Connect with us

ព័ត៌មាន

ឯកឧត្ដម ហ៊ុន ម៉ានី៖ លើសពីតួនាទីផ្លូវការ សម្ដេចធិបតី​បង្ហាញពី​សុជីវធម៌ និង​​ការគោរពចាស់ទុំ ដែល​ជា​អត្ត​សញ្ញាណ​ខ្មែរដ៏ប្រពៃ

ឯកឧត្ដម ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ នៅព្រឹកថ្ងៃទី១៧ ខែ​តុលា ឆ្នាំ២០២៦នេះ បានបង្ហោះ​រូបភាពមួយសន្លឹក​រួមនឹងខ្លឹមសារ​ដែលបង្ហាញ​ពី​កាយវិការ​គោរព​ចាស់​ទុំ​​របស់​​សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្ត្រី​​​នៃព្រះរាជាណាចក្រកម្ពុជា ទៅ​កាន់​​ឯកឧត្តម Recep Tayyip Erdoğan ប្រធានាធិបតី នៃ​សាធារណ​រដ្ឋ​តួកគីយ៉េ។​ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី​រំលេច​ថា ពិតណាស់ សម្តេច​តំណាង​ប្រជាជាតិ​យើង​ដោយ​មោទន​ភាព ប៉ុន្តែ​កាយ​វិការ​នេះ​​លើសពីតួនាទីផ្លូវការ គឺបានបង្ហាញពី​ភាពទន់ភ្លន់ សុជីវធម៌ និងការគោរពចាស់ទុំ ដែល​បាន​ឆ្លុះបញ្ចាំង​ពីអ​ត្តសញ្ញាណខ្មែរដ៏ប្រពៃ។

ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានបន្តទៀតថា នេះ គឺជាទំនៀម​ទម្លាប់​ប្រពៃណី​ដ៏​ផូរ​ផង់​របស់​ខ្មែរ​យើង ​ដែល​បន្តពីមួយជំនាន់ទៅមួយជំនាន់ ហើយក៏ជាអ្វីដែលពុកម៉ែបានអប់រំតាំងពីតូច មក​ដល់​ពេល​បច្ចុប្បន្ន​។

ខាងក្រោមនេះជាសារទាំងស្រុងរបស់ឯកឧត្ដម ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ «ក្នុង​បេសក​កម្ម​ផ្លូវ​ការ​នៅ​ក្រៅប្រ​ទេស សម្តេចធិបតី ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា តំណាង​ឱ្យ​ប្រជាពលរដ្ឋកម្ពុជា ដោយពេញមុខពេញមាត់ លើឆាកអន្តរជាតិ។

ពិតណាស់​ សម្តេចតំណាងប្រជាជាតិយើងដោយមោទនភាព ប៉ុន្តែក្នុងពេលតែមួយ លើស​ពី​តួនាទី​ផ្លូវ​ការ គឺក្នុងរូបថតមួយនេះ ក៏បានបង្ហាញកាយវិការ ភាពទន់ភ្លន់ សុជីវធម៌ និងការ​គោរព​ចាស់​ទុំ ​ដែលបានឆ្លុះបញ្ចាំងពីអត្តសញ្ញាណខ្មែរដ៏ប្រពៃ។

នេះ គឺជាទំនៀមទម្លាប់ប្រពៃណីដ៏ផូរផង់របស់ខ្មែរយើង ដែលបន្តពីមួយជំនាន់ទៅមួយជំនាន់ ហើយ​ក៏ជាអ្វីដែលពុកម៉ែបានអប់រំតាំងពីតូច មកដល់ពេលបច្ចុប្បន្ន។»

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia