ព័ត៌មាន
ជនពិការភាពគរថ្លង់ បានពិនិត្យបញ្ជីឈ្មោះបោះឆ្នោតរួចរាល់ និងត្រៀមចូលរួមបោះឆ្នោតនៅឆ្នាំក្រោយ
ស្ថិតក្នុងដំណើរពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ជនមានពិការភាព គរ ថ្លង់ បានពិនិត្យបញ្ជីឈ្មោះបោះឆ្នោតរួចរាល់ និងត្រៀមចូលរួមបោះឆ្នោតនៅឆ្នាំក្រោយ។
ក្រុមជនមានពិការភាពគរ ថ្លង់ រស់នៅរាជធានីភ្នំពេញ នៅថ្ងៃទី២០ខែតុលា ឆ្នាំ២០២៦នេះ បានប្រាប់BTVថា ឥលូវនេះពួកយើងបានធ្វើជីវមាត្រ និងពិនិត្យបញ្ជីឈ្មោះរួចរាល់ ដើម្បីត្រៀមចូលរួមការបោះឆ្នោជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ដែលនឹងប្រព្រឹត្តិទៅនៅ ថ្ងៃទី០៦ខែមិថុនា ឆ្នាំ២០២៧។ហើយការបោះឆ្នោតនេះ គឺមានសារៈណាស់ក្នុងជ្រើសថ្នាក់ដឹកនាំដែលយើងស្រលាញ់ពេញចិត្ត។ ជនពិការភាពទាំងនោះបន្តថា រាជរដ្ឋាភិបាលកម្ពុជាតែងតែផ្តល់សិទ្ធិពេញលេញសម្រាប់ជនមានពិការភាព និងមិនពិការ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ និងតំណាងរាស្រ្ត ដូច្នេះសូមអំពាវនាវដល់ប្រជាពលរដ្ឋមានអាយុចាប់ពី១៨ឆ្នាំឡើងទៅមិនទាន់មានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមទៅចុះឈ្មោះបោះឆ្នោត។
បើតាមលទ្ធផលបណ្តោះអាសន្នក្នុងរយៈពេល១៣ថ្ងៃ (ចាប់ពីថ្ងៃទី០៧រហូតដល់ថ្ងៃទី១៩ខែតុលា ឆ្នាំ២០២៦) នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦ មានដូចជា៖
– ប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ២០៦ ៨៩០ នាក់
– អ្នកដែលបានផ្ទេរចូលការិយាល័យបោះឆ្នោតក្នុងឃុំ សង្កាត់ថ្មី មានចំនួន ៦៤ ៤៥១ នាក់
– អ្នកដែលបានស្នើសុំកែតម្រូវទិន្នន័យជីវប្រវត្តិ មានចំនួន ៣៥២ ០១៩ នាក់
– អ្នកដែលបានមកធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ មានចំនួន ៣៨៤ ០៣៤ នាក់
– អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ១២០ ៩៧៨ នាក់។
គួរបញ្ជាក់ដែរថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ អនុវត្តចាប់តាំងពីថ្ងៃទី៧ ខែតុលា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ រៀងរាល់ថ្ងៃ (ទាំងថ្ងៃសៅរ៍ ទាំងថ្ងៃអាទិត្យ) ពេលព្រឹកចាប់ពីម៉ោង ៧:០០ រហូតដល់ ១១:៣0 នាទី និងពេលរសៀលចាប់ពីម៉ោង ២:០០ ដល់ ៥:៣០ នាទី។ ក្នុងអំឡុងពេលនេះ ក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវបិទការិយាល័យចុះឈ្មោះបោះឆ្នោត ដើម្បីបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារជាមួយក្រុមចុះឈ្មោះបោះឆ្នោត ចំនួន ៤ លើក គឺនៅថ្ងៃទី១១ និងថ្ងៃទី២៩ ខែតុលា ថ្ងៃទី៩ និងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦។ អត្ថបទ៖ ទូច សោភ័ណ






-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន7 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន1 week agoយុវជនកម្ពុជាចាប់ផ្តើមបោះជំហានចូលរួមបំពេញកាតព្វកិច្ចយោធាថ្ងៃដំបូង