ព័ត៌មាន
ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញចុះសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និងមន្ត្រីរាជការ នៅស្រុកស្រីសន្ធរ
នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ (ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ) បានអញ្ជើញចុះជួបសំណេះសំណាល និងផ្សព្វផ្សាយសភាពការណ៍ជាតិ រួមទាំងសមិទ្ធផលនានា ជាមួយក្រុមប្រឹក្សាឃុំ ស្មៀនឃុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល និងប្រធានភូមិទាំងអស់ នៅក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
ពិធីសំណេះសំណាលនេះ មានអ្នកចូលរួមសរុបចំនួន ២១២នាក់ រួមមាន ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២, ឯកឧត្តមប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា, ថ្នាក់ដឹកនាំ ទីប្រឹក្សាខុទ្ទកាល័យអនុប្រធានទី១ព្រឹទ្ធសភា, ឯកឧត្តមប្រធានសមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន, តំណាងរដ្ឋបាលខេត្តកំពង់ចាម, ប្រធានសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់, ថ្នាក់ដឹកនាំស្រុក, សមាជិកក្រុមប្រឹក្សាឃុំទាំង១៤, នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទាំង១៤, ស្មៀនឃុំទាំង១៤ និងប្រធានភូមិទាំងអស់ ក្នុងស្រុកស្រីសន្ធរ។
ពិធីសំណេះសំណាលនេះ រៀបចំឡើងក្នុងគោលបំណងបង្កើនទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយអង្គបោះឆ្នោត និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងក្តាប់យកនូវសំណូមពរ និងបញ្ហាប្រឈមនានាពីមូលដ្ឋាន ដើម្បីរាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ក្នុងការស្វែងរកដំណោះស្រាយសមស្របជូនប្រជាពលរដ្ឋ៕









-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន7 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច