Connect with us

ព័ត៌មាន

បណ្តេញជនជាតិថៃ ២៤នាក់​ចេញ​ពី​កម្ពុជា​ពាក់ព័ន្ធ​ករណី​ចូល​ដោយ​ទុច្ចរិត​ក្នុង​ទីលាន​យោធា​ និង​លួច​ស្នាក់​នៅ​ធ្វើការងារខុសច្បាប់

ភ្នំពេញ៖ សមត្ថកិច្ចកម្ពុជាបានធ្វើបណ្តេញជនជាតិថៃចំនួន ២៤នាក់ ចេញ​ពី​កម្ពុជា​ពាក់ព័ន្ធ​ករណី​ចូល​ដោយ​ទុច្ចរិត​ក្នុង​ទីលា​នយោធា និងលួចស្នាក់នៅធ្វើការងារខុសច្បាប់។ ជា​មួយ​គ្នា​នេះ​ដែរ​ សមត្ថកិច្ចកម្ពុជាក៏បានទទួលប្រជាពលរដ្ឋ​ខ្មែរ​ឆ្លងដែនខុសច្បាប់ពីអាជ្ញាធរថៃចំនួន ៨២​នាក់​វិញ​ដែរ​។

អនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧប​នាយក​រដ្ឋ​មន្ត្រី​ រដ្ឋមន្តី្រក្រសួងមហាផ្ទៃ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ និង​លោកឧត្ដមសេនីយ៍ទោ ស៊ឹម ចាន់ណាក់ ប្រធាននាយកដ្ឋានច្រកទ្វារទី១ នៅព្រឹកថ្ងៃទី២១ ខែ​តុលា ឆ្នាំ២០២៦ លោកឧត្ដមសេនីយ៍ត្រី អ៊ី ចំរើន នាយ​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែត​ បានដឹកនាំមន្ត្រី​ក្រោម​ឱវាទ​សហការ​ជាមួយ​កម្លាំង​ស្នាក់​ការ​ត្រៀម​បណ្ដេញ​ចេញ​ខេត្ត​សៀមរាប​ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដឹក​នាំ​ដោយ​លោក​ឧត្ដម​សេនីយ៍ទោ យឿម ម៉ាន់ អនុប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី លោក លៀម សុដា អភិបាលរងខេត្តបន្ទាយមានជ័យ និង​ស្ថាប័ន​ពាក់ព័ន្ធ​ធ្វើ​ការ​បញ្ជូន​ពលរដ្ឋ​ថៃ​ចេញ​ពី​ប្រទេស​ចំនួន ២៤នាក់ ក្នុងនោះស្រី ០៩នាក់ (ពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ និ​ង​បទចូលដោយទុច្ចរិតក្នុងទីលានយោធា)។

ក្នុងពេលជាមួយគ្នានេះផងដែរ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បាន​ទទួល​ពលរដ្ឋ​ខ្មែរ​ឆ្លងដែនខុសច្បាប់ពីអាជ្ញាធរថៃចំនួន ៨២នាក់ ក្នុងនោះស្រី ២៤នាក់ កុមារ ១០នាក់ ព្រម​ទាំងបានចែកអាហារសម្រន់ជូនដល់ពួកគាត់ពិសារមានបាយ និងទឹកសុទ្ធគ្រប់ៗគ្នា ។ អនុវត្ត​តាម​ការ​ណែនាំពលរដ្ឋខ្មែរខាងលើ ប៉ុស្តិ៍បានធ្វើសម្រង់សាវតាតម្កល់ទុកនៅអង្គភាព បន្ទាប់​មក​ជួយ​ដឹក​ជញ្ជូនយកទៅប្រគល់ជូនមន្ត្រី នៃមជ្ឈមណ្ឌលសំចតប៉ោយប៉ែត ដើម្បីអនុវត្តនីតិវិធីបន្ត៕ អត្ថបទ៖ វង្ស សុភាព

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia