ព័ត៌មាន
ការប្រឡងគ្រូបឋមសិក្សា ឈានដល់ការប្រឡងចុងក្រោយជ្រើសរើសយកអ្នកជាប់ ១ ៣៤៧នាក់
ការប្រឡងជ្រើសរើសគ្រូបឋមសិក្សា លើវិញ្ញាសាសរសេរលើកទី ២ បានចាប់ផ្ដើមដំណើរការនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤នេះ។ ការប្រឡងនេះ ជាការប្រឡងលើកចុងក្រោយ ដោយនឹងជ្រើសរើសអ្នកជាប់ត្រឹមតែ ១ ៣៤៧នាក់ប៉ុណ្ណោះ។

ការប្រឡងគ្រូបឋមសិក្សា លើវិញ្ញាសាសរសេរលើកទី ២ បានចាប់ផ្ដើមដំណើរការ នៅម៉ោង ១២. ០០ថ្ងៃត្រង់ ដោយមានបេក្ខជនសរុបចំនួន ៤ ៣២១នាក់។ ការប្រឡងនេះ ជាការប្រឡងលើកចុងក្រោយ ធ្វើឡើងក្រោមការត្រួតពិនិត្យ និងកាត់វិញ្ញាសាដោយផ្ទាល់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រួមទាំងវត្តមាន មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ និងអ្នកសង្កេតការណ៍ជាច្រើនរូប។
ការប្រឡងលើកចុងក្រោយនេះ ប្រព្រឹត្តិទៅនៅ ទីតាំងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងនៅសាលាភូមិន្ទរដ្ឋបាល។ ចំពោះវិញ្ញាសា ប្រឡង គឺបេក្ខជនត្រូវប្រឡងលើមុខវិជ្ជាឯកទេស គឺមុខវិជ្ជាភាសាខ្មែរ និងមុខវិទ្យាគណិតវិទ្យា។ ការប្រឡងមានរយៈពេល ២ម៉ោង សម្រាប់ ១មុខវិជ្ជា។
ក្នុងឱកាសចូលកាត់វិញ្ញាសា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានផ្ដាំផ្ញើការសួរសុខទុក្ខ ពីសម្ដេចធីបតីនាយករដ្ឋមន្ត្រី ទៅកាន់បេក្ខជនទាំងអស់។ ឯកឧត្តម លើកទឹកចិត្តឱ្យបេក្ខជនប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីអាចជាប់ក្នុងការប្រឡងនេះ។

ក្រោយប្រកាសលទ្ធផល បេក្ខជន ដែលប្រឡងជាប់ ត្រូវមានកាតព្វកិច្ច ជាច្រើនបន្ថែមទៀត ពុំទាន់ចេញបង្រៀននៅតាមសាលាគោលដៅភ្លាមៗនោះទេ។ កាតព្វកិច្ចដំបូងគេ គឺបេក្ខជនត្រូវ ប្រគល់ជូន ឯកសារផ្លូវការ បញ្ជាក់ពីសុខភាព សញ្ញាបត្រ ដើម្បីមន្ត្រីក្រសួងអប់រំ ធ្វើការពិនិត្យ ការពារការក្លែងឯកសារ ឬមានការពាក់ព័ន្ធសារធាតុញៀន។ កិច្ចការសំខាន់ទី ២ គឺត្រូវឆ្លងកាត់ការបណ្ដុះ ២ឆ្នាំ ឬរយៈពេល ៤ឆ្នាំ ទៅតាមការជ្រើសរើសក្នុងការដាក់ពាក្យរបស់បេក្ខជននីមួយៗ។ នេះជាការបញ្ជាក់របស់ លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា។
ការប្រឡងជ្រើសរើសគ្រូបឋមសិក្សានេះ គឺកំណត់យកតាមប្រព័ន្ធបណ្ដុះបណ្ដាល ១២+៤ ចំនួន ៣០០នាក់ និងប្រព័ន្ធបណ្ដុះបណ្ដាល ១២+ ២ចំនួន ១ ០៤៧នាក់។ ការប្រឡងលើកចុងក្រោយនេះ នឹងកំណត់យកបេក្ខជនជាប់ត្រឹមតែ ១ ៣៤៧នាក់ប៉ុណ្ណោះ៕ អត្ថបទ៖ គឹម ហុក




-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧