ព័ត៌មាន
ពិព័រណ៍ហ្វ្រង់កូហ្វូនីនៅ TIA ទាក់ទាញអ្នកដំណើរអន្តរជាតិឈ្វេងយល់ពីកម្ពុជា និងពិភពហ្វ្រង់កូហ្វូនី
នៅអាកាសយានដ្ឋានអន្តរជាតិតេជោ TIA នៅពេលនេះ បាននិងកំពុងដំណើរការផ្លូវការរៀបចំពិព័រណ៍ «ការមកដល់នៃហ្វ្រង់កូហ្វូនី» រយៈពេល៤៨ថ្ងៃ ចាប់ពីថ្ងៃ១៧ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ដើម្បីអបអរសាទរប្រតិភូជាន់ខ្ពស់មកពីតាមប្រទេសនានាចូលរួមព្រឹត្តិការណ៍ «កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០» នៅកម្ពុជា និងបើកឱកាសឲ្យអ្នកដំណើរអន្តរជាតិនានាស្វែងយល់បន្ថែមអំពីវប្បធម៌ បេតិកភណ្ឌ ប្រវត្តិសាស្ត្រ និងទំនាក់ទំនងរវាងកម្ពុជា និងពិភពហ្វ្រង់កូហ្វូនី។

អ្នកដំណើរជាតិ អន្តរជាតិ បានថ្លែងប្រាប់BTV នៅថ្ងៃទី២៣ ខែតុលា នេះថា អ្នកដំណើរអន្តរជាតិ មកពីតាមប្រទេសនានា គឺបានអបអរសាទរកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំ «កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០» ហើយនៅក្នុងសាលពិព័រណ៍ហ្រ្វង់កូហ្វូនីនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោនេះ គឺបានផ្សព្វផ្សាយ និងផ្តល់នូវការយល់ដឹងជាច្រើនអំពីវប្បធម៌ ប្រពៃណី ប្រវត្តិសាស្ត្រ បេតិកភណ្ឌ ចំណងទំនាក់ទំនងវប្បធម៌រវាងកម្ពុជា និងសហគមន៍អន្តរជាតិប្រើប្រាស់ភាសាបារាំង ហើយតាមរយៈការរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីនៅកម្ពុជានេះ ភ្ញៀវអន្តរជាតិ ក៏បានអំពាវនាវដល់អ្នកវិនិយោគទុន និងទេសចរអន្តរជាតិនានា នាំគ្នាមកចូលរួម និងមកស្វែងរកឱកាសវិនិយោគ ធ្វើដំណើរកម្សាន្តទេសចរណ៍ សិក្សាស្វែងយល់សក្តានុពលទេសចរណ៍ និងការទទួលយកឱកាសល្អៗនានាទៀត។
សូមបញ្ជាក់ថា កម្ពុជា ក្នុងអំឡុងធ្វើជាម្ចាស់ផ្ទះរៀបចំ «កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០» ក្រោមមូលបទ៖ រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថេរភាពយូរអង្វែងនេះ នឹងមានប្រតិភូជាន់ខ្ពស់ ដែលសុទ្ធសឹងជាប្រមុខថ្នាក់ដឹកនាំរដ្ឋាភិបាល តំណាងប្រមុខថ្នាក់ដឹកនាំ ថ្នាក់ដឹកនាំសហព័ន្ធ សហគមន៍ និងក្រុមហ៊ុនអន្តរជាតិ និងអ្នកពាក់ព័ន្ធនានាមកពីតាមបណ្តាជាប្រទេសសមាជិកពេញសិទ្ធ សមាជិកបំរុង និងប្រទេសសង្កេតការណ៍ និយាយភាសាបារាំង សរុបប្រមាណជិត៩០ប្រទេសអញ្ជើញចូលរួម។
នៅក្នុងព្រឹត្តិការណ៍«កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០» នេះ ក្រៅពីមានកិច្ចប្រជុំកំពូល ក៏មានព្រឹត្តិការណ៍អមមួយចំនួនទៀត រួមមាន៖ ១ .សន្និសិទថ្នាក់រដ្ឋមន្ត្រី ប្រទេសនិយាយភាសាបារាំង ២.ព្រឹត្តិការណ៍អមសម្តែងទស្សនីយភាពសិល្បៈវប្បធម៌ ប្រពៃណីរបស់សហគមន៍ប្រជាជាតិនិយាយភាសាបារាំង ៣. ព្រឹត្តិការណ៍អម ពិព័រណ៍ហ្រ្វង់កូតិច ផ្តោតផ្នែកបច្ចេកវិទ្យា សេដ្ឋកិច្ចឌីជីថល ៤. ព្រឹត្តិការណ៍អម ជំនួបសហគ្រិនហ្រ្វកូហ្វូន ជំរុញការតភ្ជាប់ដៃគូពាណិជ្ជកម្ម និងទី៥ ព្រឹត្តិការណ៍អមពិព័រណ៍«ភូមិហ្វ្រង់កូហ្វនី»ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសួនវត្តបុទុមវតី ជាដើម៕ អត្ថបទ៖ ស៊ុម សុខជា







-
ព័ត៌មាន5 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន5 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន3 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន5 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន5 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន3 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន5 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា
-
ព័ត៌មាន5 days agoសម្តេចធិបតី ៖ ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បង្ហាញឱ្យពិភពលោកបានឃើញថាកម្ពុជាជាប្រទេសដែលមានសន្តិភាព សន្តិសុខ និងសុវត្ថិភាពពេញលេញ