Connect with us

ព័ត៌មាន

សមត្ថកិច្ចចាប់ខ្លួនជនជាតិចិន ៤នាក់ពាក់ព័ន្ធករណីបង្ខាំងមនុស្សដោយខុសច្បាប់ និងជំរិតទារប្រាក់

ភ្នំពេញ៖ សមត្ថកិច្ចចាប់ខ្លួនជនជាតិចិនចំនួន ៤នាក់ ពាក់ព័ន្ធករណីបង្ខាំងមនុស្សដោយខុសច្បាប់ និងជំរិតទារប្រាក់ និងបានជួយសង្គ្រោះជនជាតិចិនម្នាក់។ ករណីនេះ បានកើតឡើងនៅក្នុងខេត្តព្រះសីហនុ នៅត្រង់ចំណុចភូមិ៣ សង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង១៧:០០នាទី នៅត្រង់ចំណុចភូមិ៣ សង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ។

ក្រោយពីទទួលបានព័ត៌មាន ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ធ្វេីការស្រាវជ្រាវតាមនីតិវិធី និងជំនាញ រហូតកំណត់បានអត្តសញ្ញាណ និងទីតាំងលាក់ខ្លួនរបស់ជនសង្ស័យខាងលេី ។

លុះនៅថ្ងៃ២១ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង០៣:០០នាទីទៀបភ្លឺ ត្រង់ចំណុចភូមិចេត្តិទ្រេត ឃុំវិហារហ្លួង ស្រុកពញាំឮ ខេត្តកណ្ដាល កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ រួមមាន៖

១-ឈ្មោះ HUANG QIAN ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិន

២-ឈ្មោះ HUANG HUI ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិន

៣-ឈ្មោះ HUANG HAI ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិន

៤-ឈ្មោះ LUO MIN ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិចិន

សមត្ថកិច្ចបានជួយសង្រ្គោះបានជនរងគ្រោះម្នាក់ឈ្មោះ CHEN ZHI BIN ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិចិន ត្រង់ចំណុចភូមិចេត្តិយទ្រេត ឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្តាល ។

វត្ថុតាងដកហូតរួមមាន: អាវុធខ្លីចំនួន០១ដើម កាំបិតបត់ចំនួន០១ដើម ញញ៉ួរចំនួន០១ដេីម និងសំភារៈផ្សេងៗទៀត។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ឱ្យស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដេីម្បីកសាងសំណុំរឿងតាមនីតិវិធី៕ អត្ថបទ៖ វង្ស សុភាព

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia