ព័ត៌មាន
ទំនិញជិត៤តោន និងសម្ភារៈប្រើប្រាស់២៣មុខនាំចូលខុសច្បាប់ពីថៃ ត្រូវបានសមត្ថកិច្ចខេត្តកោះកុងរឹបអូសកម្ទេចចោល
គ្រឿងសមុទ្រជិត៤តោន ព្រមទំនិញប្រើប្រាស់២៣មុខលួចលាក់ដឹកជញ្ចូនតាមផ្លូវទឹកនាំចូលពីប្រទេសថៃមកខេត្តកោះកុង ត្រូវបានអាជ្ញាធរសមត្ថកិច្ចស្រុកមណ្ឌលសីមា និងមន្ត្រីជំនាញ បានស្ទាក់បង្រ្កាបបានដោយឃាត់ខ្លួនមនុស្ស៥នាក់។
ប្រតិបត្តិការបង្រ្កាបក្រុមអ្នកដែលតែងតែលួចលាក់ដឹកទំនិញតាមផ្លូវទឹកសមុទ្រពីថៃមកស្រុកមណ្ឌលសីមា ខេត្តកោះកុងនៅពេលនេះ ធ្វើឡើងជិតទៀបភ្លឺនៅថ្ងៃទី២០ តុលា ២០២៦ ក្នុងនោះមាន២ទីតាំងឡើងទំនិញផ្សេងៗគ្នាស្ថិតនៅចំណុចព្រែកភេរ ភូមិកោះចាក និងព្រែកតាមូល ភូមិទួលគគីរក្រោមឃុំទួលគគីរ។
លោក ប៉ែន ប៊ុនឈួយ អភិបាលស្រុកមណ្ឌលសីមា បានឱ្យដឹងឹនៅថ្ងៃទី២១ ខែតុលា នេះថា បទល្មើសទំនិញខុសច្បាប់ពីប្រទេសថៃ កំពុងត្រូវបានតាមដានឃ្លាំងមើលយ៉ាងយកចិត្តទុកដាក់ពីសំណាក់សមត្ថកិច្ចអាជ្ញាធរ និងមន្ទីរជំនាញពាក់ព័ន្ធ មួយរយៈកាលចុងក្រោយនេះ រហូតដល់មានការបង្រ្កាបជាបន្តបន្ទាប់ផងដែរ។
បើតានលោកអភិបាលស្រុកមណ្ឌលសីមា ជាក់ស្តែងទំនិញខុសច្បាប់ដឹកពីប្រទេសថៃដែលបង្រ្កាបបាន រួមមាន៖ ត្រីបបែល ៣៥កេស ខ្យងដូង១៣កេស ខ្យងភ្នែកប្រើស២កេស ជង្គងមាន់៤កេស ត្រីមេមាន់២កេស ម្សៅដោះគោហាកាដូ១កេស ខោអាវ១ថង់តូច ថ្នាំពណ៌សេក៥កេស ថ្នាំពណ៌ម៉ាកCMP២កេស ប្រេងម៉ូតូ ២កេស សាំងក្រអូប១កេស ស្រោមដៃ៣ប្រអប់ ខ្សែដេមង២បេ មង២ដុំធំ សំណាញ់ជ័របៃតង១ដុំធំ ស្បែខ្មៅ៣ដុំ ប៊ូឡុង២៨បាវ លួស១៥ដុំ ម្សៅបិទទូក៥បាវ និងកាឆេ៥៤កេឆេ។
ជនសង្ស័យដែលឃាត់ខ្លួនទាំង៥នាក់ មានឈ្មោះទី១-សេន កុសល ម្ចាស់រថយន្តម៉ាកStarex ស្លាកលេខភ្នំពេញ-2CD-0729 ទី២-ឈ្មោះ ឯល ណាសៀត ម្ចាស់រថយន្តម៉ាក សាំយ៉ុង ស្លាកលេខភ្នំពេញ2J-0137 ទី៣- រីន ឡឹង ជាតៃកុងទូក ទី៤-ឈ្មោះ វណ្ណ ដេវីត និងទី៥ឈ្មោះ ជា ឡេក ជាកម្មករ។
លោកវរៈសេនីយ៍ទោ ស្រ៊ីន សុខលីន អធិការនគរបាលស្រុកមណ្ឌលសីមា លើកឡើងថា ក្រោយកំណត់អត្តសញ្ញាណជនសង្ស័យសាកសួរចម្លើយលម្អិតបន្ថែម នឹងកសាងសំណុំរឿងបន្តទៅតុលាការ ចំណែកឯវត្ថុតាងល្មើសបានរឹបអូស៕(អត្ថបទ ឈឹម មករា)










-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 day agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣