ព័ត៌មាន
អាជ្ញាធរមូលដ្ឋាន ជំរុញផ្សព្វផ្សាយដល់ពលរដ្ឋឲ្យទៅចុះឈ្មោះថ្មី និងធ្វើជីវមាត្របញ្ជីឈ្មោះឡើងវិញ ត្រៀមសម្រាប់ការបោះឆ្នោត
ភ្នំពេញ ៖ អាជ្ញាធរថ្នាក់មូលដ្ឋាន បន្តជម្រុញផ្សព្វផ្សាយដល់ពលរដ្ឋខ្លួនឲ្យទៅចុះឈ្មោះថ្មី និងធ្វើជីវមាត្របញ្ជីឈ្មោះឡើងវិញ ត្រៀមសម្រាប់ការបោះឆ្នោតខាងមុខ ។
ព្រឹកថ្ងៃ១៩ ខែតុលា ឆ្នាំ២០២៦ នៅរដ្ឋបាលសង្កាត់មិត្តភាព នៃរដ្ឋបាលខណ្ឌ៧មករា ក្រុមមន្ត្រី នៃគណៈកម្មការរៀបចំការបោះឆ្នោតថ្នាក់សង្កាត់ បានបន្តការយកចិត្តទុកដាក់ក្នុងការចុះឈ្មោះថ្មី និការធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះជូនពលរដ្ឋ ដោយមានជាការរៀបចំតារាងបញ្ជីឈ្មោះសម្រាប់ពិនិត្យ មានក្រុមមន្ត្រីពិនិត្យឯកសារ និងការថតរូបភាពថ្មី ឬថតឡើងវិញ ដើម្បីបញ្ចូលព័ត៌មានថ្មីទៅក្នុងទន្និន័យរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ( គ.ជ.ប ) សម្រាប់ឆ្នាំ២០២៦នេះ ។
លោកហេង ចាន់សារិន ចៅសង្កាត់មិត្តភាព បានឲ្យដឹងថា ៖ ប្រជាពលរដ្ឋសរុបនៅក្នុងមូលដ្ឋានលោកមានសរុប ៦,៥២៩នាក់ ក្នុងនោះអាយុ១៨ឆ្នាំឡើង មាន ៥,១៤៩នាក់ ហើយអ្នកដែលមានឈ្មោះបោះឆ្នោតផ្លូវការណ៍ ក្នុងឆ្នាំ២០២៥មានសរុប ៥,០៩៥នាក់ ។
លោកចៅសង្កាត់បន្ថែមថា ៖ គិតចាប់ពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៦ ដែលជាថ្ងៃចាប់ផ្តើម នៃដំណើរការធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះបោះឆ្នោតមក នៅក្នុងសង្កាត់មិត្តភាព មានអ្នកចុះឈ្មោះថ្មី ៩០នាក់ , អ្នកលុបឈ្មោះពីបញ្ជីឈ្មោះ ៧៧នាក់ , អ្នកកែទន្និន័យ ៧៩នាក់ និងចំពោះអ្នកធ្វើជីវមាត្រ ១២៣នាក់តែប៉ុណ្ណោះ ក្នុងចំណោម ១,៤៦៦នាក់ ដែលត្រូវធ្ចើជីវមាត្រសរុប ។
ក្នុងនាមអាជ្ញាធរសង្កាត់ លោកចៅសង្កាត់ ក៏ដូចជាសមាជិកក្រុមប្រឹក្សា និងប្រធានភូមិក្នុងមូលដ្ឋាន បានបន្តជម្រុញផ្សព្វផ្សាយជាបន្តបន្ទាប់ តាមរយៈការចាក់មេក្រូធ្វើដំណើរផ្សព្វផ្សាយ និងចុះដល់លំនៅឋានពលរដ្ឋ ដើម្បីជម្រុញបន្ថែម ក៏ដូចជាការចែកជាលិខិតអញ្ចើញទៅកាន់គ្រប់អ្នកពាក់ព័ន្ធ ដើម្បីទៅចុះឈ្មោះថ្មី កែទន្និន័យ ឬធ្វើជីវមាត្រជាដើម ។
ពលរដ្ឋក្មេងចាស់ ដែលបានទៅចុះឈ្មោះថ្មី និងធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះ សម្តែងការពេញចិត្ត ក្នុងការពិនិត្យឈ្មោះ ដោយចាត់ទុកថា ការបោះឆ្នោះគឺជារឿងចាំបាច់ និងជាកាតព្វកិច្ចដែលត្រូវបំពេញផងដែរ ។
គួរបញ្ជាក់ថា៖ ការធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ គឺតម្រូវឲ្យមានការថតរូប និងផ្តិតមេដៃ ចំពោះពលរដ្ឋទាំងឡាយណាដែលបានចុះឈ្មោះបោះឆ្នោត ក្នុងឆ្នាំ២០១៦ និងឆ្នាំ២០១៧ ដែលមិនធ្លាប់បានធ្វើបច្ចុប្បន្នភាពទិន្នន័យក្នុងបញ្ជីឈ្មោះបោះឆ្នោតពីមុនមក ។ ដោយឡែក សម្រាប់អ្នកគ្រប់អាយុ ហើយត្រូវចុះឈ្មោះថ្មី គឺតម្រូវឲ្យមានអាយុ១៨ឆ្នាំ គិតដល់ថ្ងៃបោះឆ្នោត នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៧ខាងមុខ ៕ លីហេង








-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣