ព័ត៌មាន
កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហភាពអឺរ៉ុបលើវិស័យបរិស្ថាន កាន់តែត្រូវបានពង្រឹង និងពង្រីកដើម្បីចីរភាពបរិស្ថាន និងការឆ្លើយតបនឹងបញ្ហាសកល
កិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងសហភាពអឺរ៉ុប លើវិស័យបរិស្ថានកាន់តែត្រូវបានពង្រឹងនិងពង្រីកថែមទៀត តាមរយៈជំនួបពិភាក្សាការងាររវាង ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និង ឯកឧត្តម Igor DRIESMANS ឯកអគ្គរដ្ឋទូតប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងបរិស្ថាន។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍ថា ក្រសួងបរិស្ថាន ប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការការពារតំបន់ការពារធម្មជាតិដោយពង្រឹងការអនុវត្តច្បាប់កិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធ មិនត្រឹមតែការពារជម្រកជីវៈចម្រុះ ព្រៃឈើ ប៉ុណ្ណោះទេ ប៉ុន្តែគឺដើម្បីប្រែក្លាយតំបន់នេះឱ្យទៅជាគោលដៅសេដ្ឋកិច្ចកជាតិ និងសេដ្ឋកិច្ចមូលដ្ឋាន សម្រាប់ប្រើឱ្យគោលដៅលម្ហែបៃតងកម្រិតជាតិនិងអន្តរជាតិ។ ជាមួយក្នានេះឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងថាកម្ពុជាគាំទ្រដល់ ការប្រើប្រាស់បច្ចេកវិទ្យាផ្កាយរណប គម្រោងសិក្សាលើបញ្ញាសិប្បនិមិត្មAI ដើម្បីតាមដានរាល់សកម្មភាពកាប់បំផ្លាញព្រៃឈើ ឬការទន្ទ្រានដីធ្លីខុសច្បាប់បានទាន់ពេលវេលា។
ឯកឧត្តមបានសង្កត់ធ្ងន់លើការជំរុញការធ្វើកសិកម្មឆ្លាតវៃ និងមានការបញ្ចេញកាបូនទាប ដោយ ដើម្បីធានាថាការដាំដុះរបស់ប្រជាកសិករ មិនប៉ះពាល់ដល់តំបន់ការពារ និងជួយកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ និងសមិទ្ធផលនៃការយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដែលបានអនុវត្តពីសិស្សានុសិស្សនិងមានអ្នកចូលរួមជាង១៤លាននាក់ រហូតដល់ពេលនេះ ហើយយុទ្ធនាការផ្សេងទៀត ដែលបានដាក់ចេញបានប្រែក្លាយពីសកម្មភាពទៅជាចលនា កាត់បន្ថយការប្រើប្រាស់ប្លាស្ទិកជាបណ្តើរៗ មានការទុកដាក់សំរាម និងញែកសំរាម និងការចូលរួមសម្អាតតាមទីសាធារណៈនានា ស្របតាមទិសដៅអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ (Smart Cities) ក៏ដូចជាការរៀបចំមូលដ្ឋានឱ្យមានបរិស្ថានស្អាត និងគ្មានការបំពុល។
ជាការឆ្លើយតប ឯកឧត្តម Igor DRIESMANS ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ក៏បានថ្លែងអំណរគុណ និងបង្ហាញការប្តេជ្ញាចិត្តខ្ពស់របស់កម្ពុជា។ ឯកឧត្តម Igor DRIESMANS បានបញ្ជាក់សារជាថ្មីអំពីការប្តេជ្ញាចិត្តរបស់សហភាពអឺរ៉ុប ក្នុងការបន្តឈរជាដៃគូយុទ្ធសាស្ត្រជាមួយកម្ពុជា ដើម្បីគាំទ្រដល់កិច្ចគាំពារបរិស្ថាន ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងការកសាងសហគមន៍បៃតងប្រកបដោយចីរភាព៕
-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 day agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣