ព័ត៌មាន
ប្រតិភូប៉ារ៉ាឡាំពិកកម្ពុជា ចូលរួមពិធីបើកផ្លូវការព្រឹត្តិការណ៍កីឡាជនពិការអាស៊ីប៉ារ៉ាហ្គេម នៅជប៉ុន
ឯកឧត្តម សំហេង បុរស រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីទទួលបន្ទុកប្រធានប្រតិភូកីឡាជនពិការកម្ពុជា និងមន្ត្រី គ្រូបង្វឹក កីឡាករ កីឡាការិនីពិការកម្ពុជាបានចូលរួមពិធីបើកជាផ្លូវការ នៅក្នុងការប្រកួតកីឡាអាស៊ីប៉ារ៉ាហ្គេម នៅទីក្រុងណាកូយ៉ា ប្រទេសជប៉ុន ពីថ្ងៃទីថ្ងៃទី១៨-២៤ ខែតុលា ឆ្នាំ២០២៦។
ឯកឧត្តម សំហេង បុរស បានលើកឡើងក្នុងពិធីបើកជាផ្លូវការ នៃព្រឹត្តិការណ៍កីឡាអាស៊ីប៉ារ៉ាហ្គេមនេះ ក្រោមព្រះរាជវត្តមានព្រះអង្គម្ចាស់ Akishino និងព្រះអង្គម្ចាស់ក្សត្រីជប៉ុន ព្រមទាំងមានការចូលរួមពីគណៈប្រតិភូ និងអត្តពលិកទូទាំងទ្វីបអាស៊ី។ ក្នុងឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តមប្រធានប្រតិភូប៉ារ៉ាឡាំពិកកម្ពុជាបង្ហាញក្តីមោទនភាពចំពោះប្រតិភូកីឡាកម្ពុជា ដែលបានចូលរួមក្នុងព្រឹត្តិការណ៍កីឡាកម្រិតទ្វីបនេះ និងបង្ហាញពីសមត្ថភាពរបស់អត្តពលិកកម្ពុជានៅលើឆាកអន្តរជាតិ។
ឯកឧត្តមក៏បានអំពាវនាវដល់បងប្អូនជនរួមជាតិចូលរួមគាំទ្រ និងលើកទឹកចិត្តដល់អត្តពលិកកម្ពុជា។ គួរបញ្ជាក់ថា ប្រតិភូ មន្ត្រី គ្រូបង្វឹក កីឡាករ កីឡាការិនីកម្ពុជាសរុប ៣១នាក់ ក្នុងនោះអត្តពលិក ១៧នាក់ លើ៥ប្រភេទកីឡា ដូចជាបាល់បោះរទេះ វាយកូនឃ្លីលើតុ អត្តពលកម្ម ហែលទឹក និងបូស្យា ខណៈក្រុមបាល់បោះជិះរទេះកម្ពុជាជាប់វគ្គជម្រុះ ខណៈ៤ប្រភេទកីឡាទៀតបានសិទ្ធិអនុគ្រោះ៕




-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣

