ព័ត៌មាន
ក្រសួងមុខងារសាធារណៈ ចាប់ផ្តើមកែការប្រឡងគ្រូមធ្យមសិក្សា ដើម្បីអាចទាន់ពេលបើកបវេសនកាលឆ្នាំសិក្សាថ្មី
ក្រសួងមុខងារសាធារណៈ នៅព្រឹកថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៦នេះ បានចាប់ផ្តើមដំណើរការកំណែ សន្លឹកកិច្ចការប្រឡង គ្រូផ្អែកលើកិច្ចព្រមព្រៀងការងារ កម្រិតអនុវិទ្យាល័យ និងវិទ្យាល័យ។ ដំណើរការកំណែនៅថ្ងៃ នេះ អាចគ្រោងប្រកាសលទ្ធផលនៅចុងសប្តាហ៍ ដើម្បីអាចពង្រាយគ្រូបង្រៀន នៅតាមទីតាំងសាលារៀនដែលខ្វះ គ្រូទាន់ពេលវេលា សម្រាប់ការបើកបវេសនកាលឆ្នាំសិក្សាថ្មី នៅដើមខែវិច្ឆិកាខាងមុខ។

ការប្រឡងបានបិទបញ្ចប់ ការធ្វើកំណែបានចូលមកដល់។ ការប្រឡង ក៏ដូចជាការធ្វើកំណែ ធ្វើឡើងក្រោមនីតិវិធី កំណត់ច្បាស់លាស់ ដោយប្រកាន់ខ្ជាប់គោលការណ៍រើសបេក្ខជនដែលមានសមត្ថភាពពិតប្រាកដ មិនផ្អែកលើខ្សែ បក្សពួក ឬសំណូកសូកប៉ាន់ជាដាច់ខាត។
ក្នុងការធ្វើកំណែនៅថ្ងៃនេះ ឯកឧត្តម សុខ សង្វារ រដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈបញ្ជាក់ថា ការធ្វើកំណែ ជាដំណាក់កាលសំខាន់ មិនអាចធ្វេសប្រហែសជាដាច់ខាត។ ការកែ ការបូកពិន្ទុ ការស្រង់ពិន្ទុ ការផ្ទៀងផ្ទាត់ ធ្វើ ឡើងជាច្រើនវគ្គច្រើនសារ ក្រោមការពិនិត្យពីផ្នែកមួយទៅផ្នែកមួយ ទើបឈានដល់ការប្រកាសលទ្ធផលជាផ្លូវការ។ ការទាមទារ អនុវត្តបែបនេះ គឺដើម្បីការពារកំហុសឆ្គងណាមួយកើតឡើង។ ឯកឧត្តមបញ្ជាក់ថា ការបូកខុសត្រឹម ១ ពិន្ទុ អាចធ្វើឱ្យបេក្ខជន បាត់បង់ឱកាស។
ភ្ជាប់ជាមួយនីតិច្បាស់លាស់ក្នុងដំណាក់កាលកំណែនេះ ក្រសួងមុខងារសាធារណៈ ក៏នៅតែផ្តល់ឱកាសដល់បេក្ខជន អាចដាក់ពាក្យស្នើសុំពិនិត្យមើលលទ្ធផលរបស់ខ្លួនផងដែរ ក្រោយប្រកាសលទ្ធផល។
ការប្រឡងនេះ គឺរើសគ្រូអនុវិទ្យាល័យចំនួន ១ ២០០នាក់ និងរើសគ្រូវិទ្យាល័យចំនួនវិទ្យាល័យ ១ ៨០០នាក់។ បេក្ខជនប្រឡងជាប់ ត្រូវចេញបង្រៀនភ្លាមៗ នៅបវេសនកាលឆ្នាំសិក្សាថ្មី ខែវិច្ឆិកាខាងមុខ។ ស្របគ្នានឹងការចេញបង្រៀនភ្លាមៗនេះ បេក្ខជនក៏ត្រូវសិក្សាគរុកោសល្យ នៅសាលាគរុកោសល្យ ពីវិធីសាស្ត្របង្រៀន ក្រមសីលធម៌ និងភាពចាំបាច់នានាក្នុងនាមជាគ្រូបង្រៀន៕ អត្ថបទ៖ គឹមហុក







-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន7 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣