Connect with us

ព័ត៌មាន

សម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីកាហ្សាក់ស្ថាន អញ្ជើញជាអធិបតី​​ក្នុង​ពិធី​​ប្ដូរឯកសារអនុស្សរណៈយោគយល់គ្នាចំនួន៧

នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និងលោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់ បាន​អញ្ជើញ​ដល់​ទីក្រុងអាស្តាណា ប្រទេស​កាហ្សាក់ស្ថានហើយ។ បន្ទាប់មក​​ប្រធានាធិបតី​កាហ្សាក់​ស្ថាន បាន​រៀបចំពិធីទទួលបដិសណ្ឋារកិច្ចផ្លូវការ និងប្រកបដោយកិត្តិយស។

បន្ទាប់​ពី​ពិធី​បដិសណ្ឋារ​កិច្ច​ សម្តេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជាក៏បានអញ្ជើញ​ជួបពិភាក្សាទ្វេភាគី​ជាមួយ​ ប្រធានាធិបតីកាហ្សាក់ស្ថាន។

ក្រោយចប់​ជំនួបទ្វេភាគី​សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា​ណា​ចក្រកម្ពុជា បាន​ចូល​រួម​ជា​អធិបតី​ជាមួយ ឯកឧត្តម Kassym-Jomart Tokayev ប្រធានាធិបតី នៃ​សាធារណរដ្ឋ​កាហ្សាក់​ស្ថាន ​ក្នុង​ពិធី​ប្តូរ​ឯកសារ​អនុស្សរណៈ នៃ​ការ​យោគយល់​គ្នាចំនួន​៧​។

ឯកសារ​​អនុស្សរណៈ នៃ​ការ​យោគយល់​គ្នាទាំង៧​នោះរួមមាន៖

១-សេចក្តីថ្លែងការណ៍រួម រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកាហ្សាក់ស្ថាន

២-អនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងបញ្ញាសិប្បនិមិត្ត និងអភិវឌ្ឍន៍ឌីជីថល នៃសាធារណរដ្ឋ កាហ្សាក់ស្ថាន និងរវាងក្រុមហ៊ុនភាគហ៊ុនរួម “បច្ចេកវិទ្យាព័ត៌មានជាតិ”ស្តីពីកិច្ច សហប្រតិបត្តិការក្នុងវិស័យរដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង ។

៣-អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការរដ្ឋាភិបាលឌីជីថល រវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងបញ្ញាសិប្បនិមិត្ត និងអភិវឌ្ឍន៍ឌីជីថល នៃសាធារណរដ្ឋកាហ្សាក់ស្ថាន។

៤-អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និង សេដ្ឋកិច្ច រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋកាហ្សាក់ស្ថាន។

៥-អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ កម្ពុជា-កាហ្សាក់ស្ថាន រវាងក្រសួងទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា និង ក្រសួងទេសចរណ៏ និងកីឡា នៃសាធារណរដ្ឋកាហ្សាក់ស្ថាន។

៦-អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃ ព្រះរាជាណាចក្រកម្ពុជា និងក្រសួងវប្បធម៌នឹងព័ត៌មាន នៃសាធារណរដ្ឋកាហ្សាក់ស្ថាន ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌និងវិចិត្រសិល្បៈ។

៧-អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការបង្កើតចំណងសម្ព័ន្ធមេត្រីភាព រវាង រាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋធានីអាស្តាណា នៃសាធារណរដ្ឋកាហ្សាក់ស្ថាន។

 

សាធារណរដ្ឋកាហ្សាក់ស្ថាន ព្រឹកថ្ងៃសៅរ៍ ទី១៧ តុលា ២០២៦

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia