Connect with us

ព័ត៌មាន

សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឲ្យ​ប្រធាន​ផលិតករ​ក្រុមហ៊ុន Daubay Production ចូល​ជួបសម្ដែងការគួរសម និងពិភាក្សាការងារ

នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាត​ឲ្យ​លោកស្រី Daubayeva Nurgul សហស្ថាបនិក និង​ជា​ប្រធាន​ផលិតករក្រុមហ៊ុន Daubay Production ជួប​សម្តែងការគួរសម និងពិភាក្សាការងារ។

Daubay Production គឺជាក្រុមហ៊ុនផលិតភាពយន្តមួយដែលមានមូលដ្ឋាននៅទីក្រុងអាស្តាណា (Astana) ប្រទេសកាហ្សាក់ស្ថាន ដោយផ្តោតលើការផលិតភាពយន្តខ្នាតវែង កម្មវិធីសោតទស្សន៍ និងមាតិកាឌីជីថល។ ស្នាដៃរបស់ក្រុមហ៊ុនត្រូវបានផ្សព្វផ្សាយតាមរយៈវេទិកាអនឡាញនានា រួមមាន Kinopoisk HD និង YouTube។

ក្រុមហ៊ុនផ្តល់សេវាកម្មផលិតភាពយន្តជាច្រើនដំណាក់កាល ចាប់ពីការរៀបចំ និងតាក់តែងសាច់រឿង ការជ្រើសរើសតួសម្តែង ការរៀបចំផលិតកម្ម ការថត ការកាត់ត និងការចែកចាយស្នាដៃ។ ជាមួយគ្នានេះ Daubay Production ក៏ធ្លាប់បានមកថតភាពយន្តដែលមានចំណងជើងថា «GAP» នៅប្រទេសកម្ពុជាក្នុងឆ្នាំ២០២៥ ផងដែរ៕

 

 

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia