ព័ត៌មាន
គណៈបញ្ជាការឯកភាពរាជធានី ចុះរដ្ឋបាលបង្ក្រាប Online Scams នៅខណ្ឌពោធិ៍សែនជ័យ ឃាត់ជនបរទេស ២០នាក់
កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានបើកការចុះបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams នៅចំណុច អគារខុនដូរមួយកន្លែង ស្ថិតតាមបណ្តោយផ្លូវបេតុង ភូមិតាងួន២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង១៤រសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ ។

ការបង្ក្រាបនេះ ធ្វើឡើងក្នុងការចុះរដ្ឋបាលពិនិត្យ ដោយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកសុខ ពេញវុធ និងលោកពេញ ភារម្យ អភិបាលរងរាជធានី អនុវត្តការបង្ក្រាបដោយកម្លាំងនគរបាល ក្រោមការដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរងផែនការងារសន្តិសុខ និងក្រោមការសម្របសម្រួលនីតិវិធីច្បាប់ដោយលោក ញ៉ាន បូរី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ផងដែរ ។
ជាលទ្ធផលត្រួតពិនិត្យ កម្លាំងជំនាញរកឃើញ ជនបរទេសសរុប ២០នាក់ មាន០២សញ្ជាតិ (ចិន, កូរ៉េ) ។ ក្នុងនោះដែរចែកចេញជា៣បទល្មើស ដោយមាន១៣នាក់ (កូរ៉េ០២នាក់, ចិន១១នាក់) ពាក់ព័ន្ធការស្នាក់នៅដោយខុសច្បាប់ , ជនជាតិចិនម្នាក់ ប្រើប្រាស់លិខិតឆ្លងដែនក្លែងក្លាយ និងជនជាតិចិន០៦នាក់ផ្សេងទៀត ពាក់ព័ន្ធទៅនឹងអំពើឆកបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ។
ក្នុងការបង្ក្រាបបទល្មើស Online Scams នេះដែរ កម្លាំងសមត្ថកិច្ច ដកហូតសម្ភារៈពាក់ព័ន្ធ រួមមាន ៖ ទូរស័ព្ទដៃចំនួន២៦គ្រឿង , កុំព្យូទ័រយួរដៃចំនួន០៦គ្រឿង និង All in One ចំនួន ០៣គ្រឿង ។
ផ្អែកការកោសល្យវិច្ច័យរបស់សមត្ថកិច្ចជំនាញ ក្រុមជនសង្ស័យទាំង០៦នាក់ខាងលើ បានប្រើប្រាស់ប្រទេសកម្ពុជា លួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(OnlineScams) ក្រោមរូបភាពផ្តល់ឱកាសការងារក្លែងក្លាយ(Work Scams)ដែលមានគោលដៅទៅសហរដ្ឋអាមេរិក ។
បច្ចុប្បន្ន ជនសង្ស័យពាក់ព័ន្ធទាំង២០នាក់ ត្រូវបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីច្បាប់ ៕ លីហេង




-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន22 hours agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន2 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន