ព័ត៌មាន
មួយឆ្នាំក្នុងអាណត្តិទី៧ អាជ្ញាធរបង្កើនប្រសិទ្ធភាពការផ្តល់សេវាសាធារណៈធ្វើឱ្យពលរដ្ឋពេញចិត្ត
រយៈពេលពេញមួយឆ្នាំ ក្នុងរាជរដ្ឋាភិបាលអាណត្តិទី៧នេះ អាជ្ញាធរនៅតាមមូលដ្ឋាន បានបន្តបង្កើនប្រសិទ្ធភាពខ្ពស់ លើការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ។
តាមរយៈយន្តការច្រកចេញចូលតែមួយ នៅតាមបណ្តារដ្ឋបាលសង្កាត់ និងខណ្ឌទាំងអស់ក្នុងរាជធានីភ្នំពេញ បានកំពុងដើរតួនាទីយ៉ាងសម្ខាន់ សម្រាប់បម្រើលើការផ្តល់សេវាឱ្យបានលឿនរហ័ស និងប្រកបដោយទំនុកចិត្តជូនប្រជាពលរដ្ឋ ដើម្បីទទួលបានតម្រូវការឯកសារយកទៅប្រើប្រាស់ ។

លោកយី ធីរ៉ាត់ នាយករងរដ្ឋបាលសាលាខណ្ឌច្បារអំពៅ ទទួលបន្ទុកការិយាល័យច្រកចេញចូលតែមួយ បានប្រាប់ឱ្យដឹងថា ពេញមួយឆ្នាំ ក្នុងអាណត្តិរាជរដ្ឋាភិបាលទី៧នេះ រដ្ឋបាលខណ្ឌបានផ្តល់សេវាសាធារណៈ ជាង៥ម៉ឺនសេវា ជូនប្រជាពលរដ្ឋ ដែលភាគច្រើន ជាសេវានីត្យានុកូលកម្ម និងអត្រានុកូលដ្ឋាន ដែលមានចំនួនពលរដ្ឋច្រើនបានមកទទួល ។

ពលរដ្ឋបានមកទទួលសេវា បានមើលឃើញថា ៖ ក្នុងអាណត្តិទី៧ ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ពិតជាបានយកចិត្តទុកដាក់ខ្ពស់ចំពោះការបម្រើសេវាសាធារណៈជូនពលរដ្ឋនៅតាមមូលដ្ឋាននីមួយៗ ។ ពលរដ្ឋបន្តថា ការបម្រើសេវា ពិតជាលឿនរហ័ស មានតម្លាភាព និងមិនមានការបង់ប្រាក់កាសនោះឡើយ ដែលនេះ គឺជាការសម្រួលភាពងាយស្រួលសម្រាប់ពួកគាត់ អាចឆាប់ទទួលបានឯកសារយកទៅប្រើប្រាស់តាមតម្រូវការរៀងៗខ្លួន ។
សូមបញ្ជាក់ថា ការផ្តល់សេវាសាធារណះនេះ ក៏ជាការងារអាទិភាពចម្បងដែលរាជរដ្ឋាភិបាលអាណត្តិទី៧ បានគិតគូរ និងតែងតែបានបន្តជំរុញជាបន្តបន្ទាប់ទៅមន្ត្រីអនុវត្តនៅតាមមូលដ្ឋានឱ្យបង្កើននូវការយកចិត្តទុកដាក់ខ្ពស់បំផុត ធ្វើយ៉ាងណាធានាសំដៅប្រសិទ្ធិភាព ជៀសវៀងការយឺតយ៉ាវ បង្កជាក្តីថ្នាំងថ្នាក់ណាមួយប៉ះពាល់ប្រជាពលរដ្ឋ ៕
អត្ថបទ ៖ លីហេង


-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧