Connect with us

ព័ត៌មាន

ក្រសួងបរិស្ថាន ផ្តល់​កូន​ឈើ​ចំនួន​១​ម៉ឺន​ដើម​ដល់​គណបក្ស​សម្ព័ន្ធ​ភាព​សម្រាប់​យក​ទៅ​ដាំ​នៅភូមិរង់ចាំ

រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានផ្តល់កូនឈើ ចំនួន១ម៉ឺនដើមដល់គណបក្សសម្ព័ន្ធភាព សម្រាប់​យក​ទៅ​ដាំ​នៅ​ភូមិរង់ចាំ នៅក្នុងខេត្តបន្ទាយមានជ័យ ដែលជាក​ន្លែង​ជន​ភៀស​សឹក​រស់​នៅ​បណ្តោះ​អាសន្ន ​បន្ទាប់ពីយោធាថៃបានរំលោភបំពានយកដី និងរំលោភលើបូរណភាពទឹកដី និង​អធិបតេយ្យ​រប​ស់កម្ពុជា។

ឯកឧត្តម ហ៊ាង គឹមស្រឿន ប្រធានគណបក្សមហាសាមគ្គីជាតិខ្មែរ បានថ្លែងថា មូល​ហេតុ​ដែល​ស្នើ​សុំ​កូន​ឈើ១​ម៉ឺ​នដើមពីក្រសួងបរិស្ថានយកទៅដាំនៅភូមិរង់ចាំ គឺក្នុងគោលបំណង​លើក​កម្ពស់​ភាព​ល្អ​ស្អាត បៃតងស្អាត និងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏​ដូច​ជា​យន្ត​ការ​ផែន​ការ​របស់ក្រសួងបរិស្ថាននៅក្នុងការជំរុញ និងការផ្សព្វ​ផ្សាយ​ដល់​ប្រជា​ពលរដ្ឋ​នៅក្នុ​ង​ការ​ចូល​រួម​ចំណែក​ជាមួយក្រសួងបរិស្ថាន ដែលក្រសួងបរិស្ថាន​បាន​ធ្វើ​ការ​បណ្តុះ​កូន​ឈើ​បាន​រាប់​សិប​លាន​ដើម​។ ការដាំកូនឈើនេះ គឺចង់ឲ្យការចូលរួមចំណែករបស់ប្រជាពលរដ្ឋនៅតាមផ្ទះ តាម​វត្ត​អារាម តាមសាលារៀន និងតាមផ្លូវក្តី គឺចូលរួមចំណែកនៅក្នុងការដាំកូនឈើ។

សូមជម្រាបថា ភូមិរង់ចាំ ជាឈ្មោះដ៏មានអត្ថន័យជ្រាលជ្រៅ និង​បង្កប់​ដោយ​ក្តី​ឈឺ​ចាប់​ជា​ប្រវត្តិ​សាស្ត្រ ​ដែលត្រូវបានប្រសិទ្ធនាមដោយសម្ដេចតេជោ ហ៊ុន សែន បានក្លាយ​ជា​ទី​តាំង​មួយ​ដែល​រំលឹក​ដល់​ទុក្ខ​លំបាករបស់ប្រជាពលរដ្ឋខ្មែររាប់ពាន់នាក់ ដែលធ្លាប់បានឆ្លង​កាត់​នូវ​បទ​ពិសោធន៍​ដ៏​ជូរ​ចត់​នៃ​ការបាត់បង់ទីជម្រក និងការតស៊ូដើម្បីរស់រានមានជីវិត។ ភូមិរង់ចាំ១ ដល់ភូមិរង់ចាំ៦ មិន​មែនត្រឹមតែជាទីតាំងភូមិសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែជាភស្តុតាងរស់នៃរឿងរ៉ាវដ៏កំសត់ និង​ការ​ឈឺ​ចាប់​ដែល​បន្សល់ទុកដោយជម្លោះព្រំដែន ដែលបានបង្ខំឱ្យប្រជាពលរដ្ឋខ្មែរជាច្រើននាក់ ត្រូវ​រស់​នៅ​ក្នុង​ភាពស្រេកឃ្លាន និងនឹកនាចង់វិលត្រឡប់ទៅកាន់ទីជម្រកដ៏កក់ក្តៅរបស់ខ្លួន៕ អត្ថបទ៖ វង្ស សុភាព

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia