Connect with us

ព័ត៌មាន

មន្ត្រីជាន់ខ្ពស់៖ ដំណើរការចុះឈ្មោះបំពេញកាតព្វកិច្ចយោធាទទួលបានជោគជ័យជាទីមោទន

មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា បានបញ្ជាក់ថា ដំណើរ​ការ​ចុះ​ឈ្មោះ​បំពេញ​កាតព្វ​កិច្ច​យោធា ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ នៅមូលដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​ក្រុង​-ស្រុក-ខណ្ឌ គឺបានប្រព្រឹត្តទៅដោយរលូន និងដោយទទួលបានជោគជ័យ ពោល​គឺ​សន្ទុះ​របស់យុវជនមានការផុសផុលយ៉ាងខ្លាំង។ ហើយ​រាជរដ្ឋាភិបាល​មាន​មោទន​ភាព​ចំពោះ​ការ​ចូល​រួម​ដោយ​ស្ម័គ្រចិត្តរបស់យុវជន។

នាយឧត្តមសេនីយ៍ ភួង ស៊ីផាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ជាតិ​កាតព្វកិច្ចយោធាបានថ្លែងប្រាប់ BTV ថា ដំណើរការចុះឈ្មោះបំពេញ​កាតព្វ​កិច្ច​យោធា គឺបានប្រព្រឹត្តទៅដោយរលូន និងដោយទទួលបានជោគជ័យ និងមានមោទន​ភាព​ដែល​មាន​យុវជនបានស្ម័គ្រចិត្តដាក់ពាក្យចូលបំពេញកាតព្វកិច្ចយោធាទាន់ពេលវេលា ពោលគឺ​សន្ទុះ​របស់​យុវជនមានការផុសផុលយ៉ាងខ្លាំង ហើយគណៈ​កម្មាធិការ​ជាតិ​កាតព្វកិ​ច្ច​យោធា​មាន​មោទន​ភាព​ចំពោះ​ទឹកចិត្ត​របស់​យុវជន​ផុស​ផុល​មក​ដាក់​ពាក្យ​សុំ​ចូល​បម្រើកា​ត​ព្វ​កិច្ច​យោធា​ដោយ​ស្ម័គ្រ​ចិត្ត មានមោទនភាពទាំងនៅក្នុងកងទ័ព រដ្ឋាភិបាល ក៏ដូចជាប្រជាពលរដ្ឋ គឺមានមោទន​ភាព​ចំពោះ​ការ​ចូលរួមរបស់យុវជនយ៉ាងខ្លាំង។

សូមជម្រាបថា គណៈកម្មាធិការជាតិ​កាតព្វកិច្ច​យោធាបាន​ចែក​ពាក្យ​ចូល​បំពេញ​កាតព្វកិ​ច្ច​យោធា​ចាប់​ពី​ថ្ងៃ​ទី០១ ដល់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦ និងទទួលពាក្យចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៧ ខែ​តុលា ឆ្នាំ២០២៦ នៅមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក-ខណ្ឌ។

នាយឧត្តម​សេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន​គណៈ​កម្មាធិការ​ជាតិ​កាតព្វកិច្ចយោធា ស្តីពីការចាប់ផ្តើមដំណើរការអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធា” ធ្លាប់​បាន​បញ្ជាក់ថា ប្រទេសជាតិ និងរាជរដ្ឋាភិបាល ត្រូវការកម្លាំង​ធន​ធាន​មនុស្ស​ប្រកប​ដោយ​គុណភា​ព​។ ការអនុវត្តកាតព្វកិច្ចយោធា និងផ្តល់នូវចំណេះដឹង វិន័យ ស្មារតីជួយគ្នា ការទទួល​ខុស​ត្រូវ​លើភារកិច្ចរបស់ខ្លួន ដែលអាចចូលរួមចំណែកក្នុងការ បម្រើជាតិមាតុភូមិ។ ការចូល​រួម​ហ្វឹក​ហាត់​នឹងធ្វើឱ្យយុវជនពង្រឹងកម្លាំងកាយ ចិត្តគំនិត វិន័យ ប្រកបដោយជំនាញ បទពិសោធន៍ អាច​បង្កើនភាពជឿជាក់ មានទំនុកចិត្តកាន់តែប្រសើរ មានមូលដ្ឋានល្អសម្រាប់ការសិក្សា ការងារ និង​ជីវិត ក្រោយពេលបញ្ចប់ការអនុវត្តកាតព្វកិច្ចយោធានេះ៕ អត្ថបទ៖ វង្ស សុភាព

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia