ព័ត៌មាន
ប្រមុខការទូត៖ កម្ពុជាមិនមានភាពចាំបាច់ដើរតួជាអ្នករងគ្រោះទេ ព្រោះយើងជាអ្នករងគ្រោះស្រាប់ទៅហើយ
«កម្ពុជាមិនមានភាពចាំបាច់ក្នុងការដើរតួជាអ្នករងគ្រោះទេ ពីព្រោះយើងជាអ្នករងគ្រោះស្រាប់ទៅហើយ»។ នេះគឺជាប្រសាសន៍ឆ្លើយតបរបស់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិចំពោះការចោទប្រកាន់របស់ភាគីថៃនាពេលកន្លងមកដែលថា កម្ពុជាដើរតួជាជនរងគ្រោះ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងថា «ករណីកម្ពុជា យើងត្រូវការពារជាដាច់ខាតនូវអធិបតេយ្យរបស់យើង និងបូរណភាពទឹកដីយើង ដាច់ខាតត្រូវតែបដិសេធមិនទទួលស្គាល់ការកាន់កាប់របស់យោធាថៃ ជាពិសេសការកាន់កាប់នូវភូមិទាំងឡាយរបស់ប្រជាជនយើង យើងទាមទារឱ្យប្រជាជនជាង ២ម៉ឺននាក់ មានសិទ្ធិវិលត្រឡប់ ទៅកាន់គេហដ្ឋានរបស់វិញដោយគ្មានការរារាំង»។
ត្រង់ចំណុចនេះ ត្រូវបានឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់ថា ចំពោះចំណុចនេះ ត្រូវបានចែងនៅក្នុងកិច្ចព្រមព្រៀង និងសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ ប៉ុន្តែមិនត្រូវបានអនុវត្តពេញលេញពីភាគីថៃឡើយ។
ឆ្លើយតបទៅនឹងការចោទប្រកាន់របស់ភាគីថៃថា កម្ពុជាយើងដើរតួជាអ្នករងគ្រោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានសង្គត់ធ្ងន់ថា៖«ខ្ញុំសូមឆ្លៀតឱកាសនេះដើម្បីឆ្លើយទៅវិញយ៉ាងសាមញ្ញថា «កម្ពុជា មិនមានការចាំបាច់ក្នុងការដើរតួជាអ្នករងគ្រោះទេ ពីព្រោះយើងជាអ្នករងគ្រោះស្រាប់ទៅហើយ!»។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានឱ្យដឹងថា កម្ពុជាបានស្នើសុំទៅគណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីពីនីតិសមុទ្រ (UNCLOS) ហើយបើទោះបីជាគណៈកម្មការមានអាណត្តិសម្រាប់តែបញ្ហាសមុទ្រក៏ដោយ ប៉ុន្តែកម្ពុជា បានស្នើសុំ ហើយទទួលបានការលើកទឹកចិត្តគណៈកម្មការ UNCLOS ឱ្យភាគីទាំងពីរ អនុវត្តនូវកិច្ចព្រមព្រៀមទាំងឡាយដែលបានធ្វើជាមួយគ្នាកន្លងទៅ ដែលមិនទាន់អនុវត្ត។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបន្ថែមថា បញ្ហាព្រំដែនគោក និងដែនសមុទ្រ ជាបញ្ហា២ដាច់ដោយឡែកពីគ្នា ពីព្រោះជាបញ្ហាដែលមានក្របខណ្ឌច្បាប់ដោយឡែកពីគ្នា និងមានយន្តការដោះស្រាយបញ្ហាដោយឡែកពីគ្នា។ ហើយក្នុងរយៈពេល២៥ឆ្នាំកន្លងទៅ បញ្ហាដីគោក និងបញ្ហាសមុទ្រមិនត្រូវធ្វើឡើងដោយភ្ជាប់ចំណងជាមួយគ្នានោះទេ ពោលគឺត្រូវឡើងដាច់ដោយឡែកពីគ្នា។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់ថា ចំណុចដែលលោកលើកឡើងបញ្ហាព្រំដែនគោក និងសមុទ្រនេះឡើង ដោយសារតែនៅពេលដែលភាគីថៃ បានបញ្ចប់ជាឯកតោភាគីនូវអនុស្សារណៈនៃការយោគយល់គ្នារវាងកម្ពុជា-ថៃ ឆ្នាំ២០០១ (MoU 2001) ដូច្នេះហើយកម្ពុជា ត្រូវបង្ខំចិត្តទៅរកយន្តការផ្សះផ្សាដោយបង្ខំ ហើយភាគីថៃ បានឆ្លើយតបថាអ្វីៗទាំងអស់ដែលបានព្រមព្រៀងគ្នា សម្រាប់ការដោះស្រាយបញ្ហាព្រំដែនគោក ត្រូវបានផ្អាក ឬក៏ត្រូវបានបញ្ចប់។ ចំពោះការលើកឡើងរបស់ភាគីថៃ ត្រូវបានភាគីកម្ពុជា ពន្យល់ទៅគណៈកម្មការ UNCLOS ថា នេះជាបញ្ហាពីរខុសគ្នា បើទោះបីបរិស្ថាន ក្នុងវិស័យមួយជះឥទ្ធិពលទៅដល់វិស័យមួយទៀតក៏ដោយ៕

-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន24 hours agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ