ព័ត៌មាន
មន្រ្តីជាន់ខ្ពស់ NBC អំពាវនាវដល់អាជ្ញាធរក្រុងសិរីសោភណ្ឌជួយផ្សព្វផ្សាយ កុំឱ្យពលរដ្ឋចាញ់បោកកម្ចីខុសច្បាប់
មន្រ្តីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា អំពាវនាវដល់អាជ្ញាធរ កងកំលាំងមានសមត្ថកិច្ច និងអ្នកពាក់ព័ន្ធនៅក្រុងសិរីសោភណ្ឌ ជួយផ្សព្វ ផ្សាយ ចែករំលែកបន្ត និងក្រើនរំលឹកដល់សាធារណជនលើកម្ចីខុសច្បាប់ ដើម្បីចៀងសវាងការចាញ់បោកល្បិចកលជនទុច្ចរិត តាមរយៈការឃោសនានូវព័ត៌មានក្លែងក្លាយផ្សេងៗ។
លោក ឡាយ សុខហេង អគ្គនាយកបទប្បញ្ញត្តិ និងបរិយាបន្នហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជា (NBC) លើកឡើងក្នុងសិក្ខាសាលាស្តីពី “ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន” នៅក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ នេះថា សព្វថ្ងៃកម្ចីខុសច្បាប់ តាមរយៈការខ្ចីប្រាក់ពីមិត្តភក្តី ឬអ្នកស្គាល់គ្នា ការខ្ចីប្រាក់តាមបណ្តាញទំនាក់ទំនង (Facebook, Telegram, TikTok) ការរាប់លុយ ការខ្ចីលុយពីជនជាតិបរទេស ការខ្ចីលុយពីអង្គការដែលមានការប្រាក់ខ្ពស់ខ្លាំង គិតសេវាផ្សេងៗខុសគោលការណ៍ គិតការប្រចាំថ្ងៃ ឬប្រចាំសប្តាហ៍ គ្មានទីតាំងច្បាស់លាស់ ប្រកបជារបរឱ្យលុយគេខ្ចីជាប្រចាំ បញ្ហានេះមិនមានការទទួលស្គាល់ ឬការអនុញ្ញាតពីធនាគារជាតិនៃកម្ពុជានោះទេ។ កម្ចីខុសច្បាប់ទាំងនេះបាននិងកំពុងកើតមាននៅតាមមូលដ្ឋាន ដែលនាំឱ្យប្រជាពលរដ្ឋរងការជំពាក់បំណុលលើសលប់ដោះខ្លួនមិនរួច និងបង្កផលអវិជ្ជមានដល់មូលដ្ឋាន និងការអភិវឌ្ឍសង្គមផងដែរ។
ការណ៍នេះសបញ្ជាក់ថា កម្ចីក្រៅខុសច្បាប់កំពុងតែរាតត្បាតមកលើប្រជាពលរដ្ឋតាមតំបន់មូលដ្ឋាន, ដូច្នេះការបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន គឺជាកាតព្វកិច្ចអាទិភាពនិងចាំបាច់ ដែលធនាគារជាតិនៃកម្ពុជាបាននិងកំពុងអនុវត្ត និងសហការជាមួយស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍនានា ដើម្បីបញ្ជ្រាបការយល់ដឹងដល់ប្រជាជនតាមមូលដ្ឋាន និងគ្រប់វិស័យពាក់ព័ន្ធ ដែលជាកាតាលីករ ជួយជំរុញ និងលើកកម្ពស់បិរយាបន្នហិរញ្ញវត្ថុនៅកម្ពុជា។ ជាពិសេសការបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុនេះ គឺជាបំពាក់បំបនស្មារតីទទួលខុសត្រូវ និងការគិតគូពិចារណាទៅលើការប្រាស់ឥណទានប្រកបដោយការទទួលខុសត្រូវ។
លោកអគ្គនាយក បន្តថា ជាការពិត, យុទ្ធសាស្ត្រជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៩-២០២៥ បានបញ្ជាក់ថា ឧបសគ្គចម្បងនៃបរិយាបន្នហិរញ្ញវត្ថុ គឺការយល់ដឹង និងចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅកម្ពុជាមានកម្រិតទាប។ ហេតុដូច្នេះ លទ្ធភាពក្នុងការស្វែងយល់អំពីព័ត៌មានហិរញ្ញវត្ថុ ការទាញយកអត្ថប្រយោជន៍ និងការប្រើប្រាស់ សេវាហិរញ្ញវត្ថុផ្លូវការសម្រាប់បង្កើនសុខមាលភាពសេដ្ឋកិច្ចគ្រួសារជាមួយនិរន្តរភាព គឺសមទ្ធិផលដែលកើតចេញពីការយល់ដឹង និងចេះទាញយកអត្ថប្រយោជន៍អំពីការប្រើប្រាស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ។ ក្នុងនោះចំណេះដឹងផ្នែកហិរញ្ញវត្ថុ ជាតួអង្គសំខាន់សម្រាប់យុទ្ធសាស្ត្រជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០២៦-២០៣០ ដំណាក់កាលទី២។
ពាក់ព័ន្ធបញ្ហានេះ, លោក ឡាយ សុខហេង ក៏បានអំពាវនាវដល់សិក្ខាកាមទាំងអស់ដែលចូលរួម ជួយផ្សព្វផ្សាយ ចែករំលែកបន្ត និងក្រើនរំលឹកដល់សាធារណជន កុំឱ្យចាញ់បោកល្បិចកលជនទុច្ចរិតតាមរយៈការឃោសនានូវ ព័ត៌មានក្លែងក្លាយ ដែលជាអន្ទាក់បំណុលលើសលុប ជាពិសេសត្រូវយល់ដឹងឱ្យច្បាស់ និងអាចបែងចែកឱ្យដាច់ រវាងកម្ចីជាមួយស្ថាប័នស្របច្បាប់ និងកម្ចីជាស្ថាប័នក្រៅច្បាប់ (កម្ចីខុសច្បាប់)៕អត្ថបទ៖ សុន រ៉ាឌី







-
ព័ត៌មាន21 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន7 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន