ព័ត៌មាន
ពលរដ្ឋយល់កាន់តែច្បាស់ពីសារៈសំខាន់នៃតំបន់អភិវឌ្ឍន៍ CLV បន្ទាប់ពីមានការពន្យល់ល្អិនល្អន់
ពលរដ្ឋយល់ដឹងកាន់តែច្បាស់ពីសារសំខាន់នៃតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA) បន្ទាប់ពីថ្នាក់ដឹកនាំ និងមន្រ្តីរាជរដ្ឋាភិបាលពន្យល់យ៉ាងល្អិនល្អន់ និង បង្ហាញពីសមិទ្ធផល និងវឌ្ឍនភាពដែលបានកើតចេញពីកិច្ចសហប្រតិបត្តិការនេះ ។
ពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១២ខែសីហានេះ បានប្រាប់BTVឱ្យដឹងថា បន្ទាប់ពីបានស្តាប់ការពន្យល់បកស្រាយច្បាស់ៗរបស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មពីតំបន់ត្រីកោណអភិវឌ្ឍន៍ CLV បានធ្វើឱ្យពួកគេយល់ដឹងកាន់តែច្បាស់ពីសារៈសំខាន់នៃការអភិវឌ្ឍន៍ CLV និងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល មិនធ្វើឱ្យប្រទេសកម្ពុជាបាត់បង់ទឹកដី ដូចជនអគិតមួយចំនួនចោទប្រកាន់មកលើរាជរដ្ឋាភិបាលនោះទេ។ លើសពីនេះ ពលរដ្ឋ បានគាំទ្រឱ្យមានតំបន់ត្រីកោណអភិវឌ្ឍន៍ CLV ផងដែរ។

តាមរយៈកិច្ចសម្ភាសជាមួយទូរទស្សន៍ជាតិកម្ពុជា លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា សមិទ្ធផលរយៈពេល២៥ឆ្នាំ ដែលកើតចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) បានតភ្ជាប់សេដ្ឋកិច្ចរបស់ប្រទេសទាំងបី ធ្វើឱ្យមានកំណើនពា ណិជ្ជកម្ម និងកសិពាណិជ្ជកម្ម ។ ម្យ៉ាងវិញទៀត កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV គឺត្រូវបានគោរពដោយច្បាប់របស់ប្រទេសភាគីនីមួយៗ ហើយការចេញចូលឆ្លងកាត់ព្រំដែនក៏ត្រូវគោរពតាមច្បាប់កំណត់ មិនអាចចេញចូលដោយសេរីឡើយ។
កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) គឺជាគំនិតផ្តួចផ្តើមដំបូងរបស់ប្រទេសកម្ពុជា ក្នុងឆ្នាំ១៩៩៩ ដែលពេលនោះមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។ កិច្ចសហប្រតិបត្តិការនេះ ធ្វើឡើងក្នុងគោលបំណងជំរុញសមាហរណកម្ម ខេត្តជាប់ព្រំដែន នៃប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម ដោយធ្វើយ៉ាងណាប្រែក្លាយព្រំដែននេះ ទៅជាព្រំដែនមិត្តភាព សាមគ្គីភាព និងការអភិវឌ្ឍ។ កិច្ចសហប្រតិបត្តិការនេះ មានគោលការណ៍គ្រឹះសំខាន់ក្នុងការលើកកម្ពស់ការគោរព និងការជឿទុកចិត្តគ្នាទៅវិញទៅមក ដើម្បីផលប្រយោជន៍រួម ការពារ បូរណភាពទឹកដី និងការដោះស្រាយបញ្ហា តាមរយៈទំនាក់ទំនងការទូត និងច្បាប់អន្តរជាតិ៕
អត្ថបទ៖ ទូច សោភ័ណ
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧