Connect with us

ព័ត៌មាន

អាកាសយានដ្ឋានអន្តរជាតិតេជោ ចាប់រង្វាន់ខួបលើកទី10 គឺផ្ទះល្វែងចំនួនមួយខ្នង

ក្នុងឱកាសប្រារព្ធគំរប់ខួប​ ១ឆ្នាំ អាកាសយានដ្ឋានអន្តរជាតិ (KTI បានរៀបចំកម្មវិធី «ចាប់រង្វាន់ធំប្រចាំឆ្នាំ២០២៦» ក្រោមប្រធានបទ «ទិញទំនិញក្នុងអាកាសយាន្តដ្ឋានអន្តរជាតិតេជោ មានឱកាសឈ្នះរង្វាន់ធំ» ដែលជារង្វាន់ផ្ទះល្វែង១ខ្នង។ បន្ថែមពីលើរង្វាន់ធំនេះ អ្នកឈ្នះផ្សេងទៀតក៏ទទួលបានរង្វាន់ផ្សេងៗទៀតផងដែរ។

កម្មវិធីនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីផ្តល់នូវភាពសប្បាយរីករាយ និងផ្តល់ឱកាសជូនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ទទួលបានឱកាសឈ្នះរង្វាន់ពិតៗ ពីអាកាសយាន្តដ្ឋានអន្តរជាតិតេជោ។

សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិតេជោ មានផ្ទៃដីដ៏ល្វឹងល្វើយជាង ២ ៦០០ហិកតា ជាប្រភេទព្រលានយន្តហោះខ្នាតធំ ប្រភេទ 4F ដែលអាចស្រូបយក និងទទួលបានការហោះហើរ ពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។

យោងតាមការវាយតម្លៃ របស់អាកាសចរណ៍ស៊ីវិល ព្រលានហោះយន្ដអន្ដរជាតិតេជោនេះ បានជាប់ចំណាត់ថ្នាក់លេខ៩ ក្នុងពិភពលោក ក្នុងចំណោមព្រលានយន្តហោះប្រភេទ 4F។ ជាមួយគ្នានេះ ព្រលានយន្តហោះនេះ បានក្លាយជាស្ថាបត្យកម្មដ៏មានឥទ្ធិពល ក្នុងចំណោមស្ថាបត្យកម្មចំនួន១១ លើពិភពលោកផងដែរ។

សូមបញ្ជាក់ទៀតថា នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ គឺជាថ្ងៃគម្របខួបមួយឆ្នាំគត់ ដែលអាកាសយានដ្ឋានអន្តរជាតិតេជោ ​ប្រកាសសម្ពោធជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia