ព័ត៌មាន
មគ្គុទ្ទេសក៍ទេសចរណ៍ ៨២រូប ផ្តើមការចុះកម្មសិក្សាស្រាវជ្រាវបញ្ចប់ការសិក្សាដើម្បីទទួលអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈ
នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ ក្រសួងទេសចរណ៍ សហការជាមួយ សាកលវិទ្យាល័យធនធានមនុស្ស រៀបចំកម្មវិធី «ជំនួបពិភាក្សាលើការចុះកម្មសិក្សា និងសរសេររបាយការណ៍ស្រាវជ្រាវ នៃវគ្គបណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសចរណ៍» ហើយតាមរយៈកម្មវិធីនេះ មគ្គុទេសក៍ទេសចរណ៍ បានបង្ហាញការប្តេជ្ញាចុះធ្វើកម្មសិក្សា និងសរសេររបាយការណ៍ស្រាវជ្រាវឲ្យបានល្អប្រសើរ ដើម្បីឈានដល់ការទទួលបានអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈមគ្គុទេសក៍ទេសចរណ៍។

សិក្ខាកាមមគ្គុទេសក៍ទេសចរណ៍ថា នៅក្នុងដំណើរការចូលរៀនវគ្គបណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់ជាតិ ថ្នាក់តំបន់ភ្នំពេញ និងតំបន់ជុំវិញ សំគាល់ឃើញថា នៅគ្រប់ដំណាក់កាលតាំងពីការប្រឡងចូលរៀន ពេលកំពុងរៀន ការចុះកម្មសិក្សា និងការការពារសរសេររបាយការណ៍លទ្ធផលស្រាវជ្រាវនេះ គឺមានភាពសុក្រិត យុត្តិធម៌ សំដៅធ្វើជាមគ្គុទេសក៍ទេសចរណ៍ អ្នកនាំភ្ញៀវជាតិ អន្តរជាតិ មានធនធានសមត្ថភាពពិតប្រាកដ និងជាទូតនាំសារ និងជាតំណាងមុខមាត់របស់ប្រទេសជាតិ ដែលត្រូវឆ្លុះបញ្ចាំងពីអរិយធម៌ វប្បធម៌ និងសក្តានុពលទេសចរណ៍កម្ពុជា ទៅកាន់ពិភពលោក។

លោក ឆាយ គឹមហួន ក្នុងនាម មន្ត្រីជំនាញសម្របសម្រួលវគ្គបណ្តុះបណ្តាលមគ្គុទេសក៍ទេសចរណ៍ថ្លែងថា នៅក្នុងដំណើរការបណ្តុះបណ្តាលមគ្គុទេសក៍ទេសចរណ៍ គ្រប់សិក្ខាកាមថ្នាក់ជាតិជំនាន់ទី៧ និងថ្នាក់តំបន់ភ្នំពេញ និងតំបន់ជុំវិញ ជំនាន់ទី២១ ចំនួន៨២រូប ត្រូវឆ្លងកាត់ការសិក្សាទ្រឹស្តី រយៈពេល៥ខែ ហើយការចុះកម្មសិក្សា និងសរសេររបាយការណ៍ រយៈពេល ២ខែ ហើយនឹងត្រូវឡើងធ្វើបទបង្ហាញការពាររបាយការណ៍ស្រាវជ្រាវឲ្យបានជោគជ័យ ដើម្បីឈានដល់ការទទួលបានលទ្ធផលស្ថាពរ និងអាចដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណប្រកបវិជ្ជាជីវៈជាមគ្គុទ្ទេសក៍ទេសចរណ៍ស្របច្បាប់។

លោកសាស្ត្រាចារ្យបណ្ឌិត ជា សុភាព សាកលវិទ្យាធិការ សាកលវិទ្យាល័យធនធានមនុស្ស ថ្លែងថា នៅក្នុងដំណាក់កាលនៃការចុះកម្មសិក្សា និងការចងក្រងរបាយការណ៍ស្រាវជ្រាវបញ្ចប់វគ្គនេះ គឺជាកិច្ចការដ៏សំខាន់ក្នុងការផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែង ដែលរបាយការណ៍នេះដើរតួជាឯកសារវិទ្យាសាស្ត្រ ភស្តុតាងនៃការអនុវត្ត និងជាឧបករណ៍វាស់វែងសមត្ថភាពពិតប្រាកដរបស់សិក្ខាកាម។
លោកសាស្ត្រាចារ្យ ក៏បានណែនាំអោយគ្រប់សិក្ខាកាម ត្រូវយកចិត្តទុកដាក់ស្តាប់ការពន្យល់របស់មន្ត្រីជំនាញក្រសួងទេសចរណ៍ ពិគ្រោះយោបល់ជាមួយគ្រូណែនាំឱ្យបានទៀងទាត់ គោរពតាមទម្រង់ស្តង់ដារនៃការសរសេររបាយការណ៍ និងប្រកាន់ខ្ជាប់នូវក្រមសីលធម៌ វិន័យ សីលធម៌ និងមនសិការវិជ្ជាជីវៈខ្ពស់។
លោក ចឹក គារុណ អនុប្រធាននាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ នៃក្រសួងទេសចរណ៍ថ្លែងថា មកដល់ឆ្នាំ២០២៦នេះ នៅទូទាំងប្រទេសមានមគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់ជាតិ និងថ្នាក់តំបន់ភ្នំពេញ តំបន់សៀមរាប និងតំបន់ឆ្នេរ សរុបប្រមាណជិត ៨៥០៣នាក់៕ អត្ថបទ៖ សុខជា






-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន7 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន7 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣