Connect with us

ព័ត៌មាន

ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញជួបសំណេះសំណាលជាមួយអង្គបោះឆ្នោតរបស់ព្រឹទ្ធសភា ក្នុងស្រុកជើងព្រៃ និងស្រុកបាធាយ

ដើម្បីបង្កើនទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយអង្គបោះឆ្នោត និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងក្តាប់នូវសំណូមពរ និងបញ្ហាប្រឈមនានាពីមូលដ្ឋាន ដើម្បីស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋ នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ នេះ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ (ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ) ដឹកនាំដោយ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា និងជាប្រធានក្រុម បានអញ្ជើញចុះជួបសំណេះសំណាល និងផ្សព្វផ្សាយសភាពការណ៍ជាតិ រួមទាំងសមិទ្ធផលនានា ជាបន្តបន្ទាប់ជាមួយក្រុមប្រឹក្សាឃុំ ស្មៀនឃុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល និងប្រធានភូមិទាំងអស់ នៅក្នុងស្រុកជើងព្រៃ និងស្រុកបាធាយ ខេត្តកំពង់ចាម។

ក្នុងឱកាសនៃពិធីសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីឯកឧត្តមប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា, ឯកឧត្តមអគ្គលេខាធិការរងព្រឹទ្ធសភា, ថ្នាក់ដឹកនាំ ទីប្រឹក្សាខុទ្ទកាល័យអនុប្រធានទី១ព្រឹទ្ធសភា, ឯកឧត្តមប្រធានសមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន, តំណាងរដ្ឋបាលខេត្តកំពង់ចាម, ប្រធានសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់, ថ្នាក់ដឹកនាំស្រុក, សមាជិកក្រុមប្រឹក្សាឃុំ, នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ, ស្មៀនឃុំ និងប្រធានភូមិទាំងអស់ ក្នុងស្រុកទាំងពីរ សរុបចំនួន ៣៧១នាក់។

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia