ព័ត៌មាន
ឯកឧត្តម អូស្មាន ហាស្សាន់ ជំរុញឲ្យយុវជន និងបញ្ញវន្តខ្មែរអ៊ិស្លាមអភិវឌ្ឍន៍សមត្ថភាពបច្ចេកវិទ្យាឌីជីថល និងបំណិនសតវត្សរ៍ទី២១
ឯកឧត្តម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានសមាគមសហភាពបញ្ញវន្តមុស្លីមកម្ពុជា បានជំរុញឲ្យយុវជន និងបញ្ញវន្តខ្មែរអ៊ិស្លាមទាំងអស់ត្រូវអភិវឌ្ឍន៍សមត្ថភាព ភាពជាអ្នកដឹកនាំ សិក្សារៀនសូត្របន្ថែម ចេះប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងបំណិនសតវត្សរ៍ទី២១ ដើម្បីរួមចំណែកជាមួយក្រសួង ស្ថាប័នសាមី លើការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិទៅតាមជំនាញ និងវិស័យ។ រីឯសិស្សនិស្សិតក៏ត្រូវតម្រង់ទិសនៃការសិក្សាឱ្យចំទិសដៅស្របតាមតម្រូវការទីផ្សារការងារ និងសង្គមជាតិ ក្នុងបរិបទឌីជីថល ដើម្បីចូលរួមកសាងប្រទេសជាតិ និងសហគមន៍ឱ្យកាន់តែរីក ចម្រើនថែមទៀត។

ការជំរុញដូចនេះខណៈឯកឧត្តមអញ្ជើញជាអធិបតីក្នុងពិធីបិទវេទិកាយុវជន-បញ្ញវន្តមុស្លិម២១ ឆ្នាំ២០២៤ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(តិចណូ)នារសៀល ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មការរៀបចំវេទិកា និងក្រុមការងារពាក់ព័ន្ធ ដែលបានបំពេញភារកិច្ចយ៉ាងសកម្មក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ធ្វើឱ្យវេទិកានេះលេចជារូបរាងឡើង និងប្រព្រឹត្ត ទៅដោយរលូន ព្រមទាំងទទួលបានលទ្ធផលផ្លែផ្កាគួរឱ្យកត់សម្គាល់។ ឯកឧត្តមបន្តថា នេះមិនមែនជាលើកទី១ទេដែលសមាគមសហភាពបញ្ញវន្តមុស្លីមកម្ពុជា បានរៀបចំជំនួបរបស់បញ្ញវន្ត និស្សិតមុស្លិមកម្ពុជាដែលមានចំនួនរាប់រយនាក់បានចូលរួម និងបានបង្កើនមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ និងបង្ខិតគ្នាឱ្យកាន់តែជិត រវាងនិស្សិត បញ្ញវន្តទាំងអស់ជាពិសេសជាមួយថ្នាក់ដឹកនាំអ៊ិស្លាមនៅគ្រប់ក្រសួងស្ថាប័ន។

ឯកឧត្តមបន្ថែមថា ទាំងអស់នេះកើតឡើងទៅបានដោយសារតែប្រទេសយើងមានសុខសន្តិភាពពេញលេញ មានការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានាពេលបច្ចុប្បន្ន និងបានបន្តមកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នា យករដ្ឋមន្ត្រីនាពេលបច្ចុប្បន្ន ជាពិសេសសហគមន៍ខ្មែរអ៊ិស្លាមមានការីកចម្រើនគួរជាទីមោទនៈ និងមានភាពខុសឆ្ងាយ បើប្រៀបធៀបទៅនឹងសម័យកាលមុនៗនៅកម្ពុជា។

តាមរបាយការណ៍បូកសរុបដោយ ឯកឧត្តម រ៉ូហ្វី អូស្មាន អនុ ប្រធានសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា និងជាគណៈកម្មការរៀបចំកម្មវិធី បានឱ្យដឹងថា បន្ទាប់ពីវេទិកានេះបានបញ្ចប់ដោយជោគជ័យ អង្គវេទិកាបានប្រមូលធាតុចូលសំខាន់ៗ មួយចំនួន មានដូចជា ការងារអប់រំអ៊ិស្លាមនៅកម្ពុជា មានការរីកចម្រើនគួរជាទីមោទនៈ បន្ទាប់ពីមានការយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំខ្មែរអ៊ិស្លាមនៅគ្រប់កម្រិត។ យុវជនខ្មែរអ៊ិស្លាមជាច្រើនមានចំណេះ និងជំនាញច្បាស់លាស់ ដែលអាចទទួលបានការងារធ្វើល្អៗ។ យុវជនខ្មែរឥស្លាមជាច្រើនបានចូលរួមការងារសង្គម ដូចជាការងារនៅតាមសមាគម អង្គការ សាលារៀន មន្ទីរពេទ្យ ក្នុងគោល បំណងចូលរួមអភិវឌ្ឍសហគមន៍ខ្មែរអ៊ិស្លាម។
គួរឱ្យដឹងថា «វេទិកាយុវជន-បញ្ញវន្តមុស្លិម២១ ឆ្នាំ២០២៤»នេះ ត្រូវបានរៀបចំឡើង ស្របនឹងពេលវេលាដែលប្រទេសកម្ពុជា តាមរយៈក្រសួងអប់រំ យុវជន និងកីឡាបានរៀបចំប្រារព្ធទិវាអន្តរជាតិ សម្រាប់យុវជន ១២ សីហា ខួបលើកទី២៥ ក្រោមមូលបទ«នវានុវត្តន៍ឌីជីថលរបស់យុវជន សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព»៕
អត្ថបទ៖ភារម្យ




-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧