ព័ត៌មាន
កងទ័ពជើងគោកកម្ពុជា និងកងទ័ពការពារព្រំដែនវៀតណាម ពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់គ្រង និងការពារព្រំដែន
ទីក្រុងហូជីមីញ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងឯកឧត្តម វូ ជុងគៀន មេបញ្ជាការកងទ័ពការពារព្រំដែនវៀតណាម បានធ្វើជាសហប្រធានកិច្ចប្រជុំប្រចាំឆ្នាំ ដើម្បីបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការគ្រប់គ្រង និងការពារព្រំដែនឆ្នាំ២០២៦ និងកំណត់ទិសដៅឆ្នាំ២០២៧។
ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលកិច្ចសហប្រតិបត្តិការកន្លងមក និងឯកភាពបន្តពង្រឹងការផ្លាស់ប្តូរព័ត៌មាន ការល្បាតរួម ការបង្ការ និងទប់ស្កាត់បទល្មើសឆ្លងដែន ព្រមទាំងការបណ្តុះបណ្តាល និងកិច្ចសហប្រតិបត្តិការមនុស្សធម៌។ ភាគីទាំងពីរក៏បានបញ្ជាក់ពីការបន្តសហការ និងគាំទ្រស្ថាប័នមានសមត្ថកិច្ចក្នុងការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក ស្របតាមឯកសារគតិយុត្ត រវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ។
កិច្ចប្រជុំបានប្រព្រឹត្តទៅក្នុងបរិយាកាសជឿទុកចិត្ត សំដៅបន្តថែរក្សាព្រំដែនកម្ពុជា–វៀតណាម ប្រកបដោយ សន្តិភាព មិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។







-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន7 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន6 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣