់រំ

អាណាព្យាលបន្តនាំកូនៗគ្រប់អាយុ៥ឆ្នាំ និង៦ឆ្នាំ ទៅចុះឈ្មោះចូលរៀននៅថ្នាក់បឋមសិក្សា ខណៈកា​​រចូលរៀននឹងចាប់ផ្តើមនៅដើមខែវិច្ឆិកាខាងមុខនេះ។

នៅព្រឹកថ្ងៃទី១៦ខែតុលានេះ អាណាព្យាបាលរស់នៅរាជធានីភ្នំពេញ បានប្រាប់BTVថា នៅថ្ងៃនេះ​ បាននាំកូនគ្រប់អាយុមកចុះឈ្មោះ​​ចូលរៀននៅ​សាលាបឋមសិក្សាចតុមុខ ដើម្បីឱ្យពួកគេទទួលបានកា​​រអ​​ប់រំពីអ្នកគ្រូ លោកគ្រូដែលបានបង្រៀន។ការអប់រំនៅវ័យក្មេង គឺមានសារៈសំខាន់ណាស់នៅពេលពួកគាត់ធំឡើង ក្លាយជាពលរដ្ឋល្អ និងមានចំណេះដឹងគ្រប់គ្រាន់សម្រាប់ចូលរួមចំ​​ណែ​​​​​​​​​​​កអភិវឌ្ឍប្រទេសជាតិ​​ ដូចពាក្យចាស់ពោលថា ទំពាំងស្នងឫស្សី។

លោក សុខ វុទ្ធី លេខាធិការនៃសាលាបឋមសិក្សាចតុមុខ បានលើកឡើងដែរថា គិតចាប់ពីថ្ងៃទី១ខែ​​កញ្ញា រហូតដល់ថ្ងៃទី១៥ ខែតុលាម្សិលមិញ សាលាទទួលបានសិស្សថ្មីចំនួនជាង១០០នាក់ ដែលត្រូវចូលរៀននៅថ្នាក់មតេយ្យ និងថ្នាក់ទី១។ លោកក៍បានអំពាវនាវដល់អាណាព្យាបាលសូមរួសរាន់នាំកូនៗម​​កចុះ​​ឈ្មោះចូលរៀន ដោយភ្ជាប់មកជាមួយនូវសំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត ឬសៀវភៅគ្រួសារ ឬ​​​​សៀ​​វភៅស្នាក់នៅ ឬសំបុត្រពេទ្យ។ហើយចូលរៀននឹងចាប់ផ្តើមនៅដើមខែវិច្ឆិកាខាងមុខនេះ។

បើតាមសេចក្តីណែនាំរបស់ក្រសួងអប់រំយុវជន និងកីឡា ស្តីពីដំណើរការគ្រឹះស្ថានបឋមសិក្សាសាធារ​​ណៈ ឆ្នាំ២០២៦-២០២៧ បានឲ្យដឹងថា ការអប់រំកម្រិតបឋមសិក្សាផ្តោតលើការលើកកម្ពស់អភិ​​បាល​​​​កិច្ច​​​​សាលារៀន តាមរយៈការអនុវត្តស្តង់ដារសាលារៀនគំរូ ក្នុងគោលបំណងដើម្បីធានាឱ្យការអប់រំប្រ​កបដោ​​​​​​យ​​គុណភាព សមធម៌ បរិយាបន្ន និងលើកកម្ពស់ឱកាសសិក្សាពេញមួ​យជីវិតសម្រាប់ទាំងអស់គ្នា។ទ​​ទឹ​ម​នឹងនេះ ការអប់រំបឋមសិក្សានឹងបន្តពង្រឹងវិន័យ សីលធម៌ សុវជីវធម៌ ឥរិយាបទ និងបំណិនងាយៗដែលសិ​​ស្សា​​​នុសិស្សអាចអនុវត្តបានទាំងនៅសាលារៀន គេហដ្ឋាន និងសហគមន៍។

រីឯការចុះឈ្មោះចូលរៀនសម្រាប់កុមារអាយុ៥ឆ្នាំ រៀននៅថ្នាក់មតេយ្យ និង៦ឆ្នាំរៀននៅថ្នាក់ទី១ បា​នផ្តើមតាំងពីថ្ងៃទី១ ខែកញ្ញា រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ ខណៈថ្ងៃបើកបវេសនកាល នឹងប្រ​​ព្រឹត្តិទៅនៅថ្ងៃទី ១ ខែវិច្ឆិកា ២០២៦។ អត្ថបទ៖ទូច សោភ័ណ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia