ព័ត៌មាន
រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល៖ ការដឹកទំនិញតាមផ្លូវអាកាសចេញចូលកម្ពុជាបន្តកើនឥតឈប់ឈរ
រដ្ឋលេខាធិការការដ្ឋានអាកាសចរណ៍ស៊ីវិល បានឲ្យដឹងថា នៅពេលខាងមុខនេះ អាកាសយានអន្តរជាតិតេជោ TIA នឹងក្លាយជាមជ្ឈមណ្ឌលដឹកទំនិញចេញចូលតាមផ្លូវអាកាសដ៏ធំមួយនៅតំបន់ ខណៈអាកាសយានដ្ឋានដ៏ធំមួយនេះ មានសក្តានុពលខ្លាំងដោយ ពីមួយខែទៅមួយខែ គឺទទួលបានការដឹកជញ្ជូនទំនិញតាមផ្លូវអាកាស មានការកើនឡើងជាលំដាប់ ដើរនឹងក្លាយជាមជ្ឈមណ្ឌលទឹកទំនិញតាមផ្លូវអាកាស Hub Cargo នៅក្នុងតំបន់នាថ្ងៃអនាគត។
បើតាម ឯកឧត្តម ស៊ីន ចាន់សេរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ថ្លែងប្រាប់BTVនៅថ្ងៃទី២១ ខែតុលានេះថា នៅក្នុងចំណោមអាកាសយានដ្ឋានចំនួន៤នៅកម្ពុជា គឺមានតែអាកាសយានដ្ឋានអន្តរជាតិតេជោទេ មានសកម្មភាពស្រូបទាញការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសច្រើនជាងគេបង្អស់ ដោយក្នុងរយៈពេល៩ខែឆ្នាំ២០២៦នេះ ការដឹកជញ្ជូនទំនិញចេញចូលកម្ពុជាផ្លូវអាកាសគឺមានទំហំប្រមាណចំនួន ៧៦,២៩៤ តោន ការកើនឡើង ១៨% បើធៀបរយ:ពេលដូចគ្នាក្នុងឆ្នាំ២០២៥ ហើយនៅក្នុងចំនួននេះ បាននិងកំពុងបន្តមានកំណើននៅក្នុងខែតុលានេះទៀត។
ឯកឧត្តម ស៊ីន ចាន់សេរីវុត្ថា បន្តថា ដោយសារអាកាសយានដ្ឋានអន្តរជាតិតេជោ មានសក្តានុពលខ្លាំងការផ្តល់សេវាដឹកជញ្ជូនតាមផ្លូវអាកាសនេះ នឹងថ្ងៃអនាគត កម្ពុជា នឹងប្រែក្លាយអាកាសយានដ្ឋាននេះទៅជា មជ្ឈមណ្ឌលការស្តុកទំនិញ Hub Cargo សម្រាប់ចែកចាយទំនិញនៅក្នុងតំបន់ និងលើពិភពលោក។
ឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិតេជោ TIA ថ្លែងថា នៅពេលបច្ចុប្បន្ន ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសចេញចូលអាកាសយានដ្ឋានអន្តរជាតិតេជោ គឺមានការកើនឡើងជាលំដាប់ ដែលបញ្ហានេះ បានជំរុញអាកាសយានដ្ឋានសាងសង់ស្ថានីយទំនិញថ្មីលើទំហំប្រមាណ៤ ហិកតា ដែលមានសមត្ថភាពផ្ទុកទំនិញបានច្រើនជាងពីរដងនៃស្ថានីយបច្ចុប្បន្ន ហើយគ្រោងនឹងដាក់ឱ្យដំណើរការនៅខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខនេះផងដែរ ។
សូមបញ្ជាក់ថា ក្នុងរយៈពេល៩ខែ ពោលចាប់ពីខែមករា ដល់ខែកញ្ញាឆ្នាំ២០២៦ នៅតាមអាកាសយានដ្ឋានទាំងបួន បានទទួលជើងយន្តហោះចេញចូលកម្ពុជា បានប្រមាណ៤៦,៧២១ ជើង ការថយចុះ ២% បើធៀបរយ:ពេលដូចគ្នាខែឆ្នាំ២០២៥ ប៉ុន្តែបរិមាណដឹកទំនិញកើនឡើងប្រមាណជាង១៨%។
ដោយឡែកក្នុងរយៈពលប្រមាណជិត៣សប្តាហ៍ចុងក្រោយ នៅក្នុងខែតុលានេះ កម្ពុជា មានក្រុមហ៊ុនអាកាសចរណ៍កំពុងប្រតិបត្តិការសកម្មមាន ចំនួន ៣៥ក្រុមហ៊ុន ក្នុងនោះក្រុមហ៊ុនជាតិមានចំនួន៤ និងអន្តរជាតិមានចំនួន៣១ ដែលមានជើងហោះហើរ ចេញ-ចូលសរុប ១,១៦៨ ជើង/ សប្តាហ៍ (ទ្វេទិស) ។អត្ថបទ ស៊ុម សុខជា



-
ព័ត៌មាន5 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន5 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន3 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន5 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន5 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន3 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន5 days agoសម្តេចធិបតី ៖ ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បង្ហាញឱ្យពិភពលោកបានឃើញថាកម្ពុជាជាប្រទេសដែលមានសន្តិភាព សន្តិសុខ និងសុវត្ថិភាពពេញលេញ
-
ព័ត៌មាន5 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា