ព័ត៌មាន
ភាពក្លាហាន និងចេះសម្របខ្លួនក្នុងមជ្ឈដ្ឋានជុំវិញនឹងជំរុញឱ្យយុវជនកាន់តែមានសក្កានុពល
ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកយុវជនគឺជាកម្លាំងស្នូលដ៏សំខាន់ក្នុងកិច្ចអភិវឌ្ឍន៍ ជាតិ យុវជនត្រូវខិតខំពង្រឹងសមត្ថភាពចំណេះដឹងជាពិសេសត្រូវមានភាពក្លាហាន និងត្រូវចេះបត់បែនខ្លួនក្នុងមជ្ឈដ្ឋានជុំវិញដើម្បីឲ្យក្លាយជាយុវជនកាន់តែមានសក្តានុពលដើម្បីអាចចាប់យកឱកាសក្នុងការអភិវឌ្ឍខ្លួនក្នុងវិស័យការងារនាពេលអនាគត ។

នេះជាការលើកឡើងរបស់យុវតី ឡេង ម៉ូលីណា ជាជំនួយការកម្មវិធីរបស់អង្គការតម្លាភាពកម្ពុជា ដែលធ្វើការឡើងជិតស្នឹតជាមួយយុវជននិងស្រ្តីនៅតាមបណ្តាខេត្តនានាទៅលើការលើកកម្ពស់សិទ្ធអំណាចស្រ្តី យុវជន និងពលរដ្ឋ។ យុវតី ឡេងម៉ូលីណា បានបញ្ជាក់ថា : ត្បិតថាខ្លួនទើបបញ្ចប់ការសិក្សាបរិញ្ញាប័ត្រជំនាញទំនាក់ទំនងអន្តរជាតិជិត១ខែកន្លងមកនេះក៏ដោយ , តែដោយសារតែកន្លងមកយុវតីរូបនេះ បានចូលរួមធ្វើការសង្គម និងបានចូលរួមក្នុងវេទិកាជាច្រើនទាំងក្នុងប្រទេស និងនៅបណ្តាប្រទេសនៅក្នុងតំបន់អាស៊ាន ទើបធ្វើឲ្យយុវតីរូបនេះ ទួលបានបទពិសោធន៍ច្រើននិងមានឱកាសការងារខ្ពស់។ យុវតីឡេង ម៉ូលីណា បានបញ្ជាក់ទៀតថា : ក្រៅពីការខឹតខំសិក្សា ពង្រឹងសមត្ថភាពខ្លួនឯងហើយ យុវជនត្រូវចេះចូលរួមធ្វើការងារសង្គម ដើម្បីទទួលបានបទពិសោធន៍ថ្មីៗ ក្នុងការពង្រឹងភាពក្លាហាន រួមទាំងអាចចេះសម្របខ្លួនក្នុងមជ្ឈដ្ឋានជំវិញខ្លួនធ្វើឲ្យខ្លួនឯងកាន់តែមានសក្តានុពលបន្ថែមទៀត ។

យុវតី ឡេងម៉ូលីណា បានចែករំលែកនូវគន្លឹះសំខាន់ៗទៅកាន់យុវជនខ្មែរ បន្ថែមទៀតថា យុវជនក៏មានតួនាទីសំខាន់ចូលរួមក្នុងកិច្ចអភិវឌ្ឍន៍ជាតិតាមរយៈ ការតាមដាននូវការអភិវឌ្ឍន៍របស់ជាតិ និងស្វែងយល់ឲ្យច្បាស់ពីបញ្ហារបស់សង្គម ដើម្បីឈានដល់ការចូលរួមដោះស្រាយរួមគ្នាជាមួយយុវជនដ៏ទៃទៀតដែលធ្វើឲ្យសង្គមជាតិល្អប្រសើរកាន់តែខ្លាំងបន្ថែមទៀត។
ជាការកត់សម្គាល់បច្ចុប្បន្នយុវជនកម្ពុជាកាន់តែច្រើន បាននឹងកំពុងតែប្រឹងប្រែងសិក្សារៀនសូត្រ ពង្រឹងសមត្ថភាពរបស់ខ្លួនឯង, ជាពិសេសបានចូលរួមលើកិច្ចការសង្គមជាច្រើនដែលធ្វើឲ្យពួកគេកាន់តែទទួលបានបទពិសោធន៍ និងឱកាសកាន់តែច្រើនក្នុងវិស័យការងារ ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្លាំងកិច្ចអភិវឌ្ឍន៍មូលធនមនុស្សឈានទៅសម្រេចបាននូវការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជានាពេលអនាគត៕ អត្ថបទ៖ សុធារី


-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧