ព័ត៌មាន
ភូមិហ្រ្វង់កូហ្វូនី គ្រោងនឹងបើកការសាងសង់ នៅចុងសប្តាហ៍ក្រោយ
ក្រុមការងារអន្តរក្រសួងរៀបចំភូមិហ្វ្រង់កូហ្វូនី (Village de la Fracophonie) បានឱ្យដឹងថា រហូតមកដល់ពេលនេះ ការរៀបចំប្លង់ និងការធ្វើផែនការលម្អិតនានា គឺធ្វើសម្រេចបានស្ទើរតែទាំងស្រុងតាមការគ្រោងទុក ការដ្ឋានសាងសង់ ការរៀបចំស្តង់ និងការដំឡើងហេដ្ឋារចនាសម្ព័ន្ធនានានៅបរិវេណសួនច្បារវត្តបទុមវតី នឹងត្រូវចាប់ផ្តើមរៀបចំនៅចុងសប្តាហ៍ក្រោយ។

ឯកឧត្តមបណ្ឌិត ជុក ជំនោរ អគ្គនាយក អគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍ បានឱ្យដឹងនៅថ្ងៃទី១៩ ខែតុលា នេះថា នៅពេលនេះ ក្រុមការងារអន្តរក្រសួង បាននិងកំពុងធ្វើការងារឈានចូលដល់ដំណាក់កាលចុងក្រោយ នៃការបញ្ចប់ប្លង់មេ និងការរចនាទម្រង់លម្អិតនៃការរៀបចំទីតាំងទាំងមូល ហើយចាប់ពីចុងសប្តាហ៍ក្រោយនេះទៅក្រុមការងារ នឹងប្រើពេលចំនួន៣សប្តាហ៍ពេញ បើកការដ្ឋានសាងសង់ភូមិហ្វ្រង់កូហ្វូនី ឲ្យល្អឥតខ្ចោះប្រកបដោយសោភ័ណភាព និងសុវត្ថិភាពខ្ពស់ មុនពិធីបើកសម្ភោធជាផ្លូវការ ព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វនី»ដែល នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦។
ឯកឧត្តមបណ្ឌិត ជុក ជំនោរ បន្តថា ថា ព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វនី» នឹងសាងសង់សម្រាប់រៀបចំកម្មវិធី និងសកម្មភាពសំខាន់ៗដូចជា៖ ទី១ រៀបចំទីតាំងពន្លាជាតិ (National Pavilions) សម្រាប់តាំងបង្ហាញពីសក្តានុពលទេសចរណ៍ វប្បធម៌ និង អត្តសញ្ញាណរបស់បណ្តាប្រទេសជាសមាជិកអង្គការហ្វ្រង់កូហូនី ដែលមកដល់ពេលនេះ មានប្រទេសជាង៤០ហើយបានបញ្ជាក់ជាផ្លូវការរៀបចំស្តង់ពន្លាជាតិរបស់ខ្លួន។ ទី២ រៀបចំទីតាំងស្តង់ពិព័រណ៍ទូទៅ សម្រាប់តាំងបង្ហាញសមិទ្ធផលរបស់ក្រសួង-ស្ថាប័នរដ្ឋ ផលិតផលពីវិស័យឯកជន ដែលមកដល់ពេលនេះមានស្តង់ជាង១០០ បានធ្វើការចុះឈ្មោះរួចរាល់ហើយ ។ ទី៣ រៀបចំទីតាំងភូមិម្ហូបអាហារ សម្រាប់ផ្តល់នូវបទពិសោធន៍ភ្លក់រសជាតិម្ហូបអាហារប្រពៃណីខ្មែរ និងអន្តរជាតិ និងផលិតផលក្នុងស្រុកនានាទៀត និងទី៤ រៀបចំទីតាំងសម្ដែងសិល្បៈ និងវប្បធម៌ បង្ហាញទស្សនីយភាពចម្រុះជាតិ និងអន្តរជាតិជារៀងរាល់ថ្ងៃ និងមានការរៀបចំសកម្មភាពអមផ្សេងៗជាច្រើនទៀត។
ពាក់ព័ន្ធនឹងការរៀបចំភូមិហ្រ្វង់កូហ្វូនីនេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ធ្លាប់លើកឡើងថា នឹងផ្តល់អត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ច ការជំរុញពង្រីកទីផ្សារផលិតផលក្នុងស្រុក ការស្វែងរកឱកាសនាំចេញផលិតផលទៅកាន់បណ្តាប្រទេសហ្វ្រង់កូហ្វូនី ជាពិសេសទៀតនោះ គឺផ្សព្វផ្សាយកម្ពុជាដោយផ្ទាល់នូវគោលដៅទេសចរណ៍សក្តានុពលតំបន់បេតិកភណ្ឌ និងផលិតផល ទេសចរណ៍ថ្មីៗ ទៅកាន់ទីផ្សារតាមប្រទេសនិយាយភាសាបារាំង។
សូមបញ្ជាក់ថា «ភូមិហ្វ្រង់កូហ្វូនី-village de la Francophonie» គឺជាព្រឹត្តិការណ៍អម ដែលធ្វើឡើងដើម្បីអបសាទរ កម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំ «កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០» នៅខែក្រោយ៕ អត្ថបទ ស៊ុម សុខជា


-
ព័ត៌មាន5 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន5 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន3 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន5 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន5 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន3 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន5 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា
-
ព័ត៌មាន5 days agoសម្តេចធិបតី ៖ ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បង្ហាញឱ្យពិភពលោកបានឃើញថាកម្ពុជាជាប្រទេសដែលមានសន្តិភាព សន្តិសុខ និងសុវត្ថិភាពពេញលេញ