ព័ត៌មាន
វគ្គបណ្តុះបណ្តាលកម្មវិធី R&I4E 2026 ជំរុញនិស្សិតកម្ពុជាបង្កើតធុរកិច្ចថ្មីពីគម្រោងស្រាវជ្រាវ
មជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយនៃក្រសួងអប់រំ យុវជន និងកីឡា ដោយមានការសហការជាមួយសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) រៀបចំវគ្គបណ្តុះបណ្តាលនៃកម្មវិធី «ការស្រាវជ្រាវ និងនវានុវត្តន៍ដើម្បីសហគ្រិនភាព ឬ R&I4E» នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ ក្រោមអធិបតីភាពរបស់ឯកឧត្ដមបណ្ឌិតសាន វឌ្ឍនា រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចូលរួមពី ៦០គម្រោង ពីសំណាក់ក្រុមនិស្សិតមកពីសាកលវិទ្យាល័យចំនួន៣ នៅរាជធានីភ្នំពេញ។

កម្មវិធី R&I4E ត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្លាស់ប្តូរវិស័យអប់រំ នៃកម្រិតឧត្តមសិក្សានៅកម្ពុជា ដោយជំរុញគម្រោងរបស់និស្សិតពីការស្រាវជ្រាវតាមបែបទ្រឹស្តី ឱ្យក្លាយទៅជាធុរកិច្ចថ្មី (Startups) ដែលអាចប្រកួតប្រជែងលើទីផ្សារបានពិតប្រាកដ ដែលគម្រោងនិសិ្សតភាគច្រើនបានផ្តោតសំខាន់លើការផ្សារភ្ជាប់នូវបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ឌីជីថលនិយកម្ម បច្ចេកវិទ្យាកសិកម្មឆ្លាតវៃ និងដំណោះស្រាយចំពោះការប្រែប្រួលអាកាសធាតុ ដូចជាការប្រើប្រាស់បច្ចេកវិទ្យាដ្រូន (Drone) ក្នុងវិស័យកសិកម្មជាដើម។
ជាមួយគ្នានេះក្រុមនិសិ្សតក៏បានទទួលបាននូវការចែករំលែកបទពិសោធន៍ពីសំណាក់លោក ប៉ែន ចាន់ណា, សហគ្រិនផ្នែកតិចណូឡូជី ដែលបានចែករំលែកពីបទពិសោធន៍ក្នុងការបង្កើតធុរកិច្ចរបស់លោកនៅសហរដ្ឋអាមេរិក និងព្រះរាជាណាចក្រកម្ពុជាផងដែរ។
កម្មវិធីនេះមានរយៈពេល ១៥សប្តាហ៍ ដែលនិស្សិតចូលរួមនឹងទទួលបានការគាំទ្រក្នុងការបង្កើតនូវគំរូសាកល្បង (Prototype) បន្ទាប់ពីទទួលបានការបណ្តុះបណ្តាលតាមរយៈវិធីសាស្ត្រ Design Thinking ដែលផ្តោតលើការស្រាវជ្រាវអ្នកប្រើប្រាស់ និងការស្វែងយល់ពីតម្រូវការទីផ្សារពិតប្រាកដ។

នៅក្នុងព្រឹត្តិការណ៍នេះ ក៏មានការធ្វើបទបង្ហាញគម្រោងស្រាវជ្រាវ និងនវានុវត្តន៍ចំនួន ៦០គម្រោង ពីសំណាក់ក្រុមនិស្សិតមកពីសាកលវិទ្យាល័យចំនួន៣ រួមមាន៖
*វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា បានបង្ហាញគម្រោងចំនួន៣៣
*សាកលវិទ្យាល័យភូមិន្ទកសិកម្ម បានបង្ហាញគម្រោងចំនួន២២
*សាកលវិទ្យាល័យជាតិគ្រប់គ្រង បានបង្ហាញគម្រោងចំនួន ៥។
គួរបញ្ជាក់ផងដែរថា កម្មវិធី «ការស្រាវជ្រាវ និងនវានុវត្តន៍ដើម្បីសហគ្រិនភាព(R&I4E) 2026» ដែលទទួលបាន នូវការគាំទ្រពីសំណាក់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានផ្តល់នូវឱកាសដ៏មានតម្លៃដល់ក្រុមនិស្សិត ក្នុងការផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងស្វែងរកដៃគូសហការ ដើម្បីទទួលបានមូលនិធិគាំទ្រក្នុងការអភិវឌ្ឍគម្រោងរបស់ពួកគេទៅជាសហគ្រាសដែលនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា៕





-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣