ព័ត៌មាន
មន្រ្តីជំនាញក្រសួងបរិស្ថាន ចុះសិក្សាស្រាវជ្រាវ និងកំណាយផូស៊ីលឈើ លើកទី២ នៅខេត្តស្ទឹងត្រែង ដើម្បីពង្រឹងការអភិរក្សបេតិកភណ្ឌធម្មជាតិ
ខេត្តស្ទឹងត្រែង៖ ក្រុមការងារជំនាញនៃក្រសួងបរិស្ថាន ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ បានចុះពិនិត្យ សិក្សាស្រាវជ្រាវ និងកំណាយផូស៊ីលឈើលើកទី២ នៅតំបន់ភ្នំភូង៉យ ស្ថិតក្នុងភូមិកាតូត ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង ដើម្បីពង្រឹងការអភិរក្ស និងការគ្រប់គ្រងធនធានបេតិកភណ្ឌធម្មជាតិ ឱ្យមានចីរភាព និងនិរន្តរភាពសម្រាប់មនុស្សជំនាន់ក្រោយ។

លោក លឹម វណ្ណច័ន្ទ ប្រធានការិយាល័យនៃនាយកដ្ឋានបេតិកភណ្ឌធម្មជាតិ នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រសួងបរិស្ថាន បានឱ្យដឹងថា សកម្មភាពកំណាយផូស៊ីលឈើលើកទី១ នៅតំបន់ភ្នំភូង៉យនេះ ត្រូវបានធ្វើឡើង កាលពីខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ ដោយទទួលបានលទ្ធផល គួរឱ្យកត់សម្គាល់ គឺបានរកឃើញផូស៊ីលឈើ ដែលមានមុខកាត់ប្រមាណ ១ ម៉ែត្រ និងប្រវែងរហូតដល់ប្រមាណ ១៧ ម៉ែត្រ។ តាមការវាយតម្លៃបឋម ផូស៊ីលឈើនេះមានអាយុកាលចន្លោះពី ១០០,០០០ ឆ្នាំ ទៅ ២ លានឆ្នាំ និងត្រូវជាប្រភេទរុក្ខជាតិដែលមានផ្កា និងផ្លែ (Dicot) ដែលជារុក្ខជាតិមានវត្តមានយ៉ាងច្រើន នាពេលបច្ចុប្បន្ន។ លោកប្រធានក្រុមការងារ បានឱ្យដឹងថាក្រុមការងារបានធ្វើកំណាយនៅក្នុងឆ្នាំ២០២៥ និងបានរកឃើញផូស៊ីលដើមឈើ មានប្រវែងរហូតដល់ ៤០ម៉ែត្រ មានទំហំមុខកាត់ប្រមាណ ១ម៉ែត្រ និងបានរកឃើញផូស៊ីលដើមឈើថ្មី១ទៀតនៅក្បែរនេះផងដែរ មានប្រវែងប្រមាណ ១០ម៉ែត្រ។

ផ្អែកលើលទ្ធផលជាវិជ្ជមាននៃកំណាយលើកទី១ ក្រសួងបរិស្ថានបានបន្តជំរុញសកម្មភាពកំណាយលើកទី២ ក្នុងឆ្នាំ២០២៦ នេះ នឹងអាចរកឃើញផុស៊ីលដើមឈើប្រវែងជាង៤០ម៉ែត្រ នៅក្នុងកន្លែងតែមួយ។ ក្រុមការងារនឹងប្រមូលចងក្រង ទិន្នន័យវិទ្យាសាស្ត្របន្ថែម និងរៀបចំផែនការការពារទីតាំងបេតិកភណ្ឌធម្មជាតិដ៏មានតម្លៃមិនអាចកាត់ថ្លៃបានមួយនេះ ឱ្យជៀសផុតពីការបំផ្លិចបំផ្លាញ និងរក្សាបាននូវតម្លៃប្រវត្តិសាស្ត្រសម្រាប់កម្ពុជានិងពិភពលោកទាំងមូល

សូមបញ្ចាក់ថា គិតត្រឹមឆ្នាំ២០២៦ ក្រុមការងារបានកំណត់ និងចងក្រងបញ្ជីស្ថានីយផូស៊ីលសរុបចំនួន ៧៨ទីតាំងនៅទូទាំងប្រទេស។ ក្នុងនោះមាននៅខេត្តព្រះវិហារ បន្ទាយមានជ័យ បាត់ដំបង មណ្ឌលគិរី រតនគិរី ក្រចេះ បៃលិន ឧត្តរមានជ័យ កំពត កោះកុង កំពង់ធំ ពោធិ៍សាត់ និងស្ទឹងត្រែង។
ក្រៅពីការសិក្សាស្រាវជ្រាវ និងកំណត់ទីតាំងស្ថានីយផូស៊ីល ក្រសួងបរិស្ថានបានអនុវត្តការងារកំណាយ ផូស៊ីលនៅតាមបណ្តាខេត្តមួយចំនួន រួមមាន ៖
១-កំណាយផូស៊ីលឈើនៅស្រុកលំផាត់ ឆ្នាំ២០១៩-២00០។
២-កំណាយផូស៊ីលឆ្អឹងដាយណូស័រដំបូងនៃប្រទេសកម្ពុជា នៅឆ្នាំ២០២២
៣-កំណាយផូស៊ីលឈើនៅភ្នំត្បែង ខេត្តព្រះវិហារ ឆ្នាំ២០២៤
៤-កំណាយផូស៊ីលឈើនៅស្រុកសេសាន លើកទី១ ឆ្នាំ២០២៥ និងកំពុងបន្តក្នុងពេលនេះ
ការងារទាំងនេះមានគោលបំណងសិក្សាលក្ខណៈផូស៊ីល និងស្រទាប់ដីថ្មដែលផ្ទុកផូស៊ីល ប្រមូលទិន្នន័យ វិទ្យាសាស្ត្រ និងវាយតម្លៃវិធានការអភិរក្សធនធានបេតិកភណ្ឌធម្មជាតិ៕






-
ព័ត៌មាន24 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន