Connect with us

ព័ត៌មាន

​សម្តេចតេជោ អស់សំណើចចំពោះមេក្រុមជ្រុលនិយម រិះគន់រឿងសៀវភៅនិពន្ធដោយបញ្ញវន្តវ័យក្មេងខ្មែរថា ក្លែងប្រវត្តិសាស្ត្រ

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានហួសចិត្ត និងអស់សំណើចយ៉ាងខ្លាំងក្រោយ មេក្រុមជ្រុលនិយមមួយក្តាប់តូចចេញមុខមករិះគន់រឿង បញ្ចវន្តវ័យ ក្មេងរបស់ខ្មែរបានសរសេរសៀវភៅមួយដោយមានចំណងជើងថា «យុទ្ធសាស្រ្តត្រីកោណ ឆ្នឹងខ្នងសន្តិភាព កម្ពុជា» ដែលមានកម្រាស់ជាងមួយពាន់ទំព័រនោះថា ជាការក្លែងប្រវត្តិសាស្រ្ត។

តាមរយបណ្តាញសង្គមហ្វេសបុក នារាត្រី ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា គួរអស់សំណើច! មុននេះប៉ុន្មានថ្ងៃបញ្ញវន្តវ័យក្មេង ៤នាក់ ដែលជាមន្ត្រីនៅព្រឹទ្ធសភាបានធ្វើការផ្សព្វផ្សាយសៀវភៅមួយក្បាលដែល លោក អៀង ពិសី សរសេរអំពីយុទ្ធសាស្ត្រត្រីកោណដែលសម្តេចបានដាក់ចេញឲ្យអនុវត្តនៅ ថ្ងៃ២ ធ្នូ ១៩៩៨ នាសម័យប្រជុំដំបូង នៃគណរដ្ឋមន្ត្រីថ្មី និតិកាលទី២នៃរដ្ឋសភា។

សម្តេចតេជោ បានគូសបញ្ជាក់ថា សៀវភៅមានកម្រាស់ ១ ១១១ ទំព័រ មិនទាំងបានអានផង មេក្រុមជ្រុលនិយមចេញមកអះអាងថា សៀវភៅនេះជាការក្លែងប្រវត្តិសាស្ត្រ បំភ្លៃប្រវត្តិសាស្ត្រ ឬកុហកប្រវត្តិសាស្ត្រ។ល។ សម្តេចតេជោ បានបន្ថែមថា សូមកោតសរសើរដល់ អ្នកដែលមិនទាន់បានមើល ហើយហ៊ានអះអាងបែបនេះដែលនេះបង្ហាញថា ក្រុមជ្រុលនិយមប្រឆាំងគ្រប់រឿងរាប់ ទាំងរឿងដែលខ្លួនមិនទាន់ដឹងផងដែរ។

ជាមួយគ្នានោះ សម្តេចតេជោ ក៏បានលើកឡើងផងដែរថា រឿងពួកជ្រុលនិយមជារឿងមួយហើយ

តែរឿងកាន់តែចម្លែក និងអស់សំណើច គឺសារព័ត៌មានរបស់ថៃខ្លះយកមកចុះផ្សាយដែរ៕

អត្ថបទ៖ បាន ចក់

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia