ព័ត៌មាន
អគ្គនាយករងក្រសួងរ៉ែ និងថាមពល ដែលផ្ទុះអាវុធបណ្ដាលឱ្យរងរបួសកូនប្រុស ត្រូវបានតំណាងអយ្យការចោទប្រកាន់២បទល្មើស
ភ្នំពេញ៖ ករណីឈ្មោះ ម៉ក់ សុភ័ក្ត្រា អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល និងកូនប្រុសបានបើករថយន្តដេញបុករថយន្តមួយគ្រឿងទៀត ហើយផ្ទុះអាវុធបណ្ដាលឱ្យរងរបួសកូនប្រុសខ្លួនឯង ត្រូវបានតំណាងអយ្យការសម្រេចចោទប្រកាន់ចំនួន២បទល្មើស។ នេះបើតាមការបញ្ជាក់របស់លោក ឆាយ ហុង ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦។
អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានឱ្យដឹងថា ករណីនេះត្រូវបានតំណាងអយ្យការសម្រេចចោទប្រកាន់លើជនសង្ស័យពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត តាមមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ និងមាត្រា២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធជាតិផ្ទុះនិងគ្រាប់រំសេវ។
សូមរំលឹកថា កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង២០ និង២០នាទីយប់ នៅចំណុចវាលស្រែ ភូមិជ្រេស សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ឈ្មោះ ម៉ក់ សុភ័ក្ត្រា អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល និងកូនប្រុសបានបើករថយន្តដេញបុករថយន្តមួយគ្រឿងទៀត ហើយឈ្មោះ ម៉ក់ សុភ័ក្ត្រា បានដកកាំភ្លើងបាញ់បណ្ដាលឱ្យត្រូវចំកូនប្រុសខ្លួនឯង ភ្លាមៗជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ ដោយឡែកជន បង្ក និង វត្ថុ តាង ត្រូវបានសមត្ថកិច្ចនាំ យកទៅអធិការដ្ឋាន នគរបាល ខណ្ឌ ព្រែកព្នៅ និងបន្តកសាងសំណុំរឿងបញ្ជូនទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសម្រេចចោទប្រកាន់តាមផ្លូវច្បាប់៕អត្ថបទ៖ តារាវុទ្ធី





-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន7 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល