ព័ត៌មាន
អ្នកនាំពាក្យ៖ ជំនន់ទឹកភ្លៀងនៅតំបន់ខ្លះក្នុងរាជធានីភ្នំពេញ ប៉ុន្មានថ្ងៃនេះ មិនធ្ងន់ធ្ងរនោះទេ ទោះជាយ៉ាងណាអាជ្ញាធរ និងមន្ទីរជំនាញបានខិតខំដោះស្រាយបន្តបន្ទាប់
ភ្នំពេញ៖ ការជន់លិចដោយជំនន់ទឹកភ្លៀងនៅតំបន់ខ្លះក្នុងរាជធានីភ្នំពេញប៉ុន្មានថ្ងៃនេះ មិនធ្ងន់ធ្ងរនោះទេ ដោយសារចុងរដូវវស្សាអាចនៅមានស្ថានភាពភ្លៀងជាប់ៗគ្នាជាច្រើន និងបន្តបន្ទាប់ ទោះបីជាយ៉ាងណាអាជ្ញាធររាជធានី មន្ទីរជំនាញ និងអាជ្ញាធរខណ្ឌបានខិតខំដោះស្រាយបន្តបន្ទាប់។
នេះគឺជាការបញ្ជាក់របស់លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦។
អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ក្រោមការដឹកនាំរបស់ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញការងារស្តារប្រឡាយ ស្ដារប្រព័ន្ធលូ និងការស្ថាបនាស្ថានីយ៍បូមទឹកថ្មីត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌ និងមន្ទីរជំនាញសម្រុកធ្វើយុទ្ធនាការស្ដារតាំងពីរដូវប្រាំងមកម៉្លេះ ហើយស្ដារបានជាច្រើនខ្សែ និងជាបន្តបន្ទាប់ហើយ ដោយមានទាំងគម្រោងហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាលតាមរយៈក្រសួងពាក់ព័ន្ធផងដែរ។ ជាលទ្ធផលនៃការអនុវត្តគម្រោងទាំងនោះ ឃើញថា ស្ថានភាពនៃការជន់លិចក៏មិនមានរយៈពេលយូរថ្ងៃដូចឆ្នាំកន្លងមកដែរ។
លោកស្រីបន្តថា ជាក់ស្ដែងដោយមានការណែនាំពីឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោក ឯក ឃុនដឿន អភិបាលរងរាជធានីភ្នំពេញ និងលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារចុះពិនិត្យ និងបើកទ្វារទឹកប្រឡាយអមផ្លូវដែក ដើម្បីរំដោះជំនន់ទឹកភ្លៀងដែលលិចផ្លូវជាតិលេខ៤ ក្នុងភូមិសាស្ត្រខណ្ឌកំបូល។ បន្ថែមពីនេះកាលពីម្សិលម៉ិញ ថ្ងៃទី២២ តុលា លោក ឯក ឃុនដឿន ក៏បានចុះពិនិត្យស្ថានភាពទឹកជន់លិចនៅម្តុំវត្តសំរោងអណ្តែត ស្ថិតក្នុងខណ្ឌសែនសុខ រួមជាមួយលោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ ដើម្បីធ្វើយ៉ាងណារកមធ្យោបាយ ដើម្បីរំដោះជំនន់ទឹកភ្លៀងកុំឱ្យលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋ។
លោកស្រីអ្នកនាំពាល្យបានអំពាវនាវឱ្យមានការសហការពីបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដោយជួយទុកដាក់វិចខ្ចប់សំរាមឱ្យបានត្រឹមត្រូវ ពិសេសកុំនាំគ្នាបោះចូលក្នុងប្រឡាយ ឬលូបង្ករឱ្យស្ទះចរន្ធទឹកហូរ៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា






-
ព័ត៌មាន1 day agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន