ព័ត៌មាន
សម្តេចតេជោ ហ៊ុន សែន៖ខឿនការពារជាតិរបស់ប្រជាជនគឺមានកម្លាំងខ្លាំងជាងរបងបេតុងច្រើនជាន់ទៅទៀត
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ប្រធានព្រឹទ្ធកម្ពុជាបានថ្លែងថា ខឿនការពារជាតិដែល កើតចេញពីប្រជាពលរដ្ឋគឺវាខ្លាំងជាងរបងបេតុងច្រើនជាន់ទៅទៀតខណៈការលើកឡើងរបស់សម្តេចបែបនេះគឺឆ្លើយតបនឹងបុគ្គលមួយចំនួន ដែលតាំងខ្លួនឯងជាអ្នកស្នេហាជាតិហើយស្នើរឲ្យរាជរដ្ឋាភិបាលធ្វើ របងការពារព្រំដែនរវាងកម្ពុជា និងវៀតណាមនោះ។

តាមរយៈសារពិសេសមួយនារសៀលថ្ងៃនេះ ដើម្បីបញ្ជាក់បន្ថែមអំពីគម្រោងអភិវឌ្ឍន៍តំបន់ត្រី កោណរវាងកម្ពុជា ឡាវ និងវៀតណាម ប្រាប់ដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសនោះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មានបងប្អូនប្រជាពលរដ្ឋខ្លះជាពិសេសគឺក្រុមដែលតាំងខ្លួន ឯងជាអ្នកស្នេហាជាតិនោះបាននិយាយហាក់បីដូចជាងាយស្រួលណាស់ ដែលស្នើរឲ្យមានការធ្វើរបងរវាង កម្ពុជា និងវៀតណាម ខណៈត្រង់ចំណុចនេះសម្តេចបានចោទសួរទៅក្រុមទាំងនោះថា តើការធ្វើរបងពិត ជាខ្លាំងឬជាប់ជាងកម្លាំងរបស់ប្រជាជនដែរឬទេ?។ សម្តេចបានបន្ថែមទៀតថា ការធ្វើរបងដើម្បីតែបិទឬ ឃាំងរវាងព្រំដែនរវាងកម្ពុជា និងវៀតណាម ឬប្រទេសជិតខាងកម្ពុជានេះគេអាចលូតផ្លោះបាន ឬបាញ់ផ្តួលរំលំបាន ខណៈដែលកម្ពុជាយើងត្រូវធ្វើរាប់រយរាប់ពាន់គីឡូនោះ ហើយការធ្វើរបងបែបនេះគឺទុកឲ្យ កម្ពុជានៅតែឯងឬយ៉ាងម៉េច?
ជាមួយគ្នានោះដែរសម្តេចតេជោ ហ៊ុន សែន បានឆ្លើយតបទៅកាន់ក្រុមប្រឆាំង និងក្រុមធ្វើបាតុកម្មនៅក្រៅប្រទេសដែលប្រឆាំងនឹងគម្រោងCLVផងដែរថា កម្ពុជាមិនមែនជាប្រទេសសាមញ្ញដូចការគិតរបស់បងប្អូននោះទេ ប្រទេសកម្ពុជាគឺជាប្រទេសឯករាជ្យមួយ ហើយបងប្អូនបែជាគិតថាកម្ពុជា បានកំពុងត្រួតដោយវៀតណាម ខណៈការចោទរបស់បងប្អូនបែបនេះគឺបានកំពុងតែមើលស្រាល មិនមែនតែមើលស្រាលចំពោះសម្តេច ឬរាជរដ្ឋាភិបាលប៉ុណ្ណោះទេ តែបងប្អូនបានមើលស្រាលទាំងក្រុមគ្រូសារខ្លួនឯងដែលកំពុងរស់នៅក្នុងប្រទេសថែមទៀតផង។ ដូច្នេះហើយបងប្អូនខ្លះអាចឈានដល់ការប្រមាថជាតិសាសន៍ខ្លួនឯងថាយកប្តី ឬប្រពន្ធវៀតណាម។ ត្រង់ន័យនេះ សម្តេចបានបន្ថែមថា សម្តេចមិនទប់ស្កាត់ការបញ្ចេញមតិរបស់បងប្អូនតែ ប៉ុន្តែគប្បីត្រូវនិយាយការពិត វាប្រសើរជាងនិយាយមូលបង្កាច់។
តាមរយៈសារសំឡេងពិសេសនេះដែរ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ក៏បាន បានចោទសួរទៅកាន់ក្រុមប្រឆាំងនឹងគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណរវាងកម្ពុជា ឡាវ និងវៀតណាម ថាបើប្រសិនបើមិនឲ្យរាជរដ្ឋា ភិបាលធ្វើការអភិវឌ្ឍតំបន់នោះទេ តើត្រូវឲ្យរាជរដ្ឋាភិបាលទុកតំបន់បួនខេត្តនោះចោល ឬយកខេត្តទាំងបួននោះយកទៅដាក់លើមេឃ?៕
អត្ថបទ ៖ បាន ចក់
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧